នគរ​បាល​ខេត្ត​សៀម​រាប​រឹប​អូស​គ្រឿង​សំ​អាង​បាន​ចំ​នួន​២០​មុខ​ដែល​មិន​ទាន់​ចុះ​បញ្ជិ​កា​

គ្រឿង​សំ​អាង​សរុប​ចំ​នួន​២០​មុខ​ដែល​មិន​ទាន់​បញ្ជិ​កា​ត្រឹ​ម​ត្រូ​វ​នោះ​ត្រូ​វ​បាន​កំ​លាំង​នគរ​បាល​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​សៀម​រាប​បាន​រឹម​អូស​បន្ទា​ប់​ពី​បាន​ចុះ​ប្រតិ​បត្តិ​ការណ​ធ្វើ​ការ​ត្រួត​ពិ​និត្យ​និង​ឆែក​ឆេរ​ក្នុង​រថ​យ​ន្ត​ម៉ាក​ T​O​Y​O​T​A​ ១​ គ្រឿង​ ពាក់​ស្លាក​លេខ​ សៀម​រា​ប​ ២​ A​ ​២​៣៨​៧​ កាល​ពីរ​សៀល​ថ្ងៃ​ទី​០៧​ ខែ​មករា​ ឆ្នាំ​២០​១៥​ នៅ​ត្រ​ង់​ចំ​ណុច​ផ្សា​រ​ញ៉ែ ស្ថិ​ត​នៅ​ក្នុង​សង្កា​ត់​ស្វាយ​ដង្គំ​ ក្រុង​ និង​ ខេត្ត​សៀម​រាប ​។​

Pl-New-Copyrights-8-January-2015-10-57-30-11731sលោក​វរ​សេ​នីយ៍​ឯ​ក​សឿនសេន​នាយ​កា​រិ​យា​ល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្ន​ង​ការ​ដ្ឋាន​នគ​រ​បាល​ខេ​ត្ត​សៀម​រាប​បាន​មាន​ប្រ​សា​សន៍​ថា​ដើ​ម្បី​ធា​នា​អោយ​បាន​នូវ​សុខ​មាល​ភាព​ល្អ​រប​ស់​ប​ង​ប្អូន​ប្រ​ជា​ព​ល​រដ្ឋ​អោយ​កាន់​តែ​មាន​សុវ​ត្ថិ​ភាព​ផង​នោះ​កម្លាំ​ង​ការិ​យា​ល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​សៀម​រាប​ព្រម​ទាំង​មន្ត្រី​ជំ​នាញ​នៃ​មន្ទីរ​សុ​ខា​ភិ​បាល​ខេត្ត​បា​ន​ចូល​រួម​សហ​ការ​ណ៍​គ្នា​ធ្វើ​ការ​ត្រួត​ពិ​និត្យ​និង​ឆែក​ឆេរ​រក​ឃើញ​នូ​វ​ប្រ​ភេទ​គ្រឿង​សំ​អាង​សរុប​ចំ​នួន​២០​មុខ​ដែល​ម្ចាស់​ផលិ​ត​ផល​បាន​ជិះ​រ​ថ​យន្ត​ខាង​លើយ​កម​​ក​លក់​ចែក​ចាយ​បន្ត​នៅ​តាម​ទី​ផ្សា​រ​ក្នុ​ង​ក្រុង​សៀម​រាប​ដែល​មិន​ទាន់​បាន​ចុះ​ប​ញ្ជី​ការ​និង​លេខ​ប្រ​វេទន៍​ពី​ក្រ​សួង​សុ​ខា​ភិ​បាល​។​

លោក​បាន​បន្ត​ថា​ប​ន្ទា​ប់​ពី​សមត្ថ​កិច្ច​ជំ​នាញ​ត្រួ​ត​ពិ​និត្យ​ឃើញ​បែប​នេះ​ក៏​បាន​នាំ​យក​ទាំង​រថ​យន្ត​និង​គ្រឿង​សំ​អាង​ទាំង​អស់​យក​មក​កាន់​កា​រិ​យា​ល័យ​នគរ​បាល​ជំ​នាញ​តែ​ម្តង​ ។​បច្ចុ​ប្បន្ន​សម្រាប់​ម្ចាស់​ផលិ​ត​ផល​ត្រូវ​បាន​សមត្ថ​កិច្ច​ធ្វើ​ផាក​ពិ​ន័យ​ទៅ​តាម​ច្បាប់​រី​ឯ​គ្រឿង​សំ​អាង​សរុប​ចំ​នួន​២០​មុខ​ដែល​មិន​ទាន់​បាន​ចុះ​ប​ញ្ជី​ការ​និង​លេខ​ប្រ​វេទ​ន៍​ពី​ក្រ​សួង​សុ​ខា​ភិ​បាល​ត្រូវ​បាន​ប្រ​គ​​ល់​​ជូន​ទៅ​អោយ​មន្ទីរ​សុ​ខា​ភិ​បាល​ខេត្ត​ដើ​ម្បី​ធ្វើ​ការ​ដុត​កំ​ទេច​ចោល​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative