សម្តេច​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​៖​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ក្លាយ​ជា​​ឃា​តករ​​សម្លាប់​មនុស្ស​​ច្រើ​ន​ជាង​គេ​​នៅ​​កម្ពុ​ជា​

សម្តេច ​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​ប៊ុន ​រ៉ា​នី ​ហ៊ុន ​សែន ​ប្រ​ធាន​​កាក​បាទ​ក្រ​ហម​កម្ពុជា ​បាន​មាន​អះ​អា​ងថា​​ នា​ពេល​​បច្ចុ​ប្បន្ន​ គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​បាន​​ក្លាយ​ជា​ឃាតក​រ​​សម្លាប់​ មនុស្ស​​ច្រើន​ជាង​គេ​​នៅ​​កម្ពុជា​​។​ដូ​ច​នេះ​ សម្តេច​សូម​​​អំ​ពាវ​នាវ​ ឲ្យ​​ប្រ​ជា​ព​ល​រដ្ឋ​​ទាំង​អស់ ​ដែល​​ធ្វើ​ដំ​ណើរ​​តាម​​ដង​ផ្លូវ​ ត្រូវ​​បង្កើន​​ការ​ប្រុង​ប្រ​យ័ត្ន​និង​​គោ​រព​​ច្បាប់​​ចរា​ច​រណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា។​

Red_Cross06_01_15 (2)dសម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​ ប៊ុន ​រ៉ា​នី ​ហ៊ុន ​សែន​ បាន​លើក​ឡើង​បែ​ប​នេះ​កាល​ពី​ព្រឹ​ក​ថ្ងៃ​ទី​៦​ម​ករា​ឆ្នាំ​ ២០​១៥​នៅ​ក្នុង​ពិ​ធី​ចែក​​អំ​ណោយ​​ជា​​ស្បៀង ​និង​​សម្ភារៈ​ ចែក​ដល់​គ្រួ​សារ​​អ្នក​​ផ្ទុក​​រោគ​​អេ​ដស៍ ​ចាស់​ជរា​​គ្មា​ន​​ទី​ពឹង​ និង​​កុ​មារ​កំ​ព្រា​ ចំ​នួន ​៣​.​៩​៧០​ គ្រួ​សារ ​មក​ពី​​ស្រុក​​ទឹក​ឈូ ​ស្រុក​​ដង​ទង់​ ស្រុក​​ឈូក​ ស្រុក​​អង្គរ​ជ័យ ​ស្រុក​​ជុំ​​គី​​រី ​ស្រុក​​បន្ទាយ​មាស ​ស្រុក​​កំ​ពង់​ត្រាច​ និង​​ក្រុង​​កំ​ពត​ ក្នុង​​ខេត្ត​កំ​ពត​​។​​

សម្តេ​ច​ប្រ​ធាន​បាន​មាន​ប្រ​សា​សន៍​បន្ត​ថា«​ ពេល​​ជិះ​​ម៉ូ​តូ​​ត្រូវ​​ពាក់​មួក​​សុវត្ថិ​ភាព​​,​ អ្ន​ក​ជិះ​រថ​យន្ត​​ត្រូវ​​ពាក់​​ខ្សែ​ក្រ​វាត់ ​កុំ​​បើ​កបរ​​ហួស​​ល្បឿន​​កំ​ណត់​ កុំ​​សេព​​​គ្រឿង​​ស្រ​វឹង ​និង​​មិន​ត្រូវ​​ផ្ទុក​​លើស​​ទំ​ងន់​​ឡើយ ​និង​​សូម​​ឲ្យ​​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​ទាំង​ឡាយ ​ត្រូវ​​អប់​រំ​​អ្ន​ក​បើក​​ឲ្យ​​គោរ​ព​​ច្បាប់ ​និង​​ទាម​ទារ​​ឲ្យ​​អ្នក​បើក​បរ​ ត្រូវ​​ទទួល​​ការ​បណ្តុះ​បណ្តាល​ ច្បាប់​​ចរា​ចរណ៍​ និង​​មាន​​ប័ណ្ណ​បើ​កបរ​​ត្រឹម​ត្រូវ​»​​។​​

យោង​តាម​​របាយ​ការណ៍ ​ពី​​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់​ នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​ នគ​រ​បាល​​ជាតិ​​នៅ​​ថ្ងៃ​ទី​​០៦ ​ខែ​​មករា​ ឆ្នាំ​​២០​១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ នៅ​​ទូ​ទាំង​​ប្រ​ទេស ​ចំ​នួន​​០៨​​លើក​ បណ្តាល​ឲ្យមាន​មនុស្ស​ស្លាប់​ចំ​នួន​៣​នា​ក់​និង​រង​របួស​ធ្ងន់​ស្រាល​ចំ​នួន​១៥​នាក់​។​ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​ ០៨​​លើ​ក​​នេះ​ បាន​​បង្ក​​ឲ្យ​​ខូច​ខាត ​យាន​យ​ន្ត​​សរុប ​១២​​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូ​តូ​​ចំ​នួន​ ០៩​​គ្រឿង​​, ​រថ​យន្ត​​ធុន​​តូច​​​ចំ​នួ​​ន​ ០១​​គ្រឿង​​, រថ​យន្ត​​ធុន​​ធំ ​០១​​គ្រឿង​ និង​​យាន​​ផ្សេង​ៗ ​០១​​គ្រឿង​ផង​ដែរ​ ។​​

ចំ​ពោះ​មូល​ហេតុ​​ដែល​​បណ្តាល​​ឲ្យ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​គឺ​​ល្មើស​​ល្បឿន​ ០៣​​លើក​​, ​មិន​​ប្រ​កាន់​​ស្តាំ ​០១​​លើក​​, ​ប្រ​ជែង​​គ្រោះ​ថ្នាក់​ ០១​​លើក​​,​ ​ស្រ​វឹង ​០១​​លើក​​,​ កត្តា​​ផ្លូវ​ ០១​​លើក ​និង​​កត្តា​​យាន​យន្ត ​០១​​លើក​ ក្នុង​នោះ​​មាន​​អ្ន​ក​ជិះ​ម៉ូ​តូ ​គ្រោះ​ថ្នាក់​ ដោយ​​មិន​​បា​ន​​ពាក់​មួក​​សុវត្ថិ​ភាព ​១៣​​នាក់ ​។​

ក្រៅ​ពី​នេះ​សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​ បាន​​ផ្តាំ​ផ្ញើ​​ដល់​​ប្រ​ជា​ពល​រដ្ឋ ​រង​គ្រោះ​​ទាំ​ង​អស់ ​សូម​មេត្តា​​រក្សា​​សុខ​ភាព ​ត្រូវ​​ថែរ​ក្សា​អ​នា​ម័​យ ​ក្នុង​​ការ​រស់​នៅ​​ប្រ​ចាំ​ថ្ងៃ​ ដោយ​​រស់​នៅ​​ស្អាត​​,​ ផឹក​​ស្អាត​ ហូប​​ស្អាត​​។ ​សម្តេច​​​ក៏​បាន​​ផ្តាំ​ផ្ញើ ​ឲ្យ​​អា​ជ្ញា​ធរ​​មូល​ដ្ឋាន​ ចុះ​​ស្រា​វ​ជ្រាវ​​រក​​ប្រ​ជា​ពល​រដ្ឋ​​ណា ​ដែល​​ជួប​​កា​រ​ខ្វះ​ខាត​ ពិត​ប្រា​កដ ​និង​​អ្នក​​ដែ​ល​​ត្រូវ​ការ​​ជំ​នួយ​​ជាក់​ស្តែង​ ដើ​ម្បី​​ងាយ ​ស្រួល​ ក្នុង​ការ​​កំ​ណត់​​គោល​ដៅ ​នៃ​​ការ​ផ្តល់​​ជំ​នួយ​​សប្បុ​រស​​ធម៌ ​បាន​​ទាន់​ពេល​វេ​លា ​ដោយ​​មិន​​ទុក​អោយ​​ពល​រដ្ឋ​​ណា​មួយ ​រង​​ភាព​​លំ​បាក​លំ​បិ​ន​ ដោយ​​អាជ្ញា​ធរ​ មិន​​បាន​ដឹង​​នោះ​ឡើ​យ​​។​​

ពាក់​ព័ន្ធ​បញ្ហា​ជំ​ងឺ​អេ​ដ​ស៍​ល​សម្តេច​ប្រ​ធាន​បាន​បញ្ជាក់​ថា​ថ្វី​​ត្បិត​​អត្រា​ នៃ​​ការ​រីក​​រាល​ដាល ​នៃ​​មេ​រោគ​​ដ៏​​កាច​​សា​ហាវ​​នេះ ​នៅ​​កម្ពុជា​​បាន​​ធ្លាក់​ចុះ​​បន្តិច​​ក្តី​​។​ បញ្ហា​​នេះ ​មិន​​ត្រឹម​តែ​​ធ្វើ​ឱ្យ​ បាត់​​បង់​ជី​វិត​​ប៉ុ​ណ្ណោះ​​ទេ ​តែ​​វា​​បាន​​បង្ក​ឱ្យ​មាន​​ជំ​ងឺ​​រ៉ាំ​រ៉ៃ​ ​ទាម​ទារ​​ឱ្យ​មាន​​ពេល​វេ​លា​​ថែ​ទាំ ​និង​​ព្យា​បាល​​ធ្វើ​ឱ្យ​​ខាត​បង់​ ទាំង​​ពេល​វេ​លា​​ធន​ធាន​ ទ្រព្យ​សម្បត្តិ​​ក្រុម​គ្រួ​សារ​ និង​​សង្គ​ម​ជាតិ ​។​​ សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​ បាន​​ជំ​រុញ ​និង​​លើក​ទឹក​ចិត្ត​​ឱ្យ​ អ្ន​ក​​ផ្ទុក​មេ​រោគ​​អេ​ដ​ស៍​​ម្នាក់ៗ ​ហ៊ាន​​និ​យាយ ​ការ​ពិត​​ពី​​ជំ​ងឺ​អេ​ដស៍​ ជា​ពិ​សេស​​សូម​កុំ​​ឱ្យ​មាន​​ការ​រើស​អើង​ ចំ​ពោះ​​​អ្ន​ក​​ផ្ទុក​មេ​រោ​គ​​អេ​ដស៍ ​និង​​ត្រូវ​​ទៅ​​ទទួល​យ​ក ​ឱ​សថ​​ពន្យារ​​អា​យុ​ជី​វិ​ត​​ឲ្យ​ បាន​​ទៀត​​ទាត់ ​តាម​​វេ​ជ្ជ​បញ្ជា​​របស់​​គ្រូ​ពេទ្យ​​​។​​

សម្តេច​​ប្រ​ធាន​ បាន​​អំ​ពាវ​នាវ​​ឲ្យ​​មា​តា​បិ​តា ​អា​ណា​ព្យា​បាល​​ទាំង​ឡាយ ​ត្រូវ​​អប់​រំ​​ទូ​ន្មា​ន​ ប្រៀន​ប្រ​ដៅ​​កូន​ប្រុស​ កូន​ស្រី ​កុំ​​ភ្លើ​ត​ភ្លើន​ ភ្លេច​ខ្លួ​ន​ ពាក់​ព័ន្ធ​​បញ្ហា​​គ្រឿង​ញៀន ​និង​​ល្បែង​​ពា​លា​​អា​វ៉ា​សែ ​នាំ​អោយ​​ប៉ះ​ពាល់​ បំ​ផ្លាញ​​ជី​វិ​ត​​ខ្លួន​ឯង​​ផង ​និង​​បំ​ផ្លាញ​​សុភ​មង្គល ​ក្នុង​​ក្រុម​គ្រួ​សារ​​ផ​ង​ដែរ​ និង​​បាន​​​សំ​ណូម​ពរ​​ដល់ ​និង​​អា​ជ្ញា​ធរ​​មូល​ដ្ឋាន​ ប្រឹង​ប្រែ​ង​​អូស​ទាញ យុ​វ​ជន​​ដើរ​​ផ្លូ​វ​ខុស​​ទាំង​ឡាយ ​ឲ្យ​​ដើរ​ម​ក​​លើ​ផ្លូវ​​ត្រូវ​​វិញ​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative