អង្គ​ការ​វប្ប​ធម៌​ជាតិ​និង​សីល​ធម៌​សង្គម​នាំ​សិ​ស្ស​និ​ស្សិ​ត​គោរ​ព​វិ​ញ្ញាណ​ខ័ន្ធ​ដល់​ជន​រង​គ្រោះ​ស្លាប់​នៅ​សា​រៈ​មន្ទីរ​គុក​ទួល​ស្លែង​

អង្គ​ការ​វប្ប​ធម៌​ជាតិ​និង​សីល​ធ​ម៌​សង្គម​កាល​ពី​ព្រឹ​ក​ថ្ងៃ​ទី​៥​ខែ​មករា​ឆ្នាំ​២០​១៥​បាន​ដឹក​នាំ​សិស្ស​និ​ស្សិត​ទៅ​គោរ​ព​ដល់​វិ​ញ្ញាណ​ខ័ន្ធ​ដល់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់​ជី​វិត​នៅ​សារៈ​មន្ទី​រ​ឧ​ក្រិដ្ឋ​កម្ម​ប្រ​ល័យ​ពូជ​សា​សន៍​ទួល​ស្លែង​យ៉ាង​អយុត្តិ​ធម៌​ក្នុង​របប​ប៉ុល​ពត​។

IMG_1351f​លោក​ប៉ូ​សំ​ណាង​ប្រ​ធាន​អង្គ​ការ​វប្ប​ធម៌​ជាតិ​និង​សីល​ធម៌​សង្គ​ម​បាន​មាន​ប្រ​សា​សន៍​ថា​ជា​រៀ​ង​រាល់​ឆ្នាំ​យើង​តែង​តែ​រៀ​ប​ចំ​កម្ម​វិ​ធី​ក្នុង​គុក​ទួល​ស្លែង​ដើម្បី​បួង​សួង​សុំ​ក្តី​យុត្តិ​ធម៌​ដល់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់​ជី​វិត​ដោយ​អយុត្តិ​ធម៌​ក្នុង​របប​ពួក​ប៉ុល​ពត​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ​។​លោ​ក​បាន​រំ​លឹក​ថា​ក្នុង​របប​បន​ប្រ​ល័យ​ពូជ​សា​សន៍​ប៉ុល​ពត​បាន​កាប់​សំ​លាប់​ប្រ​ជា​ពល​រដ្ឋ​កម្ពុ​ជា​ស្លូត​ត្រ​ង់​អស់​រាប​លាន​​នាក់​។​រី​ឯ​នៅ​គុក​ត​ទួល​ស្លែង​ដែល​គ្រប់​គ្រ​ង​ដោយ​កាំង​ហ្គិច​អ៊ាវ​ហៅ​ឌុច​បាន​ធ្វើ​ទា​រុ​ណ​កម្ម​ដល់​អ្នក​ទោស​យ៉ាង​សា​ហាវ​ព្រៃ​ផ្សៃ​និង​មាន​អ្នក​ទោស​ស្លាប់​ប្រ​មាណ​ជាង​២​ម៉ឺន​នាក់​ដោយ​អ​យុត្តិ​ធម៌​។​

លោក​ប៉ូ​សំ​ណាង​បាន​ឲ្យ​ដឹង​ទៀត​ថា​ពី​ធី​នេះ​អាច​រៀប​ចំ​ប្រ​ព្រឹត្ត​ទៅ​បាន​ដោយ​មាន​ការ​ជួយ​ឧ​បត្ថម្ភ​គាំ​ទ្រ​ពី​លោក​ងួន​ញ៉ិល​,​លោក​ខៀវ​កាញ្ញា​រិទ្ធ​និង​លោក​ស្រី​លោក​ជា​សុ​ផា​រ៉ា​និ​ង​លោក​ស្រី​លោក​អំ​សំ​រិត​និង​លោក​ស្រី​,​លោក​ងួន​រា​សី​និង​លោក​ស្រី​ស៊ុយ​សុ​ផាន់​ព្រ​ម​ទាំង​សប្បុ​រ​ជន​ជា​ច្រើន​ទៀត​។​

លោក​បាន​បន្ត​ថា​នៅ​ក្នុង​របប​ដ៏​យង់​ឃ្នង​នោះ​ជន​រង​គ្រោះ​បាន​ស្រែក​ដង្ហោយ​ហៅ​រ​ក​ការ​ជួយ​សង្គ្រោះ​ដើ​ម្បី​ឲ្យ​រួច​ផុត​ពី​ការ​កាប់​សំ​លាប់​ដ៏​ព្រៃ​ផ្សៃ​នេះ​ប៉ុ​ន្តែ​ទី​បំ​ផុត​ប្រ​ជា​ជន​កម្ពុជា​គ្រ​ប់​រូប​នឹ​ក​ស្មាន​មិន​ដល់​ថា​គណ​បក្ស​ប្រ​ជា​ជន​ដែល​ដឹក​នាំ​ដោយ​សម្តេច​ទាំង​បី​បាន​រំ​ដោះ​ប្រ​ទេ​សកម្ពុជា​ឲ្យ​រួច​ផុត​ពី​របប​ប៉ុល​ពត​ឲ្យ​រស់​រាន​មាន​ជី​វិត​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ទី​៧​មករា​ឆ្នាំ​១៩​៧៩​ហើយ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​មួយ​ទៀត​នោះ​គឺ​រាជ​រដ្ឋា​ភិ​បាល​ដឹក​នាំ​ដោយ​សម្តេច​អគ្គ​មហា​សេ​នាប​តី​តេ​ជោ​ហ៊ុន​សែន​បាន​បង្កើត​សា​លា​ក្តី​កាត់​ទោស​មេ​ដឹក​នាំ​ខ្មែ​រ​ក្រ​ហម​ដែល​មាន​នួន​ជា​,អៀង​សា​រី​,ខៀវ​សំ​ផន​,​អៀង​ធី​រិទ្ធ​និង​កាំង​ហ្គេច​អ៊ាវ​ហៅ​ឌុច​ដែល​ត្រូវ​តុ​លា​ការ​កាត់​ទោស​ជាប់​គុក​អស់​មូយ​ជី​វិត​ហើយ​បច្ចុ​ប្បន្ន​នេះ​តុ​លា​ការ​កូន​កាត់​បាន​នឹង​កំ​ពុង​កាត់​ក្តី​សំ​ណុំ​រឿង​០​០​៣​បន្ត​ទៀត​បន្ទាប់​ពី​បញ្ចប់​សំ​ណុំ​រឿ​ង​០០​២​រួច​មក​។​

IMG_1352fនៅ​ក្នុង​ឪ​កាស​ពិ​ធី​គោរ​ព​វិញ្ញាណ​ខ័ន្ធ​នោះ​ដែ​រ​លោក​ប៉ូ​សំ​ណាង​បាន​ធ្វើ​ការ​ពាំ​នាំ​នូវ​សេច​ក្តី​យុត្តិ​ធម៌​សំ​រាប់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​គុក​ទួល​ស្លែង​ដោយ​ការ​ធ្វើ​ទា​រុណ​កម្ម​យ៉ាង​សាវ​ហាវ​ព្រៃ​ផ្សៃ​ពី​សំ​ណាក់​ឌុច​។​សូម​ព្រ​លឹង​វិញ្ញាណ​ក្ខន្ធ​បង​ប្អូន​រង​គ្រោះ​យើង​សូម​ទៅ​កាន់​សុ​គិ​ភព​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​ហើយ​ងា​ក​ក្រោ​យ​សព្វ​សាធុ​​ការ​ពរ​ជ័យ​ដល់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ដែល​បាន​ជួយ​ស្វះ​ស្វែង​ក្នុង​ការ​រក​យុត្តិ​ធម៌​ដល់​ជន​រង​គ្រោះ​និង​សូម​ជូន​ពរ​ដល់​សម្តេច​ទាំង​បី​ដែល​មាន​សម្តេច​អគ្គ​ធម្ម​ធិ​សាល​ជា​ស៊ីម​សម្តេច​អគ្គ​មហា​ពញា​ចក្​រក្រី​ហេង​សំ​រិន​និង​សម្តេច​អគ្គ​មហា​សេ​នា​បតី​តេ​ជោ​ហ៊ុន​សែន​សូម​មាន​សុខ​ភាព​ល្អ​អា​យុ​យឺន​យូរ​ដើ​ម្បី​ដឹក​នាំ​នា​វា​កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចំ​រើន​ថែម​ទៀត​ទៅ​ថ្ងៃ​អនា​គត​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative