វិធីកាត់បន្ថយការជ្រុះសក់

តើធ្វើ​ដូចម្ដេចដើម្បីកាត់​បន្ថយនូវ​ការជ្រុះសក់? តើអាច​បណ្ដាលមក​ពីសាប៊ូ​ដែរឬទេ? អ្នកនាង អ.ម អាយុ ២៥ឆ្នាំ ភ្នំពេញ

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ជាធម្មតា យើងមា្នក់ៗ​ជ្រុះសក់​ប្រមាណជា​ជាង១០សរសៃ​ក្នុង១ថ្ងៃ។ ការជ្រុះដុះ​នៃសក់​ជារឿង​ធម្មជាតិទេ។ ជួនកាល​សក់អាចជ្រុះ​ដល់ទៅជិត​២០០សរសៃ​ក្នុង១ថ្ងៃ។ ប៉ុន្ដែជាទូទៅ ការជ្រុះសក់​លើសពី៦០​សរសៃក្នុង១ថ្ងៃ ហើយអូស​បន្លាយយូរ​រាប់ខែ អាចចាត់​ទុកជាបញ្ហា​បានហើយ។ មូលហេតុ​នៃការជ្រុះសក់ មានច្រើន​បែបច្រើនយ៉ាង ដូចជាការ​ប្រើប្រាស់​ឱសថ ជម្ងឺការ​ប្រើសាប៊ូកក់សក់​មានជាតិ គីមីរំខាន​សុខភាពសក់ កង្វះជាតិ​វីតាមីនជាដើម។ ប្រការជ្រុះសក់​ទាំងឡាយ​អាចកាត់​បន្ថយបាន ទោះបី​ករណីបណ្ដាល​មកពី ជាតិអ័រម៉ូន​និងការជ្រុះសក់​ជាសួរពូជ​ក៏ដោយ។ ដើម្បីកាត់​បន្ថយការ​ជ្រុះសក់ ដោយមូលហេតុ​ណាមួយ ឬដោយសារ​សាប៊ូដូច​សំណួរ​របស់ប្អូន ស្រីនេះពិត​ជាអាចធ្វើ​ទៅបាន តែអាស្រ័យ​ទៅនឹង​ប្រភេទសក់ ឬស្ថានភាព​សុខភាពសក់ និងស្បែកក្បាល​របស់ប្អូនស្រី​ផងដែរ។ ដូច្នេះប្រសើរ​បំផុត ប្អូនស្រីត្រូវ​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស ឬអ្នកជំនាញ​ខាងសក់។ ជាបណ្ដោះអាសន្ន ប្អូនស្រី​គួរតែប្ដូរ ប្រើសាប៊ូ​ដែលអាចជួយ​ថែរក្សា សក់ទៅតាម​ប្រភេទសក់​របស់ប្អូនស្រី។ តែកុំ​បណ្ដែត​បណ្ដោយ កុំឱ្យអង្ករ​ក្លាយជា​បាយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Google Analytics Alternative