ឆ្នាំ​ ​២០​១៤​មន្ទីរ​​ពេទ្យ​​គន្ធ​បុប្ផា​​ពិ​និត្យ​និង​ព្យា​បាល​ជំ​ងឺ​ដល់​កុ​មារ​បាន​ជិត​១​លាន​នាក់​

នៅ​ឆ្នាំ​២០​១៤​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​បាន​ពិ​និត្យ​និង​ព្យា​បាល​ជំ​ងឺ​ដល់​កុ​មារ​កម្ពុជា​ប្រ​មាណ​ជិត​១​លាន​នាក់​និង​បាន​ចំ​ណាយ​​ថ​វិ​កា ​​​ប្រ​មាណ​​៤​០​លាន​​ដុ​ល្លា​រ​​​ ​ដើ​ម្បី​​ព្យា​បាល​​កុ​មារ​​ដោយ​​ឥត​​​គិត​​ថ្លៃ​​។

5040_3s​លោក​​​វេជ្ជ​បណ្ឌិត​​បេ​អាត​​ រីច​​ឆ្នឺរ​​ ​ប្រ​ធាន​​ និង​​ជា​​ស្ថាប​និក​​​នៃ​​​មន្ទីរ​​ពេទ្យ​​គន្ធ​បុប្ផា​​ បាន​​​បង្ហាញ​​​ស្ថិតិ​​ និង​​ខ្ទង់​​ចំ​ណាយ​​​លើ​​បណ្ដាញ​​សង្គម​​​ F​ac​e​b​o​​o​k​ កាល​​​​ពី​​​ពេល​ថ្មីៗ​នេះ​​​ថា​​​ ឆ្នាំ​​​២០​១​៤ ​​កន្លង​​ទៅ​​នេះ​​​​ ​មន្ទីរ​ពេទ្យ​​​គន្ធ​បុប្ផា ​​បាន​​ចំ​ណាយ​​ថវិ​កា​​អស់​​​ ៤០​ លាន​​​ដុ​ល្លា​រ​​អា​មេ​រិក​​ ខណៈ​​មន្ទីរ​​ពេទ្យ​​ទទួល​​ព្យា​បាល​​​ ក្នុង​​ផ្នែក​​​ពិ​គ្រោះ​​​ជំ​ងឺ​​​ក្រៅ​​​​មាន​​​ចំ​នួន​​ ៦​៩៦​.​៣​២​៩​ នាក់​​ ចំ​ណែក​​​​កុ​មារ​​​ ដែល​​​មាន​​ជំ​ងឺ​​ធ្ងន់​​ធ្ងរ​​ ត្រូវ​​បាន​​​ដាក់​​​ឲ្យ​​ សម្រាក​​​ព្យា​បាល​​​នៅ​​​ក្នុង​​មន្ទីរ​​ពេទ្យ​​​មាន​​​ចំ​នួន​​ ១២២​.០​៨៦​ ​នា​ក់​​។​​

កាល​​ពី​​ពេល​​ថ្មី​​ៗ​​​នេះ​​​ដែរ​​ លោក​​​វេជ្ជ​ប​ណ្ឌិត​​ បេ​អា​ត​​ រីច​​ឆ្នឺរ​​ ​​​​​​ក៏​​​បាន​​​​បង្ហាញ​​​នូវ​​ខ្ទង់​​ចំ​ណាយ​​របស់​​មន្ទីរ​​ពេទ្យ​​​ ក្នុង​​ប្រតិ​ប​ត្តិ​ការ​​​រយៈ​​ពេល​​ ២៣ ​ឆ្នាំ​​​​​អស់​​ប្រ​មាណ​​​ ៥​៦០​ ​លាន​​​ដុ​ល្លារ​​។ ៣​.៥% ​នៃ​​​ថវិ​កា​​​គឺ​​បាន​​​មក​​ពី​​ភា​គី​​រាជ​​រដ្ឋា​ភិ​បាល​​​កម្ពុជា​​ ៤.​៥​%​ ​នៃ​​​ថវិ​កា​​​គឺ​​បាន​​​ម​ក​​ពី​​រដ្ឋា​ភិបាល​​ស្វីស​​ រី​ឯ​​ ៩២​.៥%​ ​ទៀត​​គឺ​​បាន​​មក​​​មូល​និ​ធិ​​សប្បុ​រស​​ឯក​ជ​ន​​។​

ក្នុ​ង​​ពេល​​​ ២៣​ ឆ្នាំ​​​មន្ទីរ​​ពេទ្យ​​បាន​​​ពិ​និត្យ​​ព្យា​បាល​​​កុ​មារ​​បាន​​​ ១៣ ​លាន​​​ករ​ណី​​​ក្នុង​​ផ្នែក​​ពិ​គ្រោះ​​​​ជំ​ងឺ​​ក្រៅ​​ និង​​បាន​​​ព្យា​បាល​​កុ​មា​រ​​​​ឈឺ​​ធ្ងន់​​​សម្រាក​​​នៅ​​​ក្នុង​​មន្ទីរ​​ពេទ្យ​​​បាន​​​ចំ​នួន​​​ ១​.៥​៦​​ លាន​​នាក់​​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative