គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​ថ្ងៃ​ទី៧​ ខែ​មករា ​មាន​មនុស្ស​ស្លាប់​ ៥​នាក់ ​និង​រង​របួស ​២៣​នាក់​

តាម​របាយ​ការណ៍ ​ពី​នា​យក​ដ្ឋាន​សណ្តាប់​ធ្នាប់ ​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន ​នគ​រ​បាល​ជាតិ​នៅ​ថ្ងៃ​ទី​០៧​ ខែ​មករា ​ឆ្នាំ​២០​១៥​នេះ ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ នៅ​ទូ​ទាំង​ប្រ​ទេស​ ចំ​នួន​១៥​លើក​ (​យប់​ ០៧​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ ស្លាប់​ ០៥​នាក់​ (​ស្រី​ម្នា​ក់)​,​ របួស​ធ្ងន់ ​១៧​នាក់ ​(​ស្រី​៣​នា​ក់)​ និង​របួស​ស្រាល​០៦​នាក់​(​ស្រី​ម្នាក់​)​។

dsc05125d​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង ​១៥​លើក​នេះ ​បាន​បង្ក​ឲ្យ​ខូច​ខាត ​យាន​យន្ត​សរុប​ ២២​គ្រឿង​ ក្នុ​ង​នោះ​មាន​ម៉ូ​តូ​ចំ​នួន ​១៦​គ្រឿង,​ រថ​យន្ត​ធុន​តូច​ចំ​នួន ​០១​គ្រឿង,​ រថ​យន្ត​ធុន​ធំ ​០១​គ្រឿង,​ ​យាន​ផ្សេងៗ​ ០៤​គ្រឿង ​និង​ថ្មើរ​ជើង​២​នាក់​។​

មូល​ហេ​តុ ​ដែល​បណ្តាល​ឲ្យ​ មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​គឺ​ល្មើស​ល្បឿន ​០៥​លើក,​ មិន​គោរ​ព​សិទ្ធ​១​លើ​ក​ ,មិ​ន​ប្រ​កាន់​ស្តាំ ​០២​លើក,​ ប្រ​ជែង​គ្រោះ​ថ្នាក់ ​០២​លើក,​ ​បត់​គ្រោះ​ថ្នាក់​២​លើ​ក​, ​ស្រ​វឹង​ ០១​លើក,​ បើក​ងងុយ​ដេក​១​លើក ​និង​ម៉ា​ស៊ីន​ច្រូត​ថយ​កិន ​០១​លើក​ ក្នុង​នោះ​មាន​អ្នក​ជិះ​មូ​កតូ ​គ្រោះ​ថ្នាក់ ​ដោយ​មិន​បាន ​ពាក់​មួក​សុវត្ថិ​ភាព ​១៨​នាក់ ​(យ​ប់​១០​នាក់)​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative