សាង​ភាព​ផ្អែម​ល្ហែម​ជា​មួយ​គូ​ជី​វិត​អ្ន​ក​ដោយ​របៀប​ណា​

គេ​តែង​និ​យាយ​ថា​ស្នេ​ហា​គឺ​ជា​បង្អែម​ជី​វិត​ តែ​បើ​សេ្ន​ហា​នាំ​ឲ្យ​គ្រាំ​ចិត្ត​វា​មិន​មែន​ជា​បង្អែ​ម​ទៀត​ទេ ​តែ​វា​នឹង​ក្លាយ​ជា​ថ្នាំ​ពុល​ដ៏​គួរ​ឲ្យ​ខ្លាច​បំ​ផុត​ ហេតុ​នេះ​ហើយ​បាន​ជា​មាន​មនុស្ស​ប្រុស ​និង​មនុស្ស​ស្រី​មួយ​ចំ​នួន​សុខ​ចិត្ត​រស់​នៅ​ម្នាក់​ឯង​បន្ទាប់​ពី​ខូច​ចិត្ត​ក្នុង​រឿង​ស្នេ​ហា។​

006f“រៀប​ការ​ទៅ​ប្រ​សិន​ជា​អ្ន​ក​បាន​ប្រ​ពន្ឋ​ល្អ​ អ្ន​ក​នឹង​មាន​សុភ​មង្គល​ តែ​បើ​អ្ន​ក​​បាន​ប្រ​ពន្ឋ​អា​ក្រក់​ អ្ន​ក​នឹង​ក្លាយ​ជា​ទស្សនៈ​វិទូ​”​។​ ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​នូវ​ល្បះ​នេះ​ណាស់​។​ នេះ​ជា​ការ​លើក​ទ្បើង​របស់​លោក​ច្រាយ​ ចំ​ណាន​អ្នក​និ​ព​ន្ឋ​សៀវ​ភៅ​២​៧​ចំ​ណុច​គួរ​ពិ​ចារ​ណា​មុន​ចូល​ខ្លោង​ទ្វារ​អា​ពាហ៍​ពិ​ពាហ៍ ​សៀវ​​ភៅ​សិល្បៈ​សម្រប​​ខ្លួ​ន​ចូល​គ្រួ​សារ​ថ្មី​ក្រោយ​អា​ពា​ហ៍​ពិ​ពាហ៍ ​និង​សៀវ​ភៅ​សិល្បៈ​ចង​ចិត្ត​ដៃ​គូ​ជី​វិត​ក្រោយ​អា​ពាហ៍​ពិ​ពាហ៍​លើក​ទ្បើ​ង​បែប​នេះ។​

លោក​ច្រាយ ​ចំ​ណាន​បាន​ប្រា​ប់​គេហ​ទំ​ព័រ​សុខ​ភាព​កម្ពុជា​ដឹង​កាល​ពី​ថ្ងៃ​ទី​៨ ​ធ្នូ​នេះ​ថា ​ឆាក​ជី​វិត​យើង​ពិត​ជា​ខ្លី​ណាស់ ​ដូ​ច្នេះ​យើង​គួរ​តែ​ធ្វើ​អ្វី​ល្អៗ​ជា​មួយ​មនុស្ស​​ដែល​យើង​ស្រ​លាញ់។​ ស្រ​លាញ់​ម​នុស្ស​នៅ​ជុំ​វិញ​ខ្លួន​យើង​ឲ្យ​បាន​ច្រើន​ និង​ចេះ​ចែក​រំ​លែក​ឲ្យ​បាន​ច្រើ​ន​ ពិ​សេស​គួរ​បន្សល់​មរ​តក​ដ៏​មាន​តំ​លៃ​សម្រាប់​មនុស្ស​ជំ​នាន់​ក្រោយ​របស់ ​លោក​អ្នក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​ថា​ជី​វិត​មនុស្ស​កើត​មក​មិន​មែន​ ត្រូវ​អាត្មា​និយ​ម​នោះ​ទេ ​តែ​ជា​ជី​វិត​ដែល​ត្រូវ​តែ​ចេះ​​ចែក​រំ​លែក​ ព្រោះ​ព្រះ​បង្កើត​មនុស្ស​មក​ឲ្យ​មនុស្ស​មាន​វិ​ចារណ​ញ្ញាណ ​ហេតុ​នេះ​ទើប​ព្រះ​បង្កើត​មនុស្ស​ផ្សេងៗ​គ្នា​ មាន​ទាំង​អ្នក​មាន​ មាន​ទាំង​អ្នក​ក្រ​ មាន​រូប​រាង​ល្អ ​មិន​ល្អ ​មាន​ស ​មាន​ខ្មៅ​ជា​ដើម​។​

ដោយ​សារ​ភាព​ខុស​គ្នា​នេះ​ហើយ​ ទើប​នាំ​ឲ្យ​ជី​វិត​នៅ​លោ​ក​នេះ​មាន​ព៌ណ​សម្បុរ​ មាន​អត្ថ​ន័យ​ និង​ធ្វើ​ឲ្យ​ពិ​ភព​លោក​នេះ​មាន​ភាព​ចម្រុះ​ទៅ​បាន​ ផ្ទុយ​ទៅ​វិ​ញ​​ប្រ​សិន​បើ​ជី​វិត​មិន​មាន​ព៌ណ​សម្បុរ​ មិ​នមាន​ភាព​ខុស​គ្នា ​និង​មាន​តែ​អ្ន​ក​មាន​ឬ​អ្នក​​ក្រ​ទាំង​អស់ ​លោក​ អ្នក​ច្បាស់​ជា​រក​មិន​ឃើញ​អត្ថ​​ន័យ​ជី​វិត​ដ៏​ពិត​ប្រា​កដ​ទ្បើ​យ​។​

099dលោក​ច្រាយ​ ចំ​ណាន​បាន​ថ្លែង​ទៀត​ថា ​ដូច​នេះ​ការ​រស់​នៅ​ជា​មួយ​មនុស្ស​ ដែល​អ្ន​ក​ពេញ​ចិត្ត​នឹង​រៀប​កា​រ​ជា​មួយ ​ពេញ​ចិត្ត​នឹង​រួម​សុខ​រួម​ទុក្ខ​ និង​ពេញ​ចិត្ត​នឹង​ចាប់​ដៃ​គ្នា​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ជី​វិ​ត​រួម​គ្នា ​អ្នក​គួរ​មាន​ពាក្យ​សម្តី​ផ្អែម​ល្ហែម ​និង​ព្យា​​យាម​ផ្តល់​នូវ​សកម្ម​ភាព​ គំ​និត​ល្អៗ​ និង​ចែក​រំ​លែក​ភាព​សប្បាយ​រី​ក​រាយ​ជា​មួយ​គ្នា ​ពិត​ជា​មាន​សារៈ​សំ​ខាន់​ណាស់ ​សម្រាប់​ជា​ការ​ចង​​ចាំ​ក្នុង​ជី​វិត​​គូរបស់​លោក​អ្នក​ ក៏​ដូច​ជា​ស​ម្រា​ប់​ភាព​ត្រ​ជាក់​ត្រ​ជុំ ​សុខ​ដុម​រមនា​ដល់​កូន​ចៅ​របស់​លោក​​អ្ន​ក​ផង​ដែរ​។​

លោក​បន្ត​ថា ​“​សេច​ក្តី​សុខ​ក្នុ​ង​ជី​វិត​អ្ន​ក​៧០​ភាគ​រយ ​អ្នក​ជា​អ្នក​បង្កើត​វា​ទ្បើ​​ង​​​ដោយ​ខ្លួន​ឯង។​ ១៥​ភាគ​រយ​បាន​មក​ដោយ​សារ​សាច់​សារ​លោ​ហិត​របស់​លោក​អ្នក​ និង​១៥​ភាគ​រយ​ទៀត​កើត​ទ្បើង​ដោយ​សារ​តែ​អ្ន​ក​ដទៃ​”​។​

ដូ​ច្នេះ​ការ​ចេះ​ផ្តល់​អារ​ម្មណ៍​កក់​ក្តៅ ​ផ្តល់​ភាព​ផ្អែម​ល្ហែម ​ឲ្យ​គ្នា​ទាំង​ពី​ព្រឹក​ព្រ​លឹម រ​ហូត​ដល់​ពេល​យប់​ជ្រៅ​ពេល​ចូល​និន្រ្ទា​ ពិត​ជា​មាន​តំ​លៃ​មិ​ន​អាច​ខ្វះ​បាន​ មិន​អាច​មើល​រំ​លង​បាន ​និង​មិន​​អាច​ធ្វើ​មិន​ដឹង​មិន​លឺ​បាន​ទ្បើយ​ ប្រ​សិន​ជា​លោក​អ្នក​ ពិត​ជា​ចង់​បាន​គូ​ជី​វិត​ស្រ​លាញ់​អ្ន​ក​ យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​អ្ន​ក​ និង​ថ្នា​ក់​ថ្នម​អ្ន​ក​ អ្នក​ត្រូវ​តែ​ធ្វើ​អំ​ពើ​ល្អ​ដល់​មនុស្ស​ដែល​អ្ន​ក​ស្រ​លាញ់​ទៅ​វិញ​ទៅ​ម​ក​សិន​ ទើប​អ្នក​ទទួល​បាន​លទ្ឋ​ផល​តាម​ដែល​អ្នក​ចង់​បាន​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative