១​​សប្តាហ៍​​ដើម​​ឆ្នាំ​​នេះ​​គ្រោះ​​ថ្នាក់​​ចរា​​ចរណ៍​​បាន​​សំ​​លាប់​​មនុស្ស​​៤៩​​​នាក់​​ និង​​រង​របួស​​ ១៧​៣នា​ក់​

តាម​​របាយ​​ការ​ណ៍​នៃ​​នា​យក​​សណ្តាប់​ធ្នាប់​​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ជាតិ ​បាន​ឲ្យ​ដឹង​ថា ​​​​ក្នុង​រយៈ​ពេល​​​ថ្ងៃ​​ឆ្នាំ​​២០​១៥​​នេះ ​មាន​អ្នក​ស្លាប់​​ដោយ​សារ​​គ្រោះ​ថ្នាក់​​​ចំ​នួន​​៤៤​​នាក់ ​និង​​រង​របួស​​ចំ​នួន​​១៥​​០​នាក់​នៅ​ទូ​ទាំង​ប្រ​ទេស​​។​

Traffic-accident-fpm-14-03-142dដោយ​ឡែក​នៅ​ថ្ងៃ​ទី​០​៧​ ខែ​មករា ​ឆ្នាំ​២​០​១​​​​៥​នេះ ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ នៅ​ទូ​ទាំង​ប្រ​ទេស ​ចំ​នួន​១៥​លើក ​(​យប់ ​០៧​លើក​) ​បណ្តាល​ឲ្យ​មនុស្ស​ ស្លាប់​ ០៥​នាក់​ (​ស្រី​ម្នាក់​)​, ​របួស​ធ្ងន់​ ១៧​នាក់ ​(​ស្រី​៣​នាក់​) ​និង​របួស​ស្រាល​០​៦​នាក់​(​ស្រី​ម្នាក់​)​។
​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​ទាំង​ ១៥​លើក​នេះ ​បាន​បង្ក​ឲ្យ​ខូច​ខាត​ យាន​យន្ត​សរុ​ប​ ២២គ្រឿ​ង ​ក្នុង​នោះ​មាន​ម៉ូ​តូ​ចំ​នួន​ ១៦​គ្រឿង​,​ រថ​យន្ត​ធុន​តូច​ចំ​នួ​ន ​០១​គ្រឿង​, ​រថ​យន្ត​ធុន​ធំ ០​១​គ្រឿង​,​ យាន​ផ្សេងៗ ​០៤​គ្រឿង​ និង​ថ្មើរ​ជើង​២​នាក់។​

មូល​ហេតុ ​ដែល​ប​ណ្តាល​ឲ្យ​​ មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​គឺ​ល្មើស​ល្បឿន​ ០៥​លើក​, ​មិន​គោរ​ព​សិ​ទ្ធ​១​លើ​ក ​,មិន​ប្រ​កាន់​ស្តាំ ​០២​លើ​ក​,​ ប្រ​ជែង​គ្រោះ​ថ្នាក់​ ០២​លើក​, ​បត់​គ្រោះ​ថ្នាក់​២​លើក​,​ ស្រ​វឹង ​០១​លើក,​ បើ​ក​ងងុយ​ដេ​ក​១​លើក​ និង​ម៉ា​ស៊ីន​ច្រូត​ថយ​កិន ​០១​លើក​ ក្នុង​នោះ​មាន​អ្នក​ជិះ​មូក​តូ ​គ្រោះ​ថ្នាក់​ ដោយ​មិន​បាន ​ពាក់​មួកសុ​វ​ត្ថិ​ភាព ​១៨​នាក់ ​(យ​ប់​១០​នាក់​)​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative