ក្រ​សួង​សុ​ខា​ភិ​បាល​ហាម​មិន​ឲ្យ​លក់​អា​ហារ​បំ​ប៉ន​សុខ​ភាព​Bo​t​a​n​i​ca​l​ S​l​im​m​i​n​g​

ក្រ​សួង​សុ​ខា​ភិ​បាល​កម្ពុជា​បាន​ប្រ​កាស​ហាម​មិន​ឲ្យ​ផ្សព្វ​ផ្សាយ ​និង​លក់​ផលិ​​ត​អា​ហារ​បំ​ប៉ន​សុខ​ភាព​ឈ្មោះ​Bo​t​a​n​ic​a​l​ S​l​i​m​m​i​n​g​ដែល​មិន​​បាន​ចុះ​ប​ញ្ជីរ​​ការ​អនុ​ញ្ញាត្ត​ពី​ក្រ​សួង​សុ​ខា​ភិ​បាល​។​

PDVD_025sបន្ទាប់​​ពី​​មាន​ការ​​ផ្សព្វ​ផ្សាយ​​ពាណិជ្ជ​កម្ម​​យ៉ាង​​ផុស​ផុ​ល​​ នៅ​​លើ​​ទី​ផ្សា​រ​​ឱស​​ថ​​​កម្ពុជា​ ​នូវ​​ផលិត​ផល​​ឱ​សថ​​បំ​ប៉ន​​សុខ​ភាព​​មួយ​​ប្រ​ភេទ​​ឈ្មោះ​​ B​o​t​a​ni​c​a​l​​ ​S​l​i​m​m​in​g​​រួច​​មក​​ ក្រ​សួង​សុ​ខា​ភិ​បាល​​នៃ​​ព្រះ​រា​ជា​ណា​ចក្រ​​កម្ពុជា​​បាន​​ស្រាវ​ជ្រា​វ​​រ​ក​​ឃើញ​​ថា​​ ឱ​ស​ថ​​បំ​ប៉ន​​សុខ​ភាព​​នេះ ​​មិន​​មាន​​ចុះ​​បញ្ជិ​កា​​នៅ​​កា​រិ​យា​ល័យ​​បញ្ជី​កា​​ឱ​សថ​​នៅ​នាយ​ក​ដ្ឋាន​​ឱ​សថ​​ក្រ​សួង​សុ​ខា​ភិ​បាល​​ទេ​​ ខណៈ​ឱស​ថ​​ប្រ​ភេទ​​ ​B​ot​a​n​i​c​​a​l​​S​l​i​m​m​in​g​​ នេះ​​ត្រូវ​​បាន​​ប្រ​ជា​ពល​រដ្ឋ​​ខ្មែរ​​មួយ​​ចំ​នួន​​ធ្លាប់​​បាន​​ប្រើ​ប្រាស់​​រួច​​ហើយ​​ ។​​

ក្រ​សួង​សុ​ខា​ភិ​បាល​​បាន​​ស្រាវ​ជ្រាវ​​ឃើញ​​ថា​​ ផលិត​ផល​​ឱសថ​​បំ​ប៉ន​​សុខ​ភាព​​ B​ot​a​n​i​ca​l​​ S​l​i​m​m​in​g​​ ផលិត​​នៅ​​រោង​ចក្រ​​ឈ្មោះ​​ G​r​e​a​t​w​a​l​l​b​u​y​​ I​n​t​e​r​n​at​​i​o​n​a​l​​​​​ Tr​a​d​i​n​g​​​​ C​o.​,​​L​t​d ​តែ​​គ្មាន​​បញ្ជាក់​​អំ​ពី​​អា​សយ​ដ្ឋាន​​ច្បាស់​​លាស់​​គួរ​​ទុក​ចិត្ត​​បាន​​ទេ​​ ។​​

មន្ត្រី​​ជំ​នាញ​​ក្រ​សួង​សុ​ខា​ភិ​បាល​​មួយ​​រូប ​បាន​​និ​យាយ​​ក្នុង​​លក្ខ​ខណ្ឌ​​មិន​​បញ្ចេញ​​ឈ្មោះ​​ឲ្យ​​ដឹង​​ថា​​ ឱ​សថ​​ប្រ​ភេទ​​B​o​t​an​i​c​a​l​​ S​l​i​m​m​in​g​​ ត្រូវ​​បាន​​គេ​​ផ្សព្វ​ផ្សាយ​​ថា​​ មាន​​ផ​លិត​​នៅ​​រោង​ចក្រ​​ប្រ​ទេស​​ចិន​​ និង​​មាន​​សា​ខា​​នៅ​​ហុង​កុ​ង​​ និង​​​តៃ​វ៉ាន់​​ តែ​​មិន​​បាន​​បញ្ជាក់​​អំ​ពី​​អា​សយ​ដ្ឋាន​​រោង​ចក្រ​​ផលិត​​ច្បាស់​លាស់​​ទេ។​​ ដោយ​​ខ្លះ​​ថា​​ផលិត​​នៅ​​អា​​មេ​​រិ​ក​​ និង​​ខ្លះ​​ទៀត​​ថា​​ផលិត​​នៅ​​ប្រ​ទេស​​ចិន​​។​ ​តាម​​ការ​​កត់​ស​ម្គាល់​​ ឱ​សថ​​ដែល​​គ្មាន​​បញ្ជាក់​​អំ​ពី​​ប្រ​ភព​​ នៃ​​រោង​ចក្រ​​ផលិត​​ច្បាស់​លាស់​​បែ​​ប​​នេះ​​ តែង​​ត្រូវ​​បាន​​វេច​​ខ្ចប់​​នៅ​​ប្រ​ទេស​​វៀត​ណាម​​ ហើយ​​នាំ​​ចូល​​មក​​លក់​​នៅ​​លើ​​ទី​ផ្សារ​​ប្រ​ទេស​​កម្ពុជា​​ ដ្បិ​ត​​ការ​​ត្រួត​ពិ​និត្យ​​របស់​​មន្ត្រី​​កម្ពុជា​​មាន​​ភាព​​ធូរ​រលុង​​ និង​​គិត​តែ​​ពី​​ផល​ប្រ​យោ​ជន៍​​ហោ​ប៉ៅ​​បុគ្គល​ ​ធំ​​ជាង​​សុខ​ភាព​​របស់​​អ្នក​​ប្រើ​ប្រាស់​​ ។​​

យោង​តាម​​រយៈ​​លិ​ខិត​ផ្លូវ​ការ​​ចុះ​​ថ្ងៃ​​ទី​​០១​​ ខែ​ធ្នូ​​ ឆ្នាំ​​២០​១៤​​កន្លង​​ទៅ​​ ដែល​​បាន​​គោ​រព​​ជូន​​លោក​ឱម​​ យ៉ិ​ន​​ទៀង​​ ទេស​​រដ្ឋ​មន្ត្រី​​ ប្រ​ធាន​​អង្គ​ភាព​​ប្រ​ឆាំង​​អំ​ពើ​​ពុក​​រលួយ​​នោះ​​លោក​វេជ្ជប​ណ្ឌិត​​ម៉​ម​​ ប៊ុ​ន​​ហេង​​រដ្ឋ​មន្ត្រី​​ក្រ​សួង​សុ​ខា​ភិ​បាល​​បាន​​បញ្ជា​​ក់​​ច្បាស់​លាស់​​ថា​​ “​ផលិត​ផ​ល​​ឱ​សថ​​បំ​ប៉ន​​សុខ​ភាព​​ B​o​t​a​n​i​ca​l​​​ S​l​i​m​m​i​n​g​​​ នេះ​​មិន​​ត្រូវ​​ប្រើ​ប្រាស់​​ទេ​​ ពី​ព្រោះ​​មិន​​មាន​​ចុះ​​បញ្ជិ​កា​​នៅ​​នា​យក​ដ្ឋាន​​ឱ​សថ ​​នៃ​​ក្រ​សួងសុ​ខា​ភិ​បាល​​ ពុំ​​បាន​​ឆ្លង​កាត់​​ការ​​ត្រួត​ពិ​និត្យ​​ពី​​មជ្ឈ​មណ្ឌល​​ពិ​សោ​ធន៍​​សុ​ខា​ភិ​បាល​នោះ​ទេ​”​​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative