អង្គ​ការ​មូល​និ​ធិ​កុ​មារ​កម្ពុជា​ផ្តល់​ផ្ទះ​ថ្មី​២០​០​ខ្នង​ដល់​ពល​រដ្ឋ​ក្រី​ក្រ​ ​នៅ​តំ​បន់​ចាក់​សម្រាម​ស្ទឹង​មាន​ជ័យ​

ប្រ​ជា​ពល​រដ្ឋ​គ្រួសា​រ​​ក្រី​ក្រ​​រស់​នៅ​តំ​បន់​​ចាក់​សម្រាម​ស្ទឹង​មាន​ជ័យ​ដែល​ភាគ​ច្រើន​​ ជា​​គ្រួ​សារ​​ដែល​មាន​កុ​មារ​រើស​សម្រាម​និង​គ្រួ​សា​រ​ចាស់​ជ​រា​នោះ​បាន​ទទួល​ផ្ទះ​ថ្មី​ចំ​នួន​២​០​០​ខ្នង​ ពី​អង្គ​ការ​​មូល​​និ​ធិ​កុ​មារ​កម្ពុជា​(C​C​F)​ ។​

World Housing CCF 2sពិ​ធី​ប្រ​គល់​ផ្ទះ​ថ្មី​ដល់​គ្រួ​សារ​ក្រី​ក្រ​នៅ​តំ​ប​ន់​ចាក់​សម្រាម​ស្ទឹង​មាន​ជ័យ​នេះ​បាន​ប្រ​ព្រឹត្ត​ទៅ​កាល​ពី​ល្លាច​ថ្ងៃ​ទី​៨​ខែ​មករា​ឆ្នាំ​២០​១៥​នេះ។​ ផ្ទះ​ទាំង​អស់​នេះ​ត្រូវ​បាន​សាង​សង់​ឡើង ​នៅ​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​ដោយ​ក្រុម​​ជាង​​ជា​អ្នក​ស្រុក​ ដោយ​​សម្រេច​​បាន​​ជា​​ផ្ទះ​ជា​មធ្យ​ម​​ចំ​នួន​​២០​​ខ្នង​​ក្នុង​មួយ​​ខែ។​រហូត​​មក​​ដល់​​ពេល​​នេះ​សហ​គមន៍​ចំ​នួន​១៥​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ តំ​បន់​ស្ទឹង​មាន​ជ័យ​ដោយ​មាន​ផ្ទះ​សរុប​ចំ​នួន​១៩​៨ ​ខ្នង​បាន​ត្រូវ​​​ប្រ​គល់​ជូន​​​​ជា​​អំ​ណោយ​​រួច​ស្រេច​​ហើយ​​​។​

ផ្ទះ​ថ្មី​៣​៦​០​ខ្នង​បន្ថែម​ទៀត ​​ ទៀត​​​ត្រូវ​​បាន​អង្ក​ការ​មូល​និ​ធិ​កុ​មា​រ​កម្ពុជា​ ​គ្រោង​សាង​​ស​ង់​​សម្រាប់​ឆ្នាំ២​០១៥​នេះ​ដល់​សហ​គមន៍​ក្រៅ​ពី​រាជ​ធា​នី​ភ្នំ​ពេញ។​

​គម្រោ​ង​សាង​​សង់​​លំ​នៅ​​ដ្ឋាន​សហ​គមន៍​របស់​​អង្គ​ការ​​មូល​​និ​ធិ​កុ​មារ​​កម្ពុជា​ មាន​ការ​សហ​ការ​​ក្នុង​​ភាព​​ជា​ដៃ​គូរ​វាង​អង្គ​ការ​មូល​​និ​ធិ​កុ​មារ​​កម្ពុជា​និង​អង្គ​ការ​លំ​នៅ​ដ្ឋា​ន​ពិ​ភព​​លោក​ ដែល​ផ្អែក​លើ​​មូល​ដ្ឋាន​ អច​លន​​ទ្រព្យ​​បណ្តាក់​​ទុន​សង្គម​មួយ​​របស់​​ប្រ​ទេស​​កា​ណា​​ដា។​

លោក​​ Sc​o​t​t​ N​e​e​s​o​n​ដែល​​ជា​​ស្ថាប​និក​ និង​ជា​នា​យក​ប្រ​តិ​បត្តិ​​អង្គ​ការ​​មូល​​និ​ធិ​កុ​មារ​កម្ពុជា​បាន​ថ្លែង​ថា ​«​ខណៈ​ពេល​ដែល​ផ្ទះ​ទាំង​នេះ​ត្រូវ​បាន​ផ្តល់​ជូន​​ជា​អំ​ណោយ​ដោយ​​ពុំ​​មាន​​សំ​ណង​នោះ ​អា​ទិ​ភាព​​ចំ​បង​ត្រូ​វ​បាន​ផ្តល់​ទៅ​ដល់​​គ្រួ​សារ​ដែល​មាន​ការ​ប្តេ​ជ្ញា​ចិត្ត​ចំ​ពោះ​​​ការ​អប់​រំ​កូនៗ​របស់​ពួក​គេ​ដោយ​ផ្តល់​នូវ​ជី​វិត​​លំ​នៅ​​​ដ្ឋាន​​ប្រ​កប​​ដោយ​​សុវត្ថិ​ភាព​និង​យល់​ព្រម​ក្នុង​​ការ​​ការ​ពារ​កូនៗ​របស់​​ខ្លួ​ន​​ពី​​ការ​​រក​​ប្រាក់​​ដោយ​​លក់​​កម្លាំង​​ពល​កម្ម​»​។

​លោក​បាន​បន្ត​ថា​ផ្ទះ​នី​មួ​យៗ​មាន​ទំ​ហំ ​១៣ ​ម៉ែត្រ​កា​រេ ​ដែល​នៅ​​ដាច់ៗ​​ពី​គ្នា​ បំ​ពាក់​​ដោយ​​ប្រ​ព័ន្ធ​​អគ្គិ​សនី​ដើរ​ដោយ​ពន្លឺ​ព្រះ​អា​ទិត្យ​និង​បាន​សាង​​សង់​បាន​លើក​ឡើង​ខ្ពស់​​ផុត​​​ពី​​ដី​នៅ​ក្នុង​រច​នាប​ទ​ខ្មែរ​បុ​រាណ ​ដោយ​ចាក់​​បេ​តុ​ង​ផ្នែក​​ខាង​ក្រោម។​

អង្គ​ការ​ មូល​និ​ធិ​កុ​មារ​​កម្ពុជា​បាន​សាង​សង់​ផ្ទះ​ដើ​ម្បី​សម្រួល​​ដល់​​ការ​​ស្នាក់​​នៅ​​របស់​​មនុស្ស​​វ័យ​ចំ​ណាស់​​។​ សហ​គមន៍​ភាគ​ច្រើ​ន​ទទួល​​បាន​ផ្ទះ​​មួយ​ខ្នង​​ដែល​ផ្ដល់​​ជូន​​សម្រាប់​ជី​ដូន​ជី​តា​ដើ​ម្បី​ឱ្យ​កុ​មារ​បាន​​ទទួល​​នូវ​​​​ចំ​ណេះ​​ដឹង​ផ្នែក​​ប្រ​ពៃ​ណី​ខ្មែរ​រច​នា​សម្ព័ន្ធ​​និង​​គុណ​តម្លៃ​​សង្គម​។​

ជាក់​ស្តែង​គម្រូ​ផ្ទះ​នៅ​ភូមិ​ឬ​ស្សី​ខណ្ឌ​ស្ទឹង​មាន​ជ័យ​មាន ​សួន​ច្បា​រ​សហ​គមន៍ ​ដែល​​ជា​​តំ​បន់​រួម​សម្រាប់​​ប្រ​ជា​ជន​និង​ជា​​តំ​បន់​ស​ម្រាប់​កុមារ​លេង​ នឹ​ង​ត្រូវ​​បាន​​ចាត់​​ទុក​​ជា​បទ​ដ្ឋាន​គម្រូ​ស​ម្រាប់​សហ​គមន៍​ថ្មីៗ​ជា​ច្រើន​​ទៀត។​រាល់​សហ​គមន៍​របស់​​អង្គ​ការ​​មូល​​និ​ធិ​កុ​មារ​​កម្ពុជា​/​អង្គ​ការ​​លំ​នៅ​​ដ្ឋាន​​​ពិ​ភព​​លោក​​ ​(​Wo​r​l​d​ ​H​o​u​si​n​g​)​បាន​​តភ្ជាប់​​នូវ​​ទឹក​​សម្រាប់​​ប្រើស​ប្រាស់ ​បង្គន់​​អនា​ម័យ​ទឹក​និង​ឋាម​ពល​​អគ្គិ​សនី​​រួច​​ជា​ស្រេ​ច​​។​ផ្ទះ​​នី​មួយៗ​​អាច​​ត្រូ​វ​​បាន​​ជួល​​ក្នុង​​តម្លៃ​១៥​ ដុ​ល្លា​រ​ក្នុង​មួយ​ខែ​ដែល​​ជា​តម្លៃ​បន្ទាប់​​បន្សំ​ ដែល​​គ្រ​ប​​ដណ្ដប់​​ផ្នែក​​ខ្លះ​នៃ​ការ​​ចំ​ណាយ​លើ​កា​រ​ជួល​ដី។​

អង្គ​ការ​មូល​និ​ធិ​កុ​មារ​កម្ពុជា​ (​C​CF​)​​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​20​04​​​ដោយ​​លោក​S​c​o​t​t​ Ne​es​o​n​ ដែល​ជា​​អតី​ត​នា​យក​ប្រតិ​បត្តិ​ភាព​យន្ត​មួយ​រូប។​ អង្គ​ការ​មូល​និ​ធិ​កុ​មារ​​កម្ពុជា​ផ្តល់​នូ​វ​ការ​អប់​រំ​ដើ​ម្បី​​ផ្លាស់​ប្តូរ​ជី​វិត​​ការ​ចិ​ញ្ចឹម​​​បី​​បាច់​​និង​ការ​ព្យា​បាល​ដល់​កុ​មារ​ដែល​ងាយ​រង​គ្រោះ​ មាន​​ប្រ​ភព​ចេញ​មក​​ពី​​សហ​​គមន៍​​ទុរ​គត​​បំ​ផុត​នៅ​​​ប្រ​ទេស​កម្ពុជា។​

គួរ​បញ្ជាក់​ថា​នៅ​​ឆ្នាំ​​២០​២០​ខាង​មុខ​នេះ​បេស​ក​កម្ម​សង្គម​របស់​អង្គ​ការ​​លំ​នៅ​ដ្ឋាន​ពិ​ភព​លោក​(​Wo​r​l​d ​H​o​u​si​n​g)​គ្រោង​នឹង​ផ្តល់​នូ​វ​លំ​នៅ​ដ្ឋាន​ដល់​ប្រ​ជា​ពល​រដ្ឋ​ ចំ​នួន ​៣០​,​០​០​០ ​នា​ក់​​​។​​​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative