អគ្គិ​សនី​​កម្ពុជា​ បញ្ជួន​ ​ខ្សែ​​បញ្ជូ​ន​​មេ ​​និង​ខ្សែ​​បញ្ជូន​​រង​គ្រប​​ដណ្តប់​​ជាង​​៦០%​​ នៅ​ក្នុ​​ង​​ភូមិ​​ជាង​​១​​ម៉ឺន​​៤​​ពា​ន់​​

គិត​​មក​​ដល់​​ដើ​​ម​​ឆ្នាំ​​២០​១៥​​នេះ​​បណ្តាញ​​ខ្សែ​​បញ្ជូន​​មេ ​​និ​ង​ខ្សែ​​បញ្ជូន​​រង ​​របស់​​អគ្គិ​សនី​​កម្ពុជា​​ បាន​​គ្រប​​ដណ្តប់​​ជាង​​៦០%​​ នៅ​ក្នុ​​ង​​ភូមិ​​ជាង​​១​​ម៉ឺន​​៤​​ពាន់​នៅ​ទូ​ទាំង​ប្រ​ទេស​​ ​​​។

a1fលោក ​វិច​ទ័រ ​ហ្សូ​នា ​អគ្គ​នា​យក​​នៃ​​អគ្គ​​នាយ​កដ្ឋា​ន​​ថាម​ពល ​ក្រ​សួង​រ៉ែ ​និង​ថាម​ពល ​​បាន​​ថ្លែង​​ឲ្យ​​ដឹ​ង​​ថា​ ​ទិស​​ដៅ​​អទិ​ភា​ព​​របស់​​អគ្គិ​សនី​​កម្ពុជា​​ គឺ​​ការ​​ខិត​ខំ​​ជម្រុញ​​ខ្សែ​​បញ្ជូន​​អគ្គិ​សនី​​ទៅ​​ដល់​​ជន​​បទ​​ធ្វើ​យ៉ាង​​ណា​​ក្នុង​​ ឆ្នាំ​​២០​២០ ​​កម្ពុជា​​មាន​​ខ្សែ​​បញ្ជូន​​ឲ្យ​​បាន​​១០​០​​​%​ ​និង​​គ្រប​​ដណ្តប់​​គ្រប់​​ភូមិ-​​ឃុំ ​​ទាំង​​អស់​​នៅ​​ទូ​ទាំង​​ព្រះ​​រា​ជា​ណា​​​ចក្រ​​កម្ពុជា​​។​លោក​បាន​​មាន​​ប្រ​សាសន៍​​ឲ្យ​​ដឹ​ង​ទៀ​ត​​ថា​​ បច្ចុ​ប្បន្ន​​អគ្គិ​ស​នី​​កម្ពុជា​​មាន​​ខ្សែ​​បញ្ជូន​​គ្រ​ប​ដណ្តប់​​បាន​​១៣​​ខេត្ត​​ ​-​ក្រុង​​ហើយ​​ ក្នុង​​ការ​​បញ្ជូន​​ខ្សែ​​បណ្តាញ​​មេ ​​និង​​ខ្សែ​​បណ្តាញ​​រង​​ ក្នុង​​នោះ​​សម្រាប់​​គម្រោង​​ ឆ្នាំ​​២០​១៥ ​​អគ្គិ​សនី​​កម្ពុជា​​កំ​ពុង​​ត​ភ្ជាប់​​ខ្សែ​​បញ្ជូ​ន​​ពី​​ភ្នំ​ពេញ​​ កាត់​​តាម​​ខេត្ត​​ព្រៃ​វែង​​ ទៅ​​ខេត្ត​​ស្វាយ​​រៀង​​ នឹង​​គម្រោង​​ថ្មី​​មួយ​​ទៀត​ ​គ្រោង​​តភ្ជាប់​​ខ្សែ​​បញ្ជូន​​ ពី​​ខេត្ត​​សៀម​រាប​​ឆ្លង​​កាត់​​ខេត្ត​​កំ​ពង់​ធំ​ ​ទៅ​​ដល់​​ ខេត្ត​​កំ​ពង់​​ចាម​​ ។​

ក្នុង​​ការ​​តភ្ជាប់​​បណ្តាញ​​ថ្មី​​នេះ​​ លោក​វិច​ទ័រ​ហ្សូនា​​បាន​​លើក​​ឡើង​​ថា ​តា​ម​ល្បឿ​ន​​នៃ​​ការ​​សាង​​សង់ ​​សម្រាប់​​ខ្សែ​​បញ្ជូន​​ពី​​ភ្នំ​ពេញ​​ទៅ​​ស្វាយ​​រៀង ​​គ្រោង​​នឹង​​បញ្ចប់​នៅ​​ដើម​​ឆ្នាំ​​២០​១៦ ​​នឹង​​អាច​​ធ្វើ​កា​​រ​​ចែក​​ចាយ​​បាន​​តាម​​ខ្សែ​​បញ្ជូន​​រង​​ផ្សេង​ៗ ​​ទៅ​​តាម​​ភូមិ​​ស្រុក​​មួយ​​ចំ​នួន​​នៅ​​ទី​នោះ​ ​។ ​ស​ម្រាប់​​ខ្សែ​​បញ្ជូន​ ​​ពី​​ខេត្ត​​សៀម​រា​ប​​ ឆ្លង​​កាត់​​ខេត្ត​​កំ​ពង់​​ធំ ​ ទៅ​​ដល់​​ខេត្ត​​កំ​ពង់​​ចាម​​នោះ​​ គ្រោង​​បញ្ច​​ប់​នៅ​​ចុង​​ឆ្នាំ​​២០១​៧ ​​ឬ​​ដើម​​ឆ្នាំ​​២០​១​៨​​​ខាង​មុខនេះ​។

លោក​​ វិច​ទ័រ​ ហ្សូ​នា​បាន ​បញ្ជាក់​ថា ក្រោយ​ពី​​ខ្សែ​ប​ញ្ជូន​​ទាំង​​ពីរ​​បាន​​ដំ​ណើ​រ​​ការ​​នោះ​​កម្ពុជា​​នឹង​​អាច​​ធ្វើ​​ការ​​ ដណ្តប់​​បាន​​ជាប់​​២០​​ខេត្ត​​-​ក្រុ​ង​ ដែល​​​ជា​បណ្តាញ​​ជាតិ​​មួយ​​ចាក់​​ស្រេះ​នៅ​​ទូ​ទាំង​​ប្រ​ទេស​​ ហើយ​​តាម​​រយៈ​​អគ្គិ​សនី​​នេះ ​​នឹង​​ផ្តល់​​ផល​​ប្រ​យោ​ជ​ន៍​​ច្រើន​​យ៉ាង​​ ដល់​​ប្រ​ជាព​លរដ្ឋ​​កម្ពុជា​​ដូច​ជា​​ការ​​ចូល​​រួម​​ចំ​ណែក​​ក្នុង​​ការ​​បង្កើន​​មុខ​របរ​ ​ការ​​ប្រើ​ប្រាស់​​ថា​មព​ល​​អគ្គិ​សនី​​ ដែល​​ទទួល​​បាន​​ពី​​បណ្តាញ​​ផ្គត់​​ផ្គង់​ ​អគ្គិ​សនី​​កម្ពុជា​​ និង​​ការ​​បង្កើន​​សមត្ថ​ភាព​​ផ្គត់​​ផ្គង់​​​ថាម​ពល​​អគ្គិ​សនី​ ​ប្រ​កប​​ដោយ​​ស្ថេរភា​ព​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative