ឆ្នាំ​២០​១៥​ក្រ​សួង​បរិ​ស្ថាន​ចំ​ណាយ​ប្រាក់​ចំ​នួន​៥​លាន​ដុ​ល្លា​រ​ដើ​ម្បី​គ្រប់​គ្រង​កាក​សំ​ណល់​រ៉ឹង​រាវ​

តាម​រយៈ​សំ​ណើរ​ពី​ក្រ​សួង​បរិ​ស្ថាន​ រដ្ឋ​សភា​ជាតិ​នៃ​កម្ពុជា​បាន​អនុ​ម័ត​នូវ​ទឹក​ប្រាក់​ចំ​នួន​៥​លាន​ដុ​ល្លារ​ ដើ​ម្បី​គ្រប់​គ្រ​ង​សំ​ណល់​រ៉ឹង​រាវ​នៅ​តាម​ទី​ក្រុង​និង​ទី​ប្រ​ជុំ​ជន​ទូ​ទាំង​ប្រ​ទេស។​

009xលោក​សាយ ​សំ​អាល់​រដ្ឋ​មន្រ្តី​ក្រ​សួង​បរិ​ស្ថាន​បាន​មាន​ប្រ​សា​សន៍​ឲ្យ​ដឹង​ក្នុង​​សន្និ​សីត​សារ​ព៌ត​មាន​នា​ព្រឹ​ក​ថ្ងៃ​ទី​៦ ​មករា​នេះ​ថា ​ទឹក​ប្រាក់​ចំ​នួន​ ៥​លាន​ដុ​ល្លារ​ ត្រូវ​បាន​រដ្ឋ​សភា​អ​នុ​ម័​ត​ យល់​ព្រម​កាល​ពី​ថ្មីៗ​នេះ ​ដើ​ម្បី​ប្រ​គល់​ជូន​ទៅ​zមន្រ្តី​តាម​បណ្តា​ខេត្ត​ក្រុង​ តាម​ទី​ប្រ​ជុំ​មួយ​ចំ​នួន​ប្រើ​ប្រា​ស់​គ្រប់​គ្រង​ កា​ក​សំ​ណល់​រឹង​ និង​រាវ​​​។​

ខេត្ត​​ក្រុង​ដែល​ទទួល​បាន​ចំ​ណែក​ថវិ​កា​នេះ​រួម​មាន​ ក្រុង​តា​ខ្មៅ ​ក្រុង​កំ​ពង់​ចាម ​ដូន​កែវ ​ខេត្ត​បាត់​ដំ​បង់​ ក្រុង​សួង ​ខេត្ត​ព្រៃ​វែង​ ខេត្ត​ សៀម​រាប​ ក្រុង​ច្បា​រ​មន​ ក្រុង​ប៉ោយ​ប៉ែត ​ក្រុង​សេ​រី​សោ​ភ័ណ ​ក្រុង​បា​វិត​ ខេត្ត​កំ​ពត់​ កំ​ពង់​ឆ្នាំង​ ក្រុង​ស្ទឹង​សែន ​ ខេត្ត​ព្រះ​សី​ហនុ ​ពោ​សាត៍​ ក្​រចេះ​ ក្រុង​បាន​លុង​ ក្រុង​សំ​រោង​ ខេត្ត​កែប ​ក្រុង​ខេម​រៈ​ភូ​មិន្ទ ​ខេត្ត​ប៉ៃ​លិន ​ព្រះ​វិ​ហារ ​ ស្ទឹង​ត្រែង​ និង ​ក្រុង​សែន​មនោ​រម្យ​។​

លោក​សាយ ​សំ​អាល់​បាន​ថ្លែង​ថា ​“​នេះ​គឺ​ជា​បេក្ខ​ភាព​ក្រុង​ និង​ខេត្ត​ដែល​នឹង​ត្រូវ​ទទួល​ថវិ​កា​ចំ​នួន​៥​លាន​ដុ​ល្លារ​  សម្រា​ប់​គ្រប់​គ្រង​កាក​សំ​ណ​ល់​រឹង​ និង​រាវ​របស់​ខ្លួន​ឯង​។​ ប៉ុ​ន្តែ​សព្វ​ថ្ងៃ​នេះ ​យើង​កំ​ពុង​ធ្វើ​ការ​ងារ​ទាំង​នេះ ​ជា​មួ​យក្រ​សួង​ម​ហា​ផ្ទៃ ​ដើ​ម្បី​ផ្ទេរ​ការ​ងារ​គ្រប់​គ្រ​ង​កាក​សំ​ណល់​រ៉ឹង ​​រា​វ​ទៅ​ឲ្យ​រដ្ឋ​បាល​ថ្នាក់​ក្រោ​​ម​ជាតិ។​

លោក​រដ្ឋ​មន្ត្រី​បរិ​ស្ថាន​វ័យ​ក្មេង​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ថវិ​កា​ចំ​នួន​៥​លា​​ន​ដុ​ល្លារ​ នឹង​ធ្វើ​ការ​បែង​ចែក​ចំ​នួន​៥​០​ភាគ​រយ​ស្មើ​គ្នា​ទៅ​តាម​ខេត្ត​នី​មួយៗ ​ដែល​បាន​រៀប​រាប់​ដូច​ខាង​លើ ​ហើយ​ថវិ​កា​៥​០​ភាគ​រយ​ទៀត​នឹង​ធ្វើ​ការ​បែង​ចែក​ដោ​​យ​​ផ្អែ​ក​លើ​ចំ​នួន​ប្រ​ជា​ជន​ នៅ​តាម​ក្រុង​នី​មួយៗ​។ ​សម្រាប់​ឆ្នាំ​២០​១៦ ​ក្រ​សួង​នឹង​បន្ថែម​ចំ​នួន​ថវិ​កា ​ដើ​ម្បី​គ្រប់​គ្រង​កាក​សំ​ណល់​រ៉ឹង ​រាវ​នេះ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative