រដ្ឋ​មន្រ្តី​ក្រ​សួង​ព៌ត​មាន​បញ្ជា​ឲ្យ​ទូទ​ស្សន៍​និង​វិទ្យុ​មួយ​ចំ​នួន​ដែល​ផ្សព្វ​ផ្សាយ​បំ​ផ្លើស​

រដ្ឋ​មន្រ្តី​ក្រ​សួង​ព៌ត​មាន​លោក​ខៀវ​ កា​ញា​រីទ្ធ​បាន​បញ្ជា​ឲ្យ​ម្ចាស់​ស្ថា​នីយ៍​ទូ​រ​​ទស្សន៍​ អប្ស​រា​ប៉ុ​ស្តិ៍​លេខ​១១​ និង​វិ​ទ្យុ​A​B​C​កម្ពុជា​១​០​៧​.​៥​មេ​ហ្កា​ហឺត​ ត្រូវ​បញ្ឈប់​ សកម្ម​ផ្សាយ​ពាណិ​ជ្ជ​កម្ម​ ឱសថ​បុ​រា​ណ​ខ្មែរ​អង្គរ​វត្ត​ជា ចេ​ង ​គ្រូ​ផ្សំ​ថ្នាំ ​លោក​ស្រី ​ឡុង ​ស៊ី​ណា​ង​ និង​ផលិត​ផល​អា​ហារ​បំ​ប៉ន​សុខ​ភាព​របស់​វិទ្យុ​A​BC​។

007dយោង​តាម​លិ​ខិត​របស់​លោក​រដ្ឋ​មន្រ្តី ​ក្រ​សួង​ព័​ត៌​មាន​កាល​ពី​ថ្ងៃ​ទី​២​៣ ​ខែ​ធ្នូ​ ឆ្នាំ​២០​១៤​ ដែល​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា​ ទើ​ប​តែ​ទទួល​បាន​នៅ​ថ្ងៃ​ទី​៦​មករា​នេះ ​បាន​ឲ្យ​ដឹង​ថា ​មូល​ហេតុ​ដែល​ក្រ​សួង​ស្នើ​ឲ្យ​បញ្ឈប់​នេះ ​ដោយ​សារ​តែ​ផលិ​ត​ផល​ទាំង​នោះ​មិន​បាន​ចុះ​ប​ញ្ជី​កា ​និង​ពុំ​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិ​និត្យ​គុណ​ភាព​ ប្រ​សិទ្ធិ​ភាព​ សុវត្ថិ​ភាព ​ពី​ក្រ​សួង​សុ​ខា​ភិ​បាល​។ ​ដើ​ម្បី​ជៀស​វាង​លទ្ធ​ផល​អវិជ្ជ​មាន​អំ​ពី​ការ​ផ្សព្វ​ផ្សាយ​បំ​ផ្លើស​ហួស​ការ​ពិត​ ភូត​កុ​ហក​ ដែល​នាំ​ឲ្យ​ខាត​បង់​ប្រាក់​កាស​ និ​ង​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​ ប្រ​ជា​ពល​រដ្ឋ ​ក្រ​សួង​ព័ត៌​មាន​ ស្នើ​ឲ្យ​ម្ចាស់​ស្ថា​នីយ៍​វិទ្យុ​ និង​ទូរ​ទស្សន៍​ត្រូវ​បញ្ឈ​ប់​ការ​ផ្សាយ​ពាណិ​ជ្ជ​ក​ម្ម​អា​ហារ​បំ​ប៉ន​ សុខ​ភាព​និង​ឱស​ថ​បុ​រាណ ​ទាំង​អស់​នេះ​ជា​ប​ន្ទា​ន់​ ចាប់​ពី​ពេល​ជូន​ដំ​ណឹង​នេះ។dd

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative