កម្ពុ​ជា​​មាន​​​​អ្នក​​ស្រូប​​ផ្សែង​​បារី​​ពី​គេ​ច្រើន​ជាង​​បណ្ដា​​ប្រ​ទេស​​ក្នុង​​អា​ស៊ាន​

ប្រ​ទេស​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ចំ​នួន​អ្នក​ស្រូប​ផ្សែង​បា​រី​ពី​គេ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​បណ្តា​ប្រ​ទេស​ជា​សមា​ជិ​ក​ក្នុង​តំ​បន់​អា​ស៊ាន​។​

imagesf​យោង​​តាម​​របាយ​ការណ៍​​របស់​​ក្រ​សួង​ផែន​ការ​ដែល​បង្ហាញ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា​​​បច្ចុ​ប្បន្ន​​នេះ​មាន​ ប្រ​ជា​ពល​រដ្ឋ​​កម្ពុជា​ ជិត​​៩០​​ភាគ​រយ ​កំ​ពុង​​ស្រូប​​ផ្សែង​​បា​រី​​ពី​​គេ ​នៅ​​តាម​​ទី​​សា​ធារ​ណៈ ​និង​​នៅ​​តាម​​ភោ​ជនី​យ​ដ្ឋាន​ ចំ​ណែក​​អ្ន​ក​​ស្រូប​​ផ្សែង​​បា​រី​​នៅ​​ពេល​​ធ្វើ​ដំ​ណើរ​​តាម​​រថ​យន្ត​​សា​ធារ​ណៈ ​ត្រូវ​​បាន​​គេ​​រក​​ឃើញ​​ថា ​មាន​​ចំ​នួន​​ប្រ​ហែល​​៦០​​ភាគ​រយ ​និង​​ចំ​នួន​​៥០​​ភាគ​រយ​​ទៀត​​នៅ​​កន្លែង​ធ្វើ​ការ​។​រ​បាយ​ការណ៍​ដដែល​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ចំ​នួន​​នេះ ​គឺ ​បញ្ជាក់​​ថា​ កម្ពុជា​​គឺ​ជា​​ប្រ​ទេស​​មួយ​​ដែល​​មាន​​តួ​​លេខ​​ខ្ពស់​​នៃ​​អ្នក​​ស្រូប​​ផ្សែង​​បារី​​ពី​ ​គេ​ បើ​​ប្រៀប​ធៀប​​ជា​មួយ​​នឹង​​បណ្ដា​​ប្រ​ទេស​​ផ្សេងៗ​​ទៀត​​នៅ​​ក្នុង​​តំ​បន់​​អាស៊ាន​​។​

ដើ​ម្បី​​ដោះ​ស្រាយ​​បញ្ហា​​នេះ ​​កន្លង​មក ​អង្គ​ការ​​ចល​នា ​ដើ​ម្បី​​សុខ​ភាព​​កម្ពុជា​ និង​ក្រ​សួង​សុ​ខា​ភិ​បាល​​បាន​​ចុះ​​អប់​រំ​​ដល់​ ប្រ​ជា​ពល​រដ្ឋ​​អំ​ពី​​ផល​​ប៉ះ​ពាល់ ​និង​​បើក​​យុទ្ធ​នា​ការ​​ផ្សព្វ​ផ្សាយ​​អនុ​ក្រឹត្យ​​របស់​​រាជ​រដ្ឋា​ភិ​បាល ​ស្ដី​ពី​​វិ​ធាន​ការ​ ហាម​ឃាត់​​ចំ​ពោះ​​ការ​ផ្សាយ​ពាណិ​ជ្ជ​កម្ម​​ផលិត​ផល​​ថ្នាំ​ជក់​​នេះ ​មាន​​គោល​បំ​ណង​​ផ្ដ​ល់​​ព័ត៌​មាន ​និង​​ក្រើន​រំ​លឹក​​ដល់​​អ្នក​​លក់​រាយ​ និង​​លក់​ដុំ​​នៃ​​ផលិត​ផ​ល​​ថ្នាំ​ជក់​​ទាំង​អស់ ​កុំ​​ឲ្យ​​បន្ត​​រួម​ចំ​ណែក​​នៅ​​ក្នុង​​កា​រ​ផ្សាយ​​ពាណិ​ជ្ជ​កម្ម​​ផលិត​​ថ្នាំ​ជក់ ​ដែល​​ល្មើស​​ទៅ​​នឹង​​ខ្លឹម​សារ​​នៃ​​អនុ​ក្រឹត្យ​​របស់​​រា​ជ​រដ្ឋា​ភិ​បាល​ ។​

តាម​​របាយ​ការណ៍ ​របស់​​អង្គ​ការ​​សុខ​ភាព​​ពិ​ភព​លោក​បាន​ឲ្យ​ដឹង​ថា​​ការ​ប្រើ​ប្រាស់​​ថ្នាំ​ជក់​បាន ​បណ្ដាល​​ឲ្យ​​មាន​​អ្នក​ ស្លាប់​​ចំ​នួន ​៦​​លាន​​នាក់ ​ក្នុង​​១​​ឆ្នាំ​ៗ​ នៅ​​លើ​​ពិ​ភព​លោក ​។ ​ដោយ​ឡែក ​នៅ​​ប្រ​ទេស​​កម្ពុ​ជា​​​វិញ ​មាន​​ប្រ​ជា​ពល​រដ្ឋ​​ស្លាប់​ ដោយ​សារ​​ការ​​ជក់​បារី ​មាន​​ចំ​នួន​​ជិត​ ១​​ម៉ឺន​​នាក់​ ជា​​រៀង​រា​ល់​​ឆ្នាំ ​។​ជាង​​នេះ​​ទៅ​​ទៀត ​គ្រោះ​​មហន្ត​រាយ​​នៃ​​ការ​​ស្រូប​ ផ្សែង​​បារី​​ពី​​គេ ​ក៏​​គ្រោះ​ថ្នាក់​​ផង​​ដែរ​ ដែល​​ត្រូវ​​ខាត​បង់​​ថវិ​កា​​ជិត​ ១​០​០​ លាន​​ដុ​ល្លារ​​អា​មេ​រិក ​ទៅ​លើ​​ការ​ប្រើ​ប្រា​ស់​​ថ្នាំ​ជក់​​នេះ ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative