អ្នក​​ផ្ទុក​​មេ​រោគ​​អេ​ដ​ស៍​​នៅ​​ឃុំ​​រកា​​កើន​​ដល់​​២​៣​៤​​នាក់​​ខណៈ​​អ្ន​ក​​ភូមិ​​ខ្លះ​​បារម្ភ​​ពី​​បំ​ណុល​

ប្រ​ជា​ពល​រដ្ឋ​​ដែល​មាន​​ផ្ទុក​​មេ​រោគ​​អេ​ដស៍​​នៅ​​ឃុំ​​រកា​ ស្រុក​​សង្កែ​​ ខេត្ត​​បាត់​ដំ​បង​​ បាន​​កើន​​ឡើង​​ដល់​​ចំ​នួន​ ២​៣​៤​​នាក់​​ហើយ​ គិត​​ម​ក​ត្រឹម​​ថ្ងៃ​​ទី​​៤​ មករា​ ឆ្នាំ​​២០​១៥​នេះ​។​

image..ក្នុង​ចំ​ណោម​ប្រ​ជា​ពល​រដ្ឋ​ទាំង​នោះមាន​​មួយ​​ចំ​នួន​​ដែល​​​​​​ជំ​ពាក់​​ប្រាក់​​ស្ថា​ប័ន​​មី​ក្រូ​ហិរ​ញ្ញ​វ​ត្ថុ​ និង​​ប្រាក់​​សហ​គមន៍​​ដែល​​បាន​​​ខ្ចី​​​យក​​មក​​ដោះ​ស្រាយ​​ជីវ​ភាព​​គ្រួ​សារ​​ពី​​មុន​​មក​ ​នោះ​កំ​ពុង​​ព្រួយ​​បា​រម្ភ​​ខ្លាច​​ពុំ​​មាន​​លទ្ធ​ភាព​​រក​​ប្រាក់​​សង​​បំ​ណុល​​គេ​​មិន​​បាន​​ នៅ​​ថ្ងៃ​​អនា​គត​ ព្រោះ​​ឥ​ឡូវ​​មាន​​ជំ​ងឺ​​ជាប់​​ខ្លួន​​ទៅ​​ហើយ​។

​ក្រុម​​ប្រ​ជា​ពល​រដ្ឋ​​ដែល​​ផ្ទុក​​មេ​រោគ​​អេ​ដស៍​​ទាំង​​នោះ ​អំ​ពាវ​នាវ​​ឲ្យ​​អា​ជ្ញា​ធរ​​ពាក់​ព័ន្ធ​ និង​​ម្ចាស់​​បំ​ណុល​​ ទាំ​ង​​អស់​​អនុ​គ្រោះ​​ប្រាក់​​ដែល​​ពួក​គាត់​​ជំ​ពាក់​​នោះ​​ ​ដោយ​​ពន្យារ​​ពេល​​សង​​រយៈ​​ពេល​​យូរ ​ព្រ​ម​​ទាំង​​​មិន​​គិត​​ការ​​ប្រាក់​​ផង​។​ អ្នក​​ភូមិ​​បញ្ជាក់​​ថា​​ ​ចាប់​​តាំង​​​ពី​​​ដឹ​ង​​ថា ​មាន​​ផ្ទុក​​មេ​រោគ​​អេ​ដស៍​​មក​​ គឺ​​ពុំ​​បាន​​ចេញ​​ទៅ​​ធ្វើ​​ការ​ងារ​​​ឆ្ងាយ​​ពី​​ផ្ទះ​សម្បែង​ រក​​​ប្រាក់​​មក​​ដោះ​ស្រាយ​​ជីវ​ភាព​​គ្រួ​សារ​​​ដូច​​ពេល​​មុន​​នោះ​​ទេ​។​

យ៉ាង​​ណា​​អ្ន​ក​​ភូមិ​​ទាំង​​នោះ​​ឲ្យ​​ដឹង​​ថា​​ រហូត​​មក​​ទល់​​ពេល​​នេះ​​​ ពុំ​​ទាន់​​ឃើញ​​ម្ចាស់​​បំ​ណុល​​​ណា​​បង្ខំ​​ឲ្យ​​ពួក​​គាត់​​សង​​​ប្រាក់​​ដែល​​ជំ​ពាក់​​ នោះ​​នៅ​​ឡើយ​​ទេ​។

​លោក​​ សឿម ​ឆម​​ជំ​ទប់​​ទី​​២​​ឃុំ​​រកា​បាន ​ទទួល​ស្គាល់​​ថា ​​ ព​ល​រដ្ឋ​​ដែល​​ផ្ទុក​​មេ​រោគ​​អេ​ដស៍​​នៅ​​ឃុំ​​រកា ​ភាគ​​ច្រើន​​ជា​​ប្រ​ជា​កសិករ​​ក្រី​ក្រ​​ ពឹង​ផ្អែក​​ទៅ​​លើ​​រប​រ​​​ធ្វើ​ស្រែ​​ចម្ការ​​ និង​​ធ្វើ​​ចំ​ណាក​​ស្រុក​​ទៅ​​ស្វែង​​រក​​ការ​ងារ​​ធ្វើ​​នៅ​​ឆ្ងាយ​​ពី​​ផ្ទះ​​សម្បែង​។​​ លោក​​បន្ត​​ថា ​ពួក​គា​ត់​​ទាំង​​នោះ​​ ភាគ​​ច្រើ​ន​​ខ្ចី​បុល​​ប្រាក់​​ពី​​មី​ក្រូ​ហិរ​ញ្ញ​វ​ត្ថុ​​យក​​ទៅ​​​បោះ​​ទុក​​ផ្នែក​​ កសិ​កម្ម​​ ដើ​ម្បី​​ដោះ​ស្រាយ​​ជីវ​ភាព​​គ្រួ​សារ​។​លោក​បាន​បន្ថែម​ថា ​«​ប្រ​ជា​ពល​រដ្ឋ​​គាត់​​ជា​​កសិ​ករ​​ ដល់​​អ៊ី​ចឹង​​ទៅ​​ គាត់​​ត្រូវ​​ការ​​ប្រាក់​​យក​​ទៅ​​ធ្វើ​​លិ​ខិត​​ឆ្លង​ដែន​​ចេញ​​ស្វែង​​រក​​ការ​ងារ​​ធ្វើ​​ នៅ​​ប្រ​ទេស​​ថៃ​​ ដែល​​គាត់​​ត្រូវ​​ចង​ការ​​ប្រាក់​​គេ​​យ៉ាង​​​តិច​​ណាស់​​ក្នុង​​មួយ​​គ្រួ​សារ​ ៥​០​០​​ដុ​ល្លា​រ​​ដែ​រ​»។​

លោក​​ឲ្យ​​ដឹង​​ទៀត​​ថា​​ ប្រ​ជា​ពល​រដ្ឋ​​ដែល​​ធ្វើ​​តេស្ត​ឈា​ម​​មាន​​មេ​រោគ​​អេ​ដស៍​​នៅ​​ឃុំ​​រកា​​ ​បាន​​កើន​​ឡើង​​ដល់​​ចំ​នួ​ន ​២​៣​៤​​នាក់​​ហើយ ​គិត​​ត្រឹម​​ថ្ងៃ​​ទី​​៤​ មករា​ ឆ្នាំ​​២០​១៥។​ លោក​​ថា​​ប្រ​ជា​ពល​រ​ដ្ឋ​​ ដែល​​ធ្វើ​​ចំ​ណាក​​ស្រុក​​ទៅ​​ឆ្ងាយ​​ពី​​ផ្ទះ​សម្បែង​​​​​ នៅ​​តែ​​ទៅ​​ពិ​និត្យ​​ឈាម​​នៅ​​មណ្ឌល​​សុខ​​ភាព​​រកា​​ជា​​បន្ត​​បន្ទាប់​​​នៅ​​ឡើយ។​​​​

ទាក់​​ទង​​នឹង​​បញ្ហា​​នេះ​លោក​​ ចាន់​ សុ​ផល​ អភិ​បាល​​ខេត្ត​​បាត់​ដំ​បង​​ ​មាន​​ប្រ​សា​សន៍​​​ថា ​អា​ជ្ញា​ធរ​​ពាក់​​ព័ន្ធ​​បាន​​ចុះ​​ទៅ​​អប់​រំ​​ផ្លូវ​​ចិត្ត​​ដល់​​អ្នក​​ផ្ទុក​​មេ​រោ​គ​​ អេ​ដស៍​​នៅ​​ឃុំ​​រកា ​ជា​​បន្ត​បន្ទាប់​​​ហើយ។​លោក​​បាន​បន្ត​ថា​​ អា​ជ្ញា​ធរ​​ខេត្ត​​ពុំ​​ទទួល​​ព័ត៌​មា​ន​​ប្រ​ជា​ពល​រដ្ឋ​​ដែល​​ផ្ទុក​​មេ​រោគ​​ទាំង​​នោះ​​ ជំ​ពាក់​​បំ​ណុល​​ស្ថា​ប័ន​​មី​ក្រូ​ហិ​រញ្ញ​វ​ត្ថុ​​នោះ​​នៅ​​ឡើយ​​ទេ​។​

លោក​ អភិ​បាល​ខេត្ត​​នឹង​​ចុះ​​ទៅ​​ធ្វើ​​ការ​​ជា​មួយ​​អ្នក​​ផ្ទុ​ក​​មេ​រោគ​​ អេ​ដស៍ ​ហើយ​​បើ​​ពួក​គាត់​​លើក​​ឡើង​​ពាក់​ព័ន្ធ​​បញ្ហា​​ដែល​​ជំ​ពាក់​​ប្រាក់​​គេ​ នោះ​​លោក​​នឹង​​នាំ​​បញ្ហា​​នោះ​​ទៅ​​​​ពិ​ភា​ក្សា​​នៅ​​សា​លា​​ខេត្ត​​ដើ​ម្បី​​ រក​​វិ​ធី​​ដោះ​ស្រាយ​​ដល់​​​ប្រ​ជា​ពល​រដ្ឋ​​ទាំង​​នោះ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ ​សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative