លទ្ធ​ផល​ស្រាវ​ជ្រា​វ​បង្ហាញ​ថា​មាន​អ្ន​ក​ឃុំ​រកា​ជាង​២​០​០​នាក់​រក​ឃើញ​ថា​មាន​ផ្ទុក​មេ​រោគ​អេ​ដស៍​

តាម​លទ្ធ​ផល​ស្រាវ​ជ្រាវ​របស់​ក្រុម​ការ​ងារ​ក្រ​សួង​សុ​ខា​ភិ​បាល​និង​អង្គ​ការ​ដៃ​គូ​បាន​បង្ហាញ​ថា​មាន​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ឃុំ​រកា​ស្រុ​ក​សង្កែ​ខេត្ត​បាត់​ដំ​បង​ចំ​នួន​២​១២​នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ផ្ទុក​មេ​រោគ​អេ​ដស៍​ក្នុង​ចំ​ណោម​អ្ន​ក​ដែល​ទៅ​ធ្វើ​តេស្ត​ឈាម​សរុប​ចំ​នួន​១​៩​៤​៨​នាក់។​

009 (2)dលោក​វេជ្ជ​បណ្ឌិត​មាន​ឈី​វុន​ទី​ប្រឹ​ក្សា​អម​ក្រ​សួង​សុ​ខា​ភិ​បាល​បាន​មាន​ប្រ​សា​សន៍​កាល​ពី​ព្រឹ​ក​ថ្ងៃ​ទី​៨​មករា​ឲ្យ​ដឹង​ថា​ចំ​នួន​ដែល​រក​ឃើញ​ខាង​លើ​នេះ​គឺ​គិត​ចាប់​ពី​ថ្ងៃ​ទី​៨​ធ្នូ​រ​ហូត​ដល់​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០​១៤​កន្ល​ង​ទៅ​។​ក្នុង​ចំ​ណោម​១​៩​៤​៨​នាក់​នោះ​មាន​១​៧​០​៣​នាក់​ទៅ​ធ្វើ​តេស្ត​ឈាម​នៅ​មណ្ឌល​សុខ​​ភាពឃុំ​រកា​៦​នាក់​ធ្វើ​តេស្ត​នៅ​មណ្ឌល​សុខ​ភាព​អន្ល​ង់​វិល​១៧​នាក់​ធ្វើ​តេស្ត​នៅ​មន្ទី​រ​ពេទ្យ​ខេត្ត​បាត់​ដំ​បង​និង​២២​២​នាក់​ធ្វើ​តេស្ត​ក្នុង​ពេល​ដែល​ក្រុ​ម​ការ​ងារ​ចំ​រុះ​ចុះ​ធ្វើ​ការ​សិ​ក្សា​ស្រា​វ​ជ្រាវ​។​​ចំ​ពោះលទ្ធ​ផល​តេស្ត​ឈាម​ចាប់​ពី​ថ្ងៃ​ទី​០១​រហូត​មក​ដល់​ថ្ងៃ​ទី​៨​មករា​នេះ​យើង​កំ​ពុង​តែ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​នៅ​ឡើយ។​

កាល​ពី​ថ្ងៃ​ទី​១៦​ធ្នូ​ឆ្នាំ​២០​១៤​កន្លង​ទៅ​នេះ​មា​ន​ភាព​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​ឃុំរ​កា​ស្រុក​សង្កែ​ខេត្ត​បាត់​ដំ​បង​ដែល​មាន​ប្រ​ជា​ពល​រដ្ឋ​បាន​ឆ្លង​ជំ​ងឺ​អេ​ដស៍​យ៉ាង​ច្រើន​។​ករណី​​អ្ន​ក​​ឆ្លង​​ទាំង​នេះ ​ត្រូវ​​បាន​ដឹង​​តាម​រយៈ​​ការ​ធ្វើ​​តេស្ត​​ឈាម​​ដំ​បូង ​នៅ​​មណ្ឌល​​សុខ​ភាព​​រកា​ និង​​មន្ទីរ​ពេទ្យ​បង្អែក​​បាត់​ដំ​បង​ នៅ​​ចន្លោះ​​ពី​ថ្ងៃ​​ទី​​៩ ​ដល់​​ថ្ងៃ​ទី​​១៦​ ខែ​ធ្នូ ​ឆ្នាំ​២០​១​៤​។​នៅ​ថ្ងៃ​ទី​១៧​ធ្នូ​ឆ្នាំ​២០​១៤​ក្រុម​មន្ត្រី​សុ​ខា​ភិ​បាល ​ជាតិ​និង​អង្គ​ការ​អន្តរ​ជាតិ​​រួម​​មាន​​មន្រ្តី​​អង្គ​​ការ​​សុខ​​ភា​​ព​​ពិ​​ភព​​លោក​​(​W​​​​​H​​O​​) ​មន្រ្តី​នាយ​ក​ដ្ឋាន​​ប្រ​​យុទ្ឋ​​ជំ​​ងឺ​​ឆ្លង​​សហ​​រដ្ឋ​​អា​​មេ​​រិក​​ប្រ​​ចាំ​​ កម្ពុជា​​ ​​(​​​U​​S​​​/​CD​C​)​,​ ម​ន្រ្តី​​ទី​​ភ្នាក់​​ងារ​​អេ​​ដស៍​​អង្គ​​ការ​​សហ​​ប្រ​​ជា​​ជាតិ​​(U​N​A​I​D​S​)​,​  មន្រ្តី​​មក​​ពី​​វិ​​ទ្យា​​ស្ថាន​​ប៉ា​​ស្ទ័រ​​(P​a​s​t​u​r​e​ i​n​s​t​i​t​u​te​)​​ និង​​ទី​​ភ្នាក់​​ងា​​រ​​អង្គ​​ការ​​សហ​​ប្រ​​ជា​​ជាតិ​​សម្រាប់​​កុ​​មារ​​(​​U​N​I​CEF)បាន​ចុះ​ទៅ​ពិ​និត្យ​និង​ស្រាវ​ជ្រាវ​រក​ពី​មូល​ហេតុ​ពិ​ត​ប្រាក​ដដែល​បណ្តាល​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ឃុំ​រ​កា​ជា​ច្រើ​ន​នាក់​បាន​ឆ្ល​ង​មេ​រោគ​អេ​ដស៍​ដោយ ​មិន​ដឹង​មូល​ហេ​តុ​និង​មិន​ដឹង​ពី​ប្រ​ភព​ចំ​លង​នោះ។​

ពាក់​ព័ន្ធ​បញ្ហា​​នេះ​ក្រ​សួង​សុ​ខា​ភិ​បាល​​កម្ពុជា​ អង្គ​ការ​​សុខ​ភាព​​ពិ​ភព​លោក ​និង​​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​​ប្រ​យុទ្ធ​​នឹង​​ជំ​ងឺ​អេ​ដស៍​បាន ​ចេញ​ផ្សាយ​​កាល​ពី​​ថ្ងៃ​ទី​​១៨​ ខែ​ធ្នូ​ ឆ្នាំ​​២០​១៤​ បាន​​បង្ហាញ​ថា​ករណី​​អ្នក​​ឆ្លង​​ទាំង​នេះ ត្រូវ​​បាន​ដឹង​​តាម​រយៈ​​ការ​ធ្វើ​​តេ​ស្ត​​ឈាម​​ដំ​បូង ​នៅ​​មណ្ឌល​​សុខ​ភាព​​រកា ​និង​​មន្ទីរ​ពេទ្យ​បង្អែក​​បាត់​ដំ​បង ​នៅ​​ចន្លោះ​​ពី​ថ្ងៃ​​ទី​​៩ ​ដល់​​ថ្ងៃ​ទី​​១៦ ​ខែ​ធ្នូ ​ឆ្នាំ​​២០​១៤​​កន្លង​មក​។

លោក​វេជ្ជ​បណ្ឌិត​មាន​ឈី​វុន​បាន​បន្ត​ថា​ក្នុង​ចំ​ណោម​អ្ន​ក​ផ្ទុក​មេ​រោគ​អេ​ដស៍​ចំ​នួន​២១​២​នាក់​នោះ​ក្នុង​នោះ​មាន​មនុស្ស​មានវ័យ​ចំ​ណាស់​ដែល​មាន​អា​យុ​ចា​ប់​ពី​៦០​ឆ្នាំ​ឡើង​ទៅ​មាន​ចំ​នួន​៤​៩​នាក់​កុ​មារ​អា​យុ​ក្រោម​១៤​ឆ្នាំ​មាន​ចំ​នួន​៣៩​នាក់​និង​ក្រៅ​ពី​នេះ​ជា​​មនុស្ស​ពេញ​វ័យ។​ទន្ទឹម​នឹង​ការ​ស្រាវ​ជ្រា​វ​មាន​ក្រុម​ជំ​នាញ​ផ្តល់​ប្រឹ​ក្សា​និ​ង​ការ​ថែ​ទាំ​ចំ​នួន​៤​ក្រុម​រួម​មាន​ក្រុម​គ្រូ​ពេទ្យ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែ​រ​‑សូ​វៀត​ក្រុម​អង្ក​ការ​FH​I​3​60​ក្រុម​មន្ទីរ​ពេទ្យ​ព្រះ​សី​ហនុ​នៃ​ក្តី​សង្ឃឹម​និ​ង​ក្រុម​គ្រូ​ពេទ្យ​មូល​នី​ធិ​ថែ​ទាំ​អ្ន​ក​ជំ​ងឺ​អេ​ដស៍​សហ​រដ្ឋ​អា​មេ​រិក​(A​H​​F)​ដែល​ក្រុម​ទាំង​៤នេះ​បាន​ផ្តល់​ប្រឹ​ក្សា​និង​ផ្តល់​សេវា​​ថែ​ទាំ​ដល់​អ្នក​ជំ​ងឺ​អេ​ដស៍​ចាប់​ពី​ថ្ងៃ​ទី​២២​ធ្នូ​និង​ថ្ងៃ​ទី២​៤​នៅ​មណ្ឌល​សុខ​ភាព​រហូត​មក​ដល់​ថ្ងៃ​ទី​៦​ខែ​មករា​ឆ្នាំ​២០​១៥​មាន​ចំ​នួន​១​០​៦​នាក់​ក្នុង​នោះ​មាន​កុ​មារ​ចំ​នួន​២​៥​នាក់​។​

ក្នុង​ចំ​ណោម​ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​ផ្ទុក​មេ​រោគ​អេ​ដស៍​ទាំង​នោះ​មា​ន​​មួយ​​ចំ​នួន​​ដែល​​​​​​​ជំ​ពាក់​​ប្រាក់​​ស្ថា​ប័ន​​មី​ក្រូ​ហិ​រញ្ញវ​ត្ថុ​ និង​​ប្រាក់​​សហ​គម​ន៍​​ដែល​​បាន​​​ខ្ចី​​​យក​​មក​​ដោះ​ស្រាយ​​ជី​វ​ភាព​​គ្រួ​សារ​​ពី​​មុ​ន​​មក ​នោះ ​កំ​ពុង​​ព្រួយ​​បារ​ម្ភ​​ខ្លាច​​ពុំ​​មាន​​លទ្ធ​ភា​ព​​រក​​ប្រាក់​​សង​​បំណុ​ល​​គេ​​មិន​​បាន​​ នៅ​​ថ្ងៃ​​អ​នា​គត ​ព្រោះ​​ឥ​ឡូវ​​មាន​​ជំ​ងឺ​​ជាប់​​ខ្លួន​​ទៅ​​ហើយ។​ក្រុម​​ប្រ​ជា​ពល​រដ្ឋ​​ដែ​ល​​ផ្ទុក​​មេ​រោគ​​អេ​ដស៍​​ទាំង​​នោះ ​អំ​ពាវ​នាវ​​ឲ្យ​​អា​ជ្ញា​ធរ​​ពាក់​ព័ន្ធ​ និង​​ម្ចាស់​​បំ​ណុល​​ ទាំង​​អស់​​អនុ​គ្រោះ​​ប្រាក់​​ដែ​ល​​ពួក​គាត់​​ជំ​ពាក់​​នោះ​​ ដោយ​​ពន្យារ​​ពេល​​សង​​រយៈ​​ពេល​​យូរ​ ព្រម​​ទាំង​​​មិន​​គិត​​ការ​​ប្រាក់​​ផង។​ អ្នក​​ភូមិ​​បញ្ជាក់​​ថា​​ ចាប់​​តាំង​​​ពី​​​ដឹង​​ថា ​មាន​​ផ្ទុក​​មេ​រោគ​​អេ​ដស៍​​មក​​ គឺ​​ពុំ​​បាន​​ចេញ​​ទៅ​​ធ្វើ​​ការ​ងារ​​​ឆ្ងាយ​​ពី​​ផ្ទះ​សម្បែង​ រក​​​ប្រាក់​​មក​​ដោះ​ស្រាយ​​ជីវ​ភាព​​គ្រួសា​រ​​​ដូច​​ពេល​​មុន​​នោះ​​ទេ។

អ្នក​ស្រី​​ មាន​ សំ​អា​​ន​ប្រ​ធាន​​គណៈ​ក​ម្មកា​រ​​ទី​​៨​​នៃ​​ព្រឹទ្ធ​​ស​ភា​កាល​ពី​ថ្ងៃ ​ទី​៦​មករា​ឆ្នាំ​២​០១៥​ បាន​ធ្វើ​ការ​ណែ​នាំ​ដល់​ប្រ​ជា​ពល​រដ្ឋ​ ដែល​​ផ្ទុក​​មេ​រោគ​​អេ​ដស៍ ​នៅ​​ក្នុង​​វត្ត​​រកា​ ឃុំ​​រកា ​ស្រុក​​សង្កែ​ ខេត្ត​​បាត់​ដំ​បង​កុំ​​មាន​ការ​​ព្រួយ​បារម្ភ​​​ពី​​អ្វី​​ដែល​​ជួប​​ប្រ​ទះ​​នោះ ​ហើយ​​ជំ​រុញ​​ឲ្យ​​ ​​​ថែរ​ក្សា​​សុខ​ភាព​​ឲ្យ​​បាន​​ល្អ​​​ ជា​​​ពិ​សេ​ស​​គឺ​​ក្មេង​​តូចៗ​​ដែល​​មាន​​ផ្ទុក​​​​មេ​រោគ​​អេ​ដស៍​​នេះ​​ត្រូវ​​ឲ្យ​​ពួក​គេ​​ លេប​​ថ្នាំ​​ឲ្យ​​បាន​​ទៀង​ទាត់។

អ្នក​ស្រី​​ មាន សំ​អាន​​ ​បាន​មាន​ប្រ​សា​សន៍​ថា​អ្នក​​ដែល​​​​ផ្ទុក​​មេ​រោគ​​​អេ​ដស៍​​ទាំង​​អស់​​ ប្រ​សិន​​បើ​​លេប​​ថ្នាំ​​ទៀង​​ទាត់​​តាម​​គ្រូ​ពេទ្យ​​ណែ​នាំ​​នោះ​​ នឹង​​រស់​​បាន​​យូរអ​ង្វែង​​ ហើយ​​មាន​​សាច់​​មាន​​ឈាម​​ដូច​​មនុស្ស​​ធម្ម​តា​​ដែរ។​អ្នក​ស្រី​បន្ត​ថា ​«​បើ​យើង​​អនុ​វ​ត្ត​​បាន​​ទៀង​ទា​ត់​​ជំ​ងឺ​​នេះ​​អត់​​មាន​​បញ្ហា​​អី​​ទេ​។ ​ពី​​មុន​​មក​​ឲ្យ​​តែ​​កើត​​ដឹង​​តែ​​ស្លាប់ ​តែ​​ឥ​ឡូវ​​អត់​​ទេ ​គឺ​​មាន​​ថ្នាំ​​ហើយ ​ប៉ុ​ន្តែ​​ការ​​លេប​​ថ្នាំ​​នេះ​​ ក៏​​មាន​​ផល​​លំ​បាក​​ខ្លះ​​ដែរ​​ ចំ​ពោះ​​មនុស្ស​​ចាស់​​ដែល​​ពួក​គាត់​​មាន​​ជំ​ងឺ​​ច្រើ​ន​​មុខ​​នោះ​​ គឺ​​វា​​ធ្វើ​​ទុក្ខ​​ឲ្យ​​យើង​​ជួប​​ការ​​លំ​បាក​​ខ្លះ​»​។​

ពាក់​ព័ន្ធ​នឹង​សំ​ណួរ​ដែល​សួរ​ថា​តើ​មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ឆ្លង​មេ​រោ​គ​អេ​ដស៍​នៅ​ឃុំរ​កា​នេះ​លោក​វេជ្ជ​បណ្ឌិត​មាន​ឈី​វុន​បាន​អះ​អា​ង​ថា​ចំពោះ​មូល​ហេតុ​នៃ​រឿង​នេះ​ក្រ​សួង​សុ​ខា​ភិបាល​និង​អង្គ​ការ​ដៃ​បាន​នឹង​កំ​ពុង​ព្រាង​ដែល​នឹង​បញ្ច​ប់​នាពេល​ឆាប់ៗ​នេះ​ហើយ​គ្រោ​ង​នឹង​ចេញ​សេ​ចក្តី​ប្រ​កាស​ពត៌​មាន​រួម​មួយ​នៅ​ក្នុង​សប្តាហ៍​នេះ​ឬ​ស​ប្តាហ៍​ក្រោយ​ដើ​ម្បី​ឲ្យ​សា​ធារ​ណជ​ន​បាន​ដឹង​។

ប៉ុ​ន្តែ​បើ​តា​ម​អ្នក​ស្រី​​មា​ន​សំ​អាន​បាន​បន្តែម​​ទៀត​​ថា​ ​មេ​រោគ​​អេ​ដស៍​​ដែ​ល​​កើត​​រាល​ដាល​​ដល់​​ប្រ​ជា​ពល​រដ្ឋ​​នៅ​​ក្នុង​​ឃុំ​​រកា​​នោះ ​ពុំ​​មែន​​កើត​​ឡើង​​ដោយ​​សារ​​ប្រ​ជា​ពល​រដ្ឋ​​ប្រ​ព្រឹត្ត​​ខុស​​ដូច​​អ្នក​​ដែល​​ផ្ទុក​​ មេ​រោគ​​អេ​ដស៍​​ពី​​មុន​​មក​​នោះ​​ទេ។​អ្នក​ស្រី​មា​ន​ប្រ​សា​សន៍​ថា«​រឿង​​នេះ​​គឺ​​កើត​​ឡើង​​ ដោយ​សារ​​បុ​គ្គល​​តែ​​ម្នាក់​​ទេ​​ជា​​អ្នក​​ចម្លង​​ជំ​ងឺ​​ដល់​​ប្រ​ជា​ព​ល​រដ្ឋ ​ដោយ​​ការ​​មិន​​យក​ចិត្ត​​ទុក​ដាក់​​ព្យា​បាល​​ជំ​ងឺ​​ឲ្យ​​បាន​​ត្រឹម​ត្រូវ​។​ តែ​​អ្ន​ក​​ដែល​​ប្រ​ព្រឹត្ត​​នោះ​​ ផ្លូវ​​ច្បាប់​​កំ​ពុង​​តែ​​ដំ​ណើរ​ការ​​លើ​​រឿង​​នេះ​​ហើយ»​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative