លោក​ខៀវ ​សំ​ផន​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទី​រ​ពេទ្យ​រុស្ស៊ី​

លោក​ខៀវ ​សំ​ផន​មេ​ដឹក​នាំ​ជា​ន់​ខ្ពស់​ខ្មែរ​ក្រ​ហម​ ដែល​បាន​និង​កំ​ពុង​ស្ថិត​ក្នុង​​ដំ​ណើ​រ​ការ​កាត់​ក្តី​នៅ​តុ​លា​កា​រ​កូន​កាត់​ខ្មែ​រ​ក្រ​ហម​ បាន​ធ្លាក់​ខ្លួន​ឈឺ​និ​ង​ត្រូវ​បញ្ជូ​ន​ទៅ​ព្យា​បាល​នៅ​ម​ន្ទី​រ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​ ​សូ​វៀ​​ត​ហៅ​ពេទ្យ​រុស្ស៊ី​នៅ​ថ្ងៃ​ទី​៨ ​មករា​​នេះ​។​

008dលោក​ នេត​ ភក្រ្តា​ ​អ្ន​ក​នាំពាក្យ​សា​លា​ក្តី​ខ្មែរ​ក្រ​ហម​ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា ​ពេល​នេះ​លោ​ក​ខៀវ​ សំ​ផន​ កំ​ពុង​សម្រាក​ព្យា​បាល​ជំ​ងឺនៅ​ក្នុង​មន្ទីរ​ពេទ្យ​ខ្មែរ​-​សូ​វៀត​ បន្ទាប់​ពី​ស្ថាន​ភាព​ជំ​ងឺ​សម្ពាធ​ឈាម​របស់​កើន​ឡើង​ខ្ពស់ ​ហើយ​ត្រូវ​បាន​ដឹក​មក​កាន់​ មន្ទី​រ​ពេទ្យ​នៅ​ម៉ោង​២រ​សៀល​ថ្ងៃ​ទី​៨ ​ខែ​មករា​ ឆ្នាំ​២០​១៥​។​

​លោក​ភក្រ្តា​ បញ្ជាក់​ថា ​“​ក្រុម​គ្រូ​ពេទ្យ​កំពុ​ង​តែ​ព្យា​បាល​លោក​ខៀវ ​សំ​ផន​ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​បំ​ផុត ​តែ​មិន​ទាន់​បញ្ជាក់​ ពី​ស្ថាន​ភាព​ជំ​ងឺ​រ​បស់​លោក​យ៉ាង​ណា​នោះ​ទេ​”​។​លោក​បន្ត​ថា ​“​ស្ថាន​ភាព​ជំ​ងឺ​របស់​លោក​ ខៀវ ​សំ​ផន​មិន​ពាក់​ព័ន្ធ​ នឹង​កា​រ​បើក​សវ​នាកា​រ​របស់​សា​លា​ក្តី​ នៅ​ព្រឹក​ថ្ងៃ​ទី​៨​ខែ​មករា​នេះ​ទេ ​ព្រោះ​ជំ​ងឺ​របស់​លោក​ខៀវ ​សំ​ផន​ ជា​ជំ​ងឺ​ប្រ​ចាំ​កា​យ​តាំ​ង​ពី​យូរ​យា​ណាស់​មក​ហើយ​”​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative