គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​៩​មករា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់​និង​របួស​១​៧​នាក់​

តាម​​របាយ​កា​រណ៍​​​ពី​​នា​យក​​សណ្តាប់​​ធ្នា​ប់​​នៃ​​អគ្គ​​ស្នង​​ការ​ដ្ឋាន​​នគរ​បាល​​ជាតិ​​ នៅ​​ថ្ងៃ​​​ទី​​៩​​ខែ​​មក​រា​​ ឆ្នាំ​​២០​១៥​​នេះ​​ មាន​​គ្រោះ​​ថ្នាក់​​ចរា​ចរ​ណ៍ ​​នៅ​​ទូ​ទាំ​ង​​ប្រ​ទេស​​ចំ​នួ​ន​​១២​​លើក​​ យ​ប់​០​៧​​លើក​​, ​បណ្តាល​អោយ​​មនុស្ស​​ស្លាប់​​ចំ​នួ​ន​០៥​​នាក់​ ​(​ប្រុស​) ​របួស​​ធ្ង​ន់​​ ១២​នា​​ក់​​(​​ស្រី​​១​នា​​ក់​),​និ​ង​​របួស​​ស្រាល​៥​នា​ក់​​(​ស្រី​​១​នាក់​)​។

2-sucess-18-September-2014-10-14-08-fក្នុង​គ្រោះ​​ថ្នាក់​​ចរា​ចរណ៍​​ទាំង​​ ១២​​លើក​​នេះ ​​បាន​​បង្ក​​ឲ្យ​​ខូច​​ខាត​​យាន​​យន្ត​​សរុប​​ ១៤​​គ្រឿង​​ ក្នុង​​នោះ​​មាន​​ម៉ូ​តូ​​ចំ​នួន​​០៥​​គ្រឿង,​​​រថ​យន្ត​​ធុន​​តូច​​ចំ​នួន​​០៥​​គ្រឿង,​​ រថ​យន្ត​​ធុន​​ធំ​​៣​​គ្រឿង​​,និ​ង​​យាន​​ផ្សេង​ៗ​​៣​​គ្រឿង​​។​មូល​ហេ​តុ​​ ដែល​​បណ្តាល​​ឲ្យ​​មា​ន​​គ្រោះ​ថ្នា​​ក់​​គឺ​​ ល្មើ​ស​ល្បឿ​ន​ ០៧​លើក,​ មិន​​ប្រ​កាន់​​ស្តាំ​​០៣​​លើក​​,​ប្រ​ជែង​​គ្រោះ​ថ្នា​​ក់​​១​លើក​​ និ​​ង​ស្រ​វឹង​​១​​លើក​​។​ ក្នុង​​នោះ​​អ្នក​​ជិះ​​ម៉ូ​តូ​​គ្រោះ​ថ្នា​​ក់​​ដោយ​មិន​​បាន​​ពាក់​​មួក​​ សុវ​ត្ថិ​ភាព​ចំ​នួន​១​៥​​នាក់​​(​យប់​១១​នាក់)​ ។​

ចំ​ពោះ​រថ​យន្ត​​ដែល​​ត្រូវ​​ផាក​ពិ​ន័យ​​នៅ​​អង្គ​ភាព​​ប្រ​ចាំ​​ថ្ងៃ​ទី​០​៩​ ខែ​មករា ​ឆ្នាំ​២០​១៥​នេះ​ សរុប​​ចំ​នួន​៦​២​៦ ​គ្រឿង ​ក្នុង​នោះ​​មាន ​រថ​យន្ត​​ទេស​ចរណ៍​​គ្រូ​​សារ ​៥៩​គ្រឿង,​ រ​​ថ​យន្ត​​ដឹក​​អ្នក​ដំ​ណើរ​​ធុន​​តូច ​២​៣​៧​គ្រឿង,​ ​រថ​យន្ត​​ដឹក​ទំ​និញ​​ធុ​ន​​តូច​​ចំ​នួន​១​០​៩ ​គ្រឿង​, ​រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​ធំ ​២​២​១​គ្រឿង​ ។​ រថ​យន្ត​​ទាំ​ង​អស់​​ត្រូវ​បាន​​បង់​ប្រាក់​​ពិ​ន័យ​​រួច​​នៅ អ​ធិ​ការ​ដ្ឋាន​​នគរ​បាល​ស្រុក​​ ចំ​នួន ​៤​៨​ គ្រឿង​ នៅ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត​ ៥​៧​៨​គ្រឿង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative