ក្រ​សួង​សុ​ខា​ភិ​បាល​នឹង​ចេញ​ផ្សាយ​លទ្ធ​ផល​ស្រា​វ​ជ្រា​វ​អ្ន​ក​ឃុំ​រកា​មាន​ឆ្លង​មេ​រោគ​អេ​ដស៍​នៅ​ចុង​សប្តាហ៍​នេះ​ឬ​​សប្តា​ហ៍ក្រោយ​

ការ​អន្ទះ​សារ​បស់​មហា​ជន​ដែល​ចង់​ដឹង​ពី​មូល​ហេតុ​ពិត​ប្រា​កដ​ទាក់​ទង​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ឃុំ​រ​កា​ស្រុក​សង្កែ​ខេត្ត​បាត់​ដំ​បង​ឆ្លង​មេ​រោគ​អេ​ដស៍​នោះ​ក្រ​សួង​សុ​ខា​ភិ​បាល​និង​អង្គ​ការ​ដៃ​គូ​គ្រោ​ង​នឹង​ចេញ​ផ្សាយ​លទ្ធ​ផល​ស្រា​វ​ជ្រា​វ​ របស់​ខ្លួន​នៅ​ចុង​សប្តាហ៍​នេះ​ឬ​សប្តាហ៍​ក្រោយ​នេះ​ហើយ​។​

008 (1)dលោក​វេជ្ជ​បណ្ឌិត​មាន​ឈី​វុន​ទី​ប្រឹ​ក្សា​អម​ក្រ​សួង​សុ​ខា​ភិ​បាល​និង​ជា​ប្រ​ធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេ​ដ៍​សើរ​ស្បែក​និង​កាម​រោគ​បាន​មាន​ប្រ​សា​សន៍​ឲ្យ​ដឹង​ថា​ចំ​ពោះ​មូ​ល​ហេតុ​នៃ​ការ​ឆ្លង​មេ​រោគ​អេ​ដស៍​របស់​អ្នក​ឃុំ​រកា​ក្រ​សួង​សុ​ខា​ភិ​បាល​និង​អង្គ​ការ​ដៃ​បាន​នឹង​កំ​ពុង​ធ្វើ​សេច​ក្តី​ព្រាង​មួយ​ដែល​នឹង​បញ្ចប់​នា​ពេល​ឆាប់ៗ​នេះ​ហើយ​គ្រោង​នឹង​ចេញ​សេច​ក្តី​ប្រ​កាស​ពត៌​មាន​រួម​មួយ​នៅ​ក្នុង​សប្តាហ៍​នេះ​ឬ​សប្តាហ៍​ក្រោយ​ដើ​ម្បី​ឲ្យ​សា​ធារ​ណ​ជន​បាន​ដឹង​។​លោក​បាន​បន្ត​ថា«​រឿង​ការ​ឆ្លង​មេ​រោគ​អេ​ដស៍​នៅ​ឃុំ​រ​កា​នេះ​អ្ន​ក​ណា​ក៏​ចង់​ដឹង​ដែរ​។​ដូ​ចនេះ​នៅ​ពេល​ក្រុម​ការ​ងារ​ធ្វើ​ចប់​នឹង​ចេញ​ជា​សេ​ច​ក្តី​ប្រ​កាស​ពត៌​មាន​ផ្សព្វ​ផ្សាយ​ដល់​សា​ធារ​ណ​ជន​បាន​ដឹង​ហើយ​»​។​

ប៉ុ​ន្តែ​បើ​តាម​អ្នក​ស្រី​​មាន​សំ​អាន​ប្រ​ធាន​​គណៈ​កម្ម​ការ​​ទី​​៨​​នៃ​​ព្រឹទ្ធ​សភា​ដែល​បាន​ចុះ​ទៅ​សួរ​សុខ ​ទុក្ខ​ដល់​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​ផ្ទុក​មេ​រោ​គ​អេ​ដស៍​នៅ​ឃុំ​រ​កា​កាល​ពី​ថ្ងៃ​ទី​៦​មករា​កន្លង​ទៅ​បាន​ឲ្យ​ដឹង​​ថា​ ​មេ​រោគ​​អេ​ដស៍​​ដែល​​កើត​​រាល​ដាល​​ដល់​​ប្រ​​ជា​ពល​រដ្ឋ​​នៅ​​ក្នុង​​ឃុំ​​រកា​​នោះ ​ពុំ​​មែន​​​កើត​​ឡើង​​ដោយ​​សារ​​ប្រ​ជា​ពល​រដ្ឋ​​ប្រ​ព្រឹត្ត​​ខុស​​ដូច​​អ្នក​​ដែល​​ផ្ទុក​​ មេ​រោគ​​អេ​ដស៍​​ពី​​មុន​​មក​​នោះ​ទេ។​អ្នក​ស្រី​មាន​ប្រ​សាស​ ន៍ ​ថា​«រឿង​​នេះ​​គឺ​​កើត​​ឡើង​​ ដោយ​សារ​​បុគ្គល​​តែ​​ម្នាក់​​ទេ​​ជា​​អ្ន​ក​​ចម្លង​​ជំ​ងឺ​​ដល់​​ប្រ​ជា​ពល​រដ្ឋ ​ដោយ​​ការ​​មិន​​យក​ចិត្ត​​ទុក​ដាក់​​ព្យា​បាល​​ជំ​ងឺ​​ឲ្យ​​បាន​​ត្រឹម​ត្រូវ​។ ​តែ​​អ្នក​​ដែល​​ប្រ​ព្រឹត្ត​​នោះ​​ ផ្លូវ​​ច្បាប់​​កំ​ពុង​​តែ​​ដំ​ណើរ​ការ​​លើ​​រឿង​​នេះ​​ហើយ»​។

​កាល​ពី​ថ្ងៃ​ទី១​៦ធ្នូ​ឆ្នាំ​២០​១៤​កន្លង​ទៅ​នេះ​មា​ន​ភាព​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើ​ង​នៅ​ឃុំ​រ​កា​ស្រុក​សង្កែ​ខេត្ត​បាត់​ដំ​បង​ដែល​មាន​ប្រ​ជា​ពល​រដ្ឋ​បាន​ឆ្លង​ជំ​ងឺ​អេ​ដស៍​យ៉ាង​ច្រើន​។​ករណី​​អ្ន​ក​​ឆ្ល​ង​​ទាំង​នេះ ​ត្រូវ​​បាន​ដឹង​​តាម​រយៈ​​ការ​ធ្វើ​​តេស្ត​​ឈាម​​ដំ​បូង ​នៅ​​មណ្ឌល​​សុខ​ភាព​​រកា​ និង​​មន្ទីរ​ពេទ្យ​បង្អែក​​បាត់​ដំ​បង​ នៅ​​ចន្លោះ​​​ពី​ថ្ងៃ​​ទី​​៩​ ដល់​​ថ្ងៃ​ទី​​១៦ ​ខែ​ធ្នូ​ ឆ្នាំ​២០​១៤​។​

នៅ​ថ្ងៃ​ទី​១៧​ធ្នូ​ឆ្នាំ​២០​១៤​ក្រុម​មន្ត្រី​សុ​ខា​ភិ​បាល​ ជាតិ​និង​អង្គ​ការ​អន្តរ​ជាតិ​​រួម​​មាន​​មន្រ្តី​​អង្គ​​ការ​​សុខ​​ភា​​​ព​​ពិ​​ភព​​លោក​​(​W​​​​H​​​O​​)​ ​មន្រ្តី​​នា​យ​ក​​ដ្ឋាន​​ប្រ​​យុទ្ឋ​​ជំ​​ងឺ​​ឆ្លង​​សហ​​រដ្ឋ​​អា​​មេ​​រិក​​ប្រ​​ចាំ​ ​កម្ពុជា​​ ​​(​​​U​​​S​​/​​C​D​​C​​)​​,​​ មន្រ្តី​​ទី​​ភ្នាក់​​ងារ​​អេ​​ដស៍​​អង្គ​​ការ​​សហ​​ប្រ​​ជា​​ជាតិ​​(U​​​N​​​A​​I​​D​​S​​)​​,​  មន្រ្តី​​មក​​ពី​​វិ​​ទ្យា​​ស្ថាន​​ប៉ា​​ស្ទ័រ​​(​P​​a​​​s​​​t​​u​​​r​​e​​ i​​n​​​s​​​t​​i​​​t​​​u​​t​e​​​)​​ ​និង​​ទី​​ភ្នាក់​​ងា​រ​​អង្គ​​ការ​​សហ​​ប្រ​​ជា​​ជាតិ​​សម្រាប់​​កុ​​មារ​​(​​​U​​N​​I​​CE​F)​បាន​ចុះ​ទៅ​ពិ​និ​ត្យ​និង​ស្រាវ​ជ្រាវ​រក​ពី​មូល​ហេតុ​ពិត​ប្រាក​ដ​ដែល​បណ្តាល​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ឃុំ​រកា​ជា​ច្រើន​នាក់​បាន​ឆ្លង​មេ​រោគ​អេ​ដស៍​ដោយ ​មិន​ដឹង​មូល​ហេ​តុ​និង​មិន​ដឹង​ពី​ប្រ​ភព​ចំ​លង​នោះ។​

ជា​លទ្ធ​ផល​គេ​បាន​រក​ឃើញ​ថា​មាន​ប្រ​ជា​ពល​រដ្ឋ​ចំ​នួន​២​១​២​នាក់​មាន​ផ្ទុ​ក​មេ​រោគ​អេ​ដស៍​ក្នុង​ចំ​ណោម​អ្នក​ដែល​ទៅ​ធ្វើ​តេស្ត​ឈាម​ស​រុប​ចំ​នួន​១​៩​៤​៨​​នាក់​គិត​ចាប់​ពី​ថ្ងៃ​​ទី​៨​ធ្នូ​រហូត​ដល់​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០​១៤​កន្លង​ទៅ។​លោក​វេជ្ជ​បណ្ឌិត​មាន​ឈី​វុន​ក្នុង​ចំ​ណោម​១​៩​៤​៨​នាក់​នោះ​មាន​១​៧​០​៣​នាក់​ទៅ​ធ្វើ​តេស្ត​ឈាម​នៅ​មណ្ឌល​សុខ​ភាព​ឃុំ​រ​​​កា​៦​នាក់​ធ្វើ​តេស្ត​នៅ​មណ្ឌល​សុខ​ភាព​អន្លង់​វិល​១​៧​នាក់​ធ្វើ​តេស្ត​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​បាត់​ដំ​បង​និង​២​២២​នាក់​ធ្វើ​តេស្ត​ក្នុង​ពេល​ដែល​ក្រុម​ការ​ងារ​ចំ​រុះ​ចុះ​ធ្វើ​ការ​សិ​ក្សា​ស្រាវ​ជ្រាវ​។​ចំ​ពោះ​លទ្ធ​ផល​តេស្ត​ឈាម​ចាប់​ពី​ថ្ងៃ​ទី​០១​រហូត​មក​ដល់​ថ្ងៃ​ទី​៨​មករា​នេះ​យើង​កំ​ពុង​តែ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​នៅ​ឡើយ។​

លោក​វេជ្ជ​បណ្ឌិត​មាន​ឈី​វុន​បាន​បន្ត​ថាក្នុង​ចំ​ណោម​អ្នក​ផ្ទុក​មេ​រោគ​អេ​ដស៍​ចំ​នួន​២​១​២​នាក់​នោះ​ក្នុង​នោះ​មាន​មនុស្ស​មាន​វ័យ​ចំ​ណាស់​ដែល​មាន​អា​យុ​ចាប់​ពី​៦០​ឆ្នាំ​​ឡើង​​ទៅ​មាន​ចំ​នួន​៤៩​នាក់​កុ​មារ​អា​យុ​ក្រោម​១៤​ឆ្នាំ​មាន​ចំ​នួន​៣៩​នាក់​និង​ក្រៅ​ពី​នេះ​ជា​មនុស្ស​ពេញ​វ័យ​។​ទន្ទឹម​នឹង​ការ​ស្រាវ​ជ្រាវ​មាន​ក្រុម​ជំ​នាញ​ផ្តល់​ប្រឹ​ក្សា​និ​ង​ការ​ថែ​ទាំ​ចំ​នួន​៤​ក្រុម​រួម​មាន​ក្រុម​គ្រូ​ពេទ្យ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ‑​សូ​វៀត​ក្រុម​អង្ក​ការ​F​H​I3​6​0​ក្រុម​មន្ទីរ​ពេទ្យ​ព្រះ​សី​ហ​នុ​នៃ​ក្តី​ស​ង្ឃឹម​និង​ក្រុម​គ្រូ​ពេទ្យ​មូល​នី​ធិ​ថែ​ទាំ​អ្នក​ជំ​ងឺ​អេ​ដស៍​សហ​រដ្ឋ​អា​មេ​រិ​ក​(​AH​F​)​ដែល​ក្រុម​ទាំង​៤​នេះ​បាន​ផ្តល់​ប្រឹ​ក្សា​និង​ផ្តល់​សេ​វា​ថែ​ទាំ​ដល់​អ្នក​ជំ​ងឺ​អេ​ដស៍​ចាប់​ពី​ថ្ងៃ​ទី​២២​ធ្នូ​និង​ថ្ងៃ​ទី​២៤​នៅ​មណ្ឌល​សុខ​ភាព​រហូត​មក​ដល់​ថ្ងៃ​ទី​៦​ខែ​មក​រា​ឆ្នាំ​២០​១៥​មាន​ចំ​នួន​១០​​៦​នាក់​ក្នុង​នោះ​មាន​កុ​មារ​ចំ​នួន​២៥​នាក់​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative