គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​៨​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់​និង​របួស​១​១​នាក់​

តាម​​របាយ​ការណ៍ ​ពី​​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់​ នៃ​​​អគ្គ​ស្នង​ការ​ដ្ឋាន​ នគរ​បាល​​ជាតិ​​នៅ​​ថ្ងៃ​ទី​​០៨ ​ខែ​​មករា​ ឆ្នាំ​​២០​១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូ​ទាំង​​ប្រ​ទេស ​ចំ​នួន​​០៨​​លើក ​(​យប់​ ០២​​លើក​​)​ បណ្តាល​ឲ្យ​​មនុស្ស​ ស្លាប់​ ០៤​នាក់ ​(​​ស្រី​២​នា​ក់​),​ របួស​ធ្ងន់​ ០៦​​នាក់​ (​​ស្រី​១​នា​ក់​​) ​និង​​របួស​ស្រាល​០៥​នាក់​(​ស្រី​២​នា​ក់​​)​។​​

Traffic-accident-28-oct-2014dក្នុ​ង​​គ្រោះ​ថ្នា​ក់​​ចរា​ចរណ៍​​ទាំង ​០៨​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត ​យាន​យន្ត​​សរុប ​១៥​​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូ​តូ​​ចំ​នួន ​១១​​គ្រឿង​​,​ រថ​យន្ត​​ធុន​​តូច​​ចំ​នួន ​០១​​គ្រឿង​​, ​រថ​យន្ត​​ធុន​​ធំ ​០៣​​គ្រឿង។​​

មូល​ហេ​តុ​​ដែល​​បណ្តាល​​ឲ្យ​ មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​គឺ​​ល្មើស​​ល្បឿន​ ០៣​​លើក​​, ​មិន​​ប្រ​កាន់​​ស្តាំ ​០១​​លើក​​, ​ប្រ​ជែង​​គ្រោះ​ថ្នាក់​ ០២​លើក​​,​ ​បត់​គ្រោះ​ថ្នាក់​០១​​លើក​​,​និង​​កត្តា​​យាន​យន្ត ​០១​​លើក ​ក្នុ​ង​នោះ​​មាន​​អ្នក​ជិះ​​ម៉ូ​​តូ គ្រោះ​ថ្នាក់​ ដោយ​​មិន​​បាន​​ពាក់​មួក​​សុវត្ថិ​ភាព ​១១​នាក់ ​(​​យប់​៣​នា​​ក់​​) ​។​​

ចំ​ពោះ​រ​ថ​យន្ត​​ដែល​​ត្រូ​វ​​ផាក​ពិ​ន័យ ​នៅ​​អង្គ​ភាព​​ប្រ​ចាំ​​ថ្ងៃ​​ទី​​០៨ ​ខែ​​មករា​ ឆ្នាំ​​២០​១៥​​នេះ ​សរុប​​​ចំ​នួន ​៨១​៩​​គ្រឿង ​ក្នុង​នោះ​​មាន ​រថ​យន្ត​​ទេ​ស​ចរណ៍​​គ្រូ​​សារ​ ១​២​៣​​គ្រឿង​​, ​រថ​យន្ត​​ដឹក​​អ្នក​ដំ​ណើរ​​ធុន​​តូច ​២​៥​៧​​គ្រឿង,​រថ​យន្ត​​ដឹក​​អ្នក​ដំ​ណើរ​​ធុន​ធំ​១៦​គ្រឿង​ , ​រថ​យ​ន្ត​​ដឹក​ទំ​និញ​​ធុន​​តូច ​១៤​១​​គ្រឿង​ និង​​រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​ធំ ២​៨​២​​គ្រឿង ​។ ​រថ​យន្ត​​ទាំង​អស់ ​ត្រូវ​បាន​​បង់​​ប្រាក់​​ពិ​ន័យ​​រួច​រា​ល់ ​នៅ​​អធិ​កា​រដ្ឋាន​​នគរ​បាល​​ស្រុក​ ចំ​នួន ​៦៥​គ្រឿង ​​នៅ​​ស្នង​ការ​ដ្ឋាន​​នគ​របា​ល​​ខេត្ត​៣​៤​៩​​គ្រឿង​ និង​​នៅ​​នា​យក​​ដ្ឋាន​​សណ្តាប់​​ធ្នាប់​​៤​៦​​គ្រឿង។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative