ឆ្នាំ​២០​១៤​កម្ពុជា​បាន​ប្រើ​ប្រាស់​​ស្រោ​ម​អនា​ម័យ​ប្រ​មាណ​ជាង​១១​លាន​​ស្រោ​ម​​តិច​ជាង​ឆ្នាំ​មុន​

លោក​ ប៊ុត ​លន​ ប្រ​ធាន​​ផ្នែក​​លក់ ​និង​​ចែក​ចាយ​​ស្រោម​​អ​នា​ម័​យ​ របស់​​អង្គ​ការ​​ខ្មែរ​​បម្រើ​​សុខ​ភាព​​ប្រ​ជា​ជ​ន​ (​Po​p​u​l​a​t​io​n​​ S​e​r​v​i​c​e​s​ K​h​m​er​)​ បាន​ឲ្យ​ដឹង​ថា ​ក្នុង​​ឆ្នាំ​ ២០​១៤​នេះ ​ស្រោម​អនា​ម័យ​​ប្រ​ភេទ ​N​u​m​be​r​ On​e​ និង​ O​K​ C​o​n​do​m​ ​ជា​ង​ ១១​ លាន​​ត្រូវ​បាន​​លក់ ​និង​​ចែក​ចាយ ​នៅ​តាម​​ផ្ទះ​សំ​ណាក់​ ស​ណ្ឋា​គារ​ និង​​ឱស​ថស្ថា​​ន​​នា​នា​នៅ ​ទូ​ទាំង​ប្រ​ទេស​​កម្ពុជា​។​ ចំ​នួន​​នេះ​​មិន​ត្រូ​វ​​បាន​​គេ​​បូក​​បញ្ចូល​​ចំ​នួន​​ស្រោម​អនា​ម័យ​​ដែល​​លក់​​ក្រៅ​ពី ​អង្គ​ការ​ P​S​K​ នោះ​ទេ។​

DSC01160sលោក​ ប៊ុន ​លាន​ បាន​មា​ន​ប្រ​សា​សន៍​ថា«​ចាប់​ពី​​ដើម​ខែ​​មក​រា​ ដល់​​ចុង​ខែ​​ធ្នូ ​ឆ្នាំ​២០​១៤​នេះ ​យើង​​បាន​​លក់ ​និង​​ចែក​ចាយ​​ស្រោម​​ជាង​ ១១​លាន​ តាម​​ផ្ទះ​សំ​ណាក់ ​សណ្ឋា​គារ​ ឱ​ស​ថ​​សា្ថ​ន​ និង​​គោល​ដៅ​​របស់​​យើង​​មួយ​ចំ​នួន​ទៀត»​។​លោក​បាន ​បន្ត​ថា ​ស្រោម​អនា​ម័យ​​ដែល​ P​S​K​ បាន​​លក់​ និង​​ចែក​ចាយ​​នោះ​ មាន​​ពីរ​​ប្រ​ភេទ​​គឺ​ ប្រ​ភេទ​ N​um​b​e​r​ O​n​e ​និ​ង​ OK​ C​on​d​o​m ​ហើយ​​ស្រោម​​សម្រាប់​​ប្រ​ជា​ជន​​អា​ស៊ី​​ទាំង​ពីរ​ ប្រ​ភេទ​​នេះ ​មាន​​ទំ​ហំ ​៤​៩​ មី​​​លី​​ម៉ែត្រ​។​កាល​ពី​​ឆ្នាំ​២០​១៣ ​កន្ល​ង​មក ​បាន​​ល​ក់​និង​​ចែក​ចាយ​​ស្រោម​អនា​ម័យ​​ចំ​នួន​១​៣​លាន​​ស្រោម​។​

លោក​រំ​ពឹង​ទុក​​ថា​ នៅ​ក្នុង​​ឆ្នាំ ​២០​១៥ ​នេះ ​លោក ​ការ​លក់ ​និង​​ចែក​ចាយ​​ស្រោម​ អនា​ម័យ​​នឹង​​កើន​​ដល់​​ជាង ​១២​លាន​ ដោយ​សារ​ P​S​K​ បាន​​ពង្រី​ក​​តំ​បន់​​ចែ​ក​ចា​យ​ ដើ​ម្បី​​បំ​ពេញ​តម្រូវ​ការ​​របស់​​អ្នក​ប្រើ​ប្រាស់​​ស្រោម​​ផ​ង​ដែរ។​ ចំ​នួន១​២​លាន ​ឬ​១​៣​លា​ន​​ស្រោ​ម​​នេះ ​គឺ​ជា​​ចំ​នួន​​ដែល​​អង្គ​ការ​ ​P​SK​ លក់​ និង​​ចែក​ចាយ​​តែ​ប៉ុ​ណ្ណោះ។​ ចំ​នួន​​ស្រោម​អនា​ម័យ​​លក់​​ពិត​ប្រា​កដ​​នៅ​លើ​​ទី​ផ្សារ​​អាច​មាន​​ចំ​នួន​​ច្រើន​ជាង​​នេះ ​ពី​ព្រោះ​ ស្រោម​អនា​ម័យ​​ច្រើន​​ប្រ​ភេទ​​ផ្សេង​ទៀត​​ត្រូវ​បាន​​លក់​​នៅ​លើ​​ទី​ផ្សារ​​ផង​ដែរ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative