ចំ​នួន​អ្នក​ឃុំ​រកា​ឆ្លង​មេ​រោគ​អេ​ដស៍​បាន​កើន​ឡើង​ដល់​២​២​៦​នាក់​

គិត​មក​​ត្រឹម​​ថ្ងៃ​​ទី​​៣​ មករា​ ឆ្នាំ​​២០​១៥​នេះ​ប្រ​ជា​ពល​រដ្ឋ​​អ្ន​ក​​ផ្ទុក​​មេ​រោគ​​អេ​ដស៍​​នៅ​​ឃុំ​​រកា​​ ស្រុក​​សង្កែ​​ ខេត្ត​​បាត់​ដំប​ង​បាន​​ កើន​​ឡើង​​ដល់​ ២​២​៦​​នាក់​​ហើយ​ មាន​​​អ្ន​ក​​ផ្ទុ​ក​​មេ​រោគ​​អេ​ដស៍​​មួ​យ​​ចំ​នួន​​​​​បាន​​ប្រើ​ប្រាស់​​ថ្នាំ​​ពន្យារ​​ បណ្ដើរៗ​​​ហើយ។​

008 (1)dលោក​ សឿម​ ឆម​ជំ​ទប់​​ទី​​២​​ឃុំ​​រកា​បាន ​​ មាន​​ប្រ​សា​សន៍​​ ​ថា​​លទ្ធ​ផល​​អ្ន​ក​​ផ្ទុក​​មេ​រោគ​​អេ​ដស៍​នៅ​ក្នុ​ង​ឃុំ​របស់​លោក​​រួម​​មាន​​​​ភូមិ​​ចំ​នួន​​៣​ គឺ​​​ភូមិ​​អំ​បែង​​ថ្ងៃ​​តា​ហែន ​និង​​ភូមិ​​រកា​​បាន​​កើន​​ឡើង​​ដល់​ ២​២​៦​​នា​ក់​​ហើយ​​ គិត​មក​ដល់​​ត្រឹម​​ថ្ងៃ​​ទី​​​៣​ មករា​ ឆ្នាំ​​២០​១៥​។​លោក​បាន​បន្ត​ថា​៖​ « ​​សព្វ​​ថ្ងៃ​​នេះ​​ អ្ន​ក​​ដែល​​មាន​​មេ​រោគ​​នេះ​​ គឺ​​ពួក​គាត់​​អត់​​នៅ​​សំ​ងំ​​ស្ងៀម​​ទេ​ ទី​​១​ ចង់​​បាន​​លទ្ធ​ផល​​ពី​​ក្រ​សួង​​សុ​ខា​ភិ​បាល​​ និង​​មន្ត្រី​​ពាក់​​ព័ន្ធ​​ ទី​​២ ​ពួក​គាត់​មាន​​សតិ​អារ​ម្មណ៍​​​មិ​ន​​នឹង​​​ទេ​​ គឺ​​ក្នុង​​គ្រួ​សារ​​បាត់​​បង់​​ចំ​ណូល​​សេដ្ឋ​កិច្ច​​អស់​​ហើយ។​ បញ្ហា​​នេះ​​ប្រ​សិន​​បើ​​អា​ជ្ញា​ធរ​​ពាក់​ព័ន្ធ​​រក​​មូល​ហេតុ​​ពី​​កា​រ​​កើត​​ជំ​ងឺ​​នេះ​​ មិន​​ឃើញ​​ទេ​​​នោះ​​ប្រ​ជា​ព​ល​រដ្ឋ​​មិន​​សុខ​​ចិត្ត​​ឡើយ​»។​លោក​​បន្ត​​ថា​​ ចំ​នួន​​អ្ន​ក​​ផ្ទុ​ក​​មេ​រោ​គ​​អេ​ដស៍​​នៅ​​ភូមិ​​រកា ​អាច​​កើន​​ឡើង​​ថែម​​ទៀត​​ ដោយ​សារ​​ប្រ​ជា​ពល​រដ្ឋ​​នៅ​​តែ​​បន្ត​​ទៅ​​ធ្វើ​​តេស្ត​ឈាម​​រក​​មេ​រោគ​​អេ​ដស៍​​នៅ​​មណ្ឌល​​ សុខ​ភាព​​រកា​ ជា​​បន្ត​បន្ទា​ប់​​នៅ​​ឡើយ។​

ក្រុ​ម​​អ្ន​ក​​ផ្ទុក​​មេ​រោគ​​អេ​ដស៍​​នៅ​​ភូមិ​​រកា ​ឃុំ​​រកា ​ស្រុក​​សង្កែ​​ ខេត្ត​​បាត់​ដំ​បង​​ ចាប់​​តាំង​​ពី​​ដឹ​ង​​ថា​ ខ្លួន​​ធ្វើ​​មាន​​មេ​រោគ​​អេ​ដស៍​​ភ្លាម​ គឺ​​ម្នាក់​​ចេះ​​តែ​​ខ្វល់​ខ្វាយ​​ក្នុង​​ចិត្ត​​មិន​​ឈប់​​ឈរ​​ឡើយ។​ សព្វ​​ថ្ងៃ​​នេះ​​គ្រូ​ពេទ្យ​​បាន​​ឲ្យ​​ថ្នាំ​​ពន្យារ​​លេប​​បណ្ដើរៗ​​ដែរ​​ ហើយ​​ថា​​ពេល​​ថ្នាំ​​លេប​​ម្ដងៗ ​​អ្នក​​សុខ​ភាព​​មិន​​ល្អ​​ធ្វើ​​ទុក្ខ​​ក្នុង​​ខ្លួន​​រក​​ក្អួ​ត​ចង្អោរ​​ គ្មា​ន​​កម្លាំង​កំ​ហែង​​ដូច​​ពេល​​មុន​​នោះ​​ទេ​។​

ទោះ​​យ៉ាង​​នេះ​​ក្ដី​ ​ មាន​​អង្គ​ការ​​សង្គ​ម​​ស៊ី​​វិល​​មួយ​​ចំ​នួ​ន​​បាន​​ចុះ​​​អប់​រំ​​ផ្លូវ​​ចិត្ត​​តាម​​ផ្ទះ​​ អ្ន​ក​​ផ្ទុ​ក​​មេ​រោគ​​អេ​ដ​ស៍​​ជា​​បន្ត​បន្ទាប់​​ដែរ​​ ធ្វើ​​ឲ្យ​​កាត់​​បន្ថយ​​ការ​​គិត​​រ​វើ​រវាយ​​បាន​​មួយ​​ចំ​នួន​ក្នុង​នោះ​​អ្នក​គ្រូ​ លោក​គ្រូ​​គាត់​​បាន​​មក​​ពន្យល់​​​ឲ្យ​​យល់​​ដឹង​​ពី​​ជំ​ងឺ​​នេះ។​អ្នក​ជំ​ងឺ​អេ​​ដស៍ ​បើ​​លេប​​ថ្នាំ​​ទៀត​​ទាត់​​​ធ្វើ​​ឲ្យ​​សុខ​ភាព​​ល្អ​​ ហើយ​​រស់​​បាន​​យូរ​​អង្វែង​​ដូច​​គេ​​ឯ​ង​​អ៊ី​ចឹង​​ដែរ​។

​ពាក់​ព័ន្ធ​នឹង​កា​​រ​ឆ្លង​ជំ​ងឺ​អេ​ដស៍​ នេះ​ដែរ​ការ​​ស្រាវ​​ជ្រា​វ​​និង​​ប្រ​​មូល​​ព៌ត​​​មាន​​ ពី​​កា​រ​​ឆ្លង​​រាល​​ដាល​​មេ​​រោគ​​អេ​​ដស៍​​នៅ​​ឃុំ​​រកា​​ស្រុក​​សង្កែ​​ ខេត្ត​​បាត់​​ដំ​​បង​បាន​ប​ញ្ចប់​​​ហើយ ​​ប៉ុ​​ន្តែ​​នៅ​តែ​មិ​ន​ទាន់​អាច​​ប្រ​​កាស​​លទ្ឋ​​ផល​​ ​នៅ​ឡើ​យ​ទេ​ដោយ​រង​ចាំ​ក្រុ​ម​ការ​ងារ​វិ​ភាគ​ បន្ថែម​ទៅ​លើ​ពត៌​មាន​  ទាំង​ នោះ​ជា​មុន​សិន​។​

លោក​​វេជ្ជ​បណ្ឌិត​មាន​ឈី​ វុនទី ប្រឹ​ក្សា​អម​ក្រ​សួង​សុ​ខា​ភិ​បាល​និង​ជា​ម​នា​យក​មជ្ឈ​មណ្ឌល​ជាតិ​ប្រ​តុទ្ធ​នឹង​ជំ​ងឺ​អេ​ដស៍​សើ​រ​ស្បែក​និង​កាម​រោគ​បាន​ឲ្យ​ដឹង​បាន​មាន​ប្រ​សា​សន៍​ថា ​«​​ការ​​ស្រា​វ​​ជ្រា​វ​​ និង​​ចុះ​​​ប្រ​​មូល​​ព៌ត​​មាន​​ពី​​ការ​​ឆ្លង​​រាល​​ដាល​​មេ​​រោគ​​អេ​​ដស៍​​ ជំ​​ងឺ​​អេ​​ដស៍​​បាន​​បញ្ចប់​ក៏​ពិត​មែន​តែ​នេះ​មិ​ន​មែន​មា​ន័យ​ថា​ចប់​សព្វ​​គ្រ​ប់​ នោះ​ទេ​ដោយ​យើង​ត្រូវ​ការ​វិ​ភាគ​បន្ថែម​លើ​ពត៌​មាន​ទោះ​នោះ​និង​ប្រ​មូល​ពត៌​មាន​បន្ថែ​ម​ពី​​លទ្ឋ​​ផល​​មន្ទី​​រ​​ពិ​​សោ​​ធន៍​​នៅ​​សហ​​រដ្ឋ​​​អា​​មេ​​រិក​​ និង​​លទ្ឋ​​ផល​​ពិ​​សោ​​ធន៍​​នៅ​​ប្រ​ទេស​​កូ​​រ៉េ​​ខាង​​ត្បូង»​​។​លោក​បាន​បន្ត​ថា ​លទ្ធ​ផល​តេស្ត​មក​ពី​ប្រ​ទេស ​ទាំង​ពីរ​ខាង​លើ​វា​ក៏​មិន​ មាន​ន័យ​ថា​សព្វគ្រ​ប់​ដែ​រ​តែ​វា​ជា​លទ្ធ​ផល ​បន្ថែម​ប៉ុ​ណ្ណោះ​សំ​រាប់​ពត៌​មាន​វិ​ភាគ​លើ​ការ​ស្រាវ​ជ្រាវ​នេះ។​

តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​វេជ្ជ​បណ្ឌិត​មាន​​ឈី​វុន​បាន​បញ្ជាក់​ថា«​សូម​រង​ចាំ​សិន​ពេល​លទ្ធ​ផល​បាន​ពេ​ល​ណា​ក្រ​សួង​សុ​ខា​ភិ​បាល​នឹង​ចេញ​ជា​​សេច​ក្តី​ប្រ​កាស​ពត៌​មាន​មួយ​ជា​ផ្លូវ​កាល​ព្រោះ​ថា​ពត៌​មាន​នេះ​នរ​ណា​ក៏​ចង់​ដឹង​ដែរ​»។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative