គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​៥​មករា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៨​នាក់​និង​របួស​២៤​នាក់​

​តាម​​របាយ​​ការ​​ពី​​នា​យក​​សណ្តាប់​ធ្នាប់​​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​ន​គ​រ​បាល​​ជាតិ ​នៅ​​​ថ្ងៃ​ទី​​៥​​ ខែ​មក​រា ​ឆ្នាំ​​​២០​១៥​​ នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ នៅ​​ទូ​ទាំង​​ប្រ​ទេស​​ចំ​​នួ​​ន​ ០៨​​លើក​ យប់​​០៥​​លើក​​,​ បណ្តាល​​អោយ​​មនុស្ស​​ស្លាប់​​ចំ​នួន​​០​៨​​នាក់​ (​​ស្រី​​២​​នាក់​​)​ របួស​ធ្ងន់​ ១១​​នាក់​​(​​ស្រី​​៦​​នាក់​​)​,​​និង​​របួស​ស្រាល​​១៣​​នាក់​​​(​​ស្រី​​២​​នាក់​​)​​។​

19-2-20145fក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​ ០៨​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប​ ១៥​​គ្រឿង​ ក្នុង​​នោះ​​មាន​​ម៉ូ​តូ​​ចំ​នួន​​០៨​​គ្រឿង​​​,​​រ​ថ​យន្ត​​ធុន​​តូច​​ចំ​នួន​​០៥​​គ្រឿង​​,​​ រ​ថ​យន្ត​​ធុន​​ធំ​​២​​គ្រឿង​​,​​និង​​អ្នក​​ថ្មើរ​ជើង​​២​​នាក់​​។​មូល​ហេតុ ​ដែល​​បណ្តាល​​ឲ្យ​​មាន​​គ្រោះ​ថ្នាក់​​គឺ​ ល្មើស​​ល្បឿន​ ០៦​​លើក​​,​ មិន​​ប្រ​កាន់​​ស្តាំ​​០១​​លើក​​,​​កត្តា​​យាន​យន្ត​ ១​​លើក​​។​ ក្នុង​​នោះ​​អ្ន​ក​ជិះ​​ម៉ូ​តូ​​គ្រោះ​ថ្នាក់​​ដោយ​​មិន​បាន​​ពាក់​មួក​​សុវ​ត្ថិ​ភាព​​ចំ​នួន​​ ១០​​នា​ក់​​(​​យប់​​០៦​​នាក់​​)​ ។​

ចំ​ពោះ​រ​ថ​យន្ត​​ដែល​​ត្រូវ​​ផាក​ពិ​ន័យ​​នៅ​​អង្គ​ភាព​​ប្រ​ចាំ​​ថ្ងៃ​ទី​​០៥ ​ខែ​មក​រា​ ឆ្នាំ​​២០​១៥​​នេះ ​សរុ​ប​​ចំ​នួន​​៥​២​៤​ គ្រឿង​ ក្នុង​​នោះ​​មាន ​រថ​យន្ត​​ទេស​ចរណ៍​​គ្រូ​​សារ​ ៣៣​​គ្រឿង​​,​ ​រថ​យន្ត​​ដឹក​​អ្ន​ក​ដំ​ណើរ​​ធុន​​តូច ​១​៧​៤​​គ្រឿង​​,​​រថ​យន្ត​​ដឹក​​អ្នក​ដំ​ណើរ​​ធុន​​ធំ​​១១​​គ្រឿង​​,​​រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​ តូច​​ចំ​នួន​​៧៤ ​គ្រឿង​​, ​រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​ធំ​ ២​៣​៦​​គ្រឿង ​។ ​រថ​យន្ត​​ទាំង​អស់​​ត្រូវ​​បាន​​បង់​ប្រាក់​​ពិ​ន័យ​​រួច​​នៅ ​អធិ​ការ​ដ្ឋាន​​ន​គ​រ​បាល​​ស្រុក​ ចំ​នួន ​៣៨​ គ្រឿង​ នៅ​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត ​៤​៣​៧​​គ្រឿង ​និង​​នៅ​​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់​​៥​៣​​គ្រឿង​ ។​​

សូម​បញ្ជាក់​​ផង​ដែរ​​ថា​​ រយៈ​ពេល​​៥​​ថ្ងៃ​​ឆ្នាំ​​២០​១៥​​នេះ ​អ្នក​ស្លាប់​​ដោយ​សារ​​គ្រោះ​ថ្នាក់​​មាន​​​ចំ​នួន​​៤១​​នាក់ ​និង​​រង​របួស​​ចំ​នួន​​១​៣​៥​​នា​ក់​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative