​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​៦​មករា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់​និង​របួស​១៥​នាក់​

​តាម​​របាយ​ការណ៍​ ពី​​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់​ នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​ នគ​រ​បាល​​ជាតិ​​នៅ​​ថ្ងៃ​ទី​​០៦ ​ខែ​​មករា​ ឆ្នាំ​​២០​១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូ​ទាំង​​ប្រ​ទេស ​ចំ​នួន​​០៨​​លើក​ (​​យប់​ ០៦​​លើក​​) ​បណ្តាល​ឲ្យ​​មនុស្ស​ ស្លាប់​ ​០៣​​នាក់ ​(​ប្រុស​​)​,​ របួស​ធ្ងន់​ ​១១​​នាក់​ (​​ស្រី ​ម្នាក់​​) ​និង​​របួស​ស្រាល​ ០៤​​នាក់​ (​​ប្រុស​​)​ ​។​​

19-2-20145dក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​០៨​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត ​យាន​យន្ត​​សរុប​ ១២​​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូ​តូ​​ចំ​នួន​ ០៩​​គ្រឿង​​, ​រថ​យន្ត​​ធុន​​តូច​​ចំ​នួន ​០១​​គ្រឿ​ង​​, ​រថ​យន្ត​​ធុន​​ធំ ​០​១​​គ្រឿង​ និង​​យាន​​ផ្សេងៗ​ ០១​​គ្រឿង​ ។​​

មូល​ហេតុ​​ដែល​​បណ្តាល​​ឲ្យ​ មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​គឺ​​ល្មើស​​ល្បឿន ​០៣​​លើក​​, ​មិន​​ប្រ​កាន់​​ស្តាំ ​០១​​លើក​​, ​ប្រ​ជែង​​គ្រោះ​ថ្នាក់​ ០១​​លើក​​, ​ស្រ​វឹង ​០១​​លើក​​, ​កត្តា​​ផ្លូវ​ ០១​​លើក ​និង​​កត្តា​​យាន​យន្ត ​០១​​លើក ​ក្នុង​នោះ​​មាន​​អ្នក​ជិះ​​ម៉ូ​តូ ​គ្រោះ​ថ្នាក់​ ដោយ​​មិន​​បាន​​ពាក់​មួក​​សុវ​ត្ថិ​ភា​ព ​១៣​​នាក់​ (​​យប់​​)​ ។​​

ចំ​ពោះរ​ថយន្ត​​ដែល​​ត្រូវ​​ផាក​ពិ​ន័យ ​នៅ​​អង្គ​ភាព​​ប្រ​ចាំ​​ថ្ងៃ​​ទី​​០៦ ​ខែ​​មក​រា ​ឆ្នាំ​​២០​១៥​​នេះ ​សរុប​​ចំ​នួ​ន ​៣៨​៥​​គ្រឿង ​ក្នុង​នោះ​​មាន ​រថ​យន្ត​​ទេស​ច​រណ៍​​គ្រូ​​សារ​ ៥៣​​គ្រឿង​​, ​រថ​យន្ត​​ដឹក​​អ្ន​ក​ដំ​ណើរ​​ធុ​ន​​តូច ​១​៦​៦​​គ្រឿង​ , ​រថ​យន្ត​​ដឹក​ទំ​និ​ញ​​ធុន​​តូច ​៧០​​គ្រឿង ​និង​​រថ​យន្ត​​ដឹក​ទំ​និញ​​ធុ​ន​​ធំ ​៩៦​​គ្រឿង ​។ ​រថ​យន្ត​​ទាំង​អស់ ​ត្រូវ​បាន​​បង់​​ប្រាក់​​ពិ​ន័យ​​រួច​រាល់ ​នៅ​​អធិ​ការ​ដ្ឋាន​​នគរ​បាល​​ស្រុក​ ចំ​នួន​ ៣៦​​គ្រឿង​ និង​​នៅ​​ស្ន​ង​ការ​ដ្ឋាន​​នគ​រ​បាល​​ខេត្ត ​៣៤​៩​​គ្រឿង​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative