កម្ម​ករ​និ​យោ​ជិត​ជាង​១​លាននាក់​បាន​ប្រើ​ប្រាស់​សេ​វា​របប​ធា​នា​រ៉ាប់​រង​គ្រោះ​ថ្នាក់​ការ​ងារ

តាម​របា​យ​ការ​ណ៍​របស់​ក្រ​សួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​ឲ្យ​ដឹង​ថា​ចាប់​តាំង​ពី​ឆ្នាំ​២០​០៨​រហូត​មក​ដល់​ដើម​ឆ្នាំ​២​០​១៥​នេះ​មាន​សហ​គ្រាស​គ្រឹះ​ស្ថាន​ចំ​នួន​៦១​៦​៦​និង​កម្ម​ករ​និ​យោ​ជិត​ចំ​នួន​១០​៣​៧​៥៧​៩​​នាក់​បាន​ប្រើ​ប្រាស់​សេ​វា​របប​ធា​នា​រ៉ាប់​រង​គ្រោះ​ថ្នាក់​ការ​ងារ​។

DSC_0456ការ​ចូល​ជា​ស​មា​ជិក​រប​ស់​កម្ម​ករ​និ​យោ​ជិត​ក្នុង​សេ​វា​របប​ធា​នា​រ៉ាប់​រង​គ្រោះ​ថ្នាក់​ការ​ងារ​នេះ​មា​ន​​សា​រៈ​សំ​ខាន់​ណាស់​​នៅ​ពេល​ដែល​មាន​គ្រោះ​ថ្នាក់​នៅ​កន្លែង​ការ​ងារ​ដូច​ជា​ដួល​សន្លប់​ជា​ដើ​ម​នោះ​របប​ធា​នា​រ៉ាប់​រង​ជា​អ្នក​ចេញ​ព្យា​បាល​ឲ្យ​ទាំង​ស្រុង​។​

របា​យ​ការណ៍​ដដែល​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា​នៅ​ឆ្នាំ​២០​១៤​​កន្លង​ទៅ​ថ្មីៗ​នេះ​ក្រ​សួង​កា​រ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​នឹង​កំ​ពុង​ដាក់​ឲ្យ​ដំ​ណើរ​ការ​ផ្នែក​ថែ​ទាំ​សុខ​ភាព​សំ​រាប់​កម្ម​ករ​និ​យោ​ជិ​ត​និង​របប​ប្រាក់​សោធន៍​និវត្ត​ន៍​អនុ​វត្ត​នៅ​ឆ្នាំ​២​០​១៥​នេះ។​

បច្ចុ​ប្បន្ន​នេះ​កម្ម​ករ​និ​យោ​ជិត​ប្រ​មាណ​ជាង​​៩៧​ម៉ឺន​នាក់​ បាន​ចុះ​ឈ្មោះ​ទៅ​លើ​សេ​វា​ធា​នា​រ៉ាប់​រង​សុខ​ភាព​ជា​មួយ​នឹង​បេ​ឡា​ជា​តិ​របប​សន្តិ​សុខ​សង្គម​ដែល​បាន​ដាក់​ឲ្យ​ដំ​ណើរ​ការ​នា​ចុ​​ង​ឆ្នាំ​២០​១៤​នេះ ​។​

លោ​ក​នា​យក​​បេ​ឡា​​ជាតិ​​របប​​សន្តិ​សុខ​​សង្គម​ បាន​​ឱ្យ​​ដឹ​ង​​ថា​​គម្រោង​​បង្កើត​​របប​​សុខ​ភាព​​ការ​ងារ​​សម្រាប់​​កម្ម​ករ​ និ​​យោ​ជិត​​នេះ​ គឺ​ជា​​ការ​​ផ្តល់​សេ​វា​​ធា​នា​​សុខ​ភាព​​សម្រាប់​​ជំ​ងឺ​​ទូ​ទៅ ​ជូន​​ដល់​​កម្ម​ករ​​នៅ​​ក្រៅ​​ពី​​រង្វង់​​ការ​ងារ​ ។​ សេ​វា​​ព្យា​បា​ល​​នេះ​​មិន​​រាប់​​បញ្ចូល​​ប្រ​ភេទ​​ជំ​ងឺ ​និង​​ការ​​ព្យា​បាល​​កម្រ​ ​ដូច​ជា​​ការ​វះ​កាត់​​ប្តូរ​​ភេទ​ បង្ក​​កំ​ណើត​ ដោយ​​សិប្បនិ​មិត្ត​ អស​មត្ថ​ភាព​​ផ្លូវ​ភេទ​ ការ​​លាង​​ឈាម​ និង​​វះ​កាត់​​បេះ​​ដូង​​ដាច់​​សរ​សៃ​ឈាម​​បេះ​ដូង​​ជា​ដើម​។​

​លោក​បាន​​លើក​​ឡើង​​ថា​ ការ​​គាំ​ពារ​​នេះ​​វា​​មិន​​ខុស​គ្នា​​ពី​​រប​ប​​គ្រោះ​ថ្នាក់​ លើ​​ការ​ងារ​​ទេ​​គឺ​​កម្ម​ករ​ ដែល​មាន​​ជំ​ងឺ​​ដែល​​ត្រូវ​​បញ្ជូន​​ទៅ​​មន្ទីរ​​ពេទ្យ ​ឬ​​ការ​​សម្រាល​កូន​​មិន​​អស់​​កម្រៃ​​សេ​វា​​ឡើយ​ ហើយ​​រក្សា​បាន​ ប្រាក់​បៀ​វ​ត្ស​​ប្រ​ចាំ​ថ្ងៃ​​ទៀត​​ផ​ង​។ ​ប៉ុ​ន្តែ​​ដើ​ម្បី​​ទទួល​​បាន​​សេ​វា​​នេះ​​ទាម​​ទារ​​ឱ្យ​​កម្ម​ករ​​វិ​និ​យោ​​ជិត​ ត្រូវ​​ចូល​រួម​​បង់​​វិ​ភាគ​ទាន​​ចំ​នួន​​៥​០​​ភាគ​រយ​ ជា​មួយ​​និ​យោ​ជក​​ជា​​រៀង​រាល់​​ខែ​ ប៉ុ​ន្ដែ​​ទោះ​ជា​​យ៉ាង​ណា​​ក្តី ​ចំ​នួន​​ប្រាក់​ ដែល​​ត្រូវ​​បង់​​នេះ​​មិន​ទាន់​​បាន​​អនុ​ម័ត​​នៅ​ឡើ​យ​​ទេ​។ ​លោក​​បាន​​បន្ថែម​ថា ​ការ​បង្កើត​​សេ​វា​​នេះ​​មិន​​ត្រឹម​តែ​​បាន​​សម្រាល​​បន្ទុក​​កម្ម​ករ​ និ​យោ​ជិត​ កាត់​បន្ថយ​​បាន​ការ​​ដួល​ស​ន្លប់​ និង​​ការ​​ទៅ​ពិ​និត្យ​​សុខ​ភាព​​ផ្នែក​ វេជ្ជ​សាស្ត្រ​​ដែល​មាន​​តម្លៃ​​ថ្លៃ​​ប៉ុ​ណ្ណោះ​​ទេ ​ប៉ុ​ន្តែ​​ថែម​ទាំង​​ជួយ​​ឱ្យ​​ខ្សែ ​សង្វាក់​​ផលិ​ត​កម្ម​​មាន​ដំ​ណើរ​​​កា​​រ​​ដោយ​​រលូន​​ផង​ដែរ​។​

យោង​តាម​របាយ​ការណ៍​របស់​បេ​ឡា​ជាតិ​របប​សន្តិ​សុខ​សង្គម​ បាន​ឲ្យ​ដឹង​ថា​​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​ក​ន្លង​មក​នេះ ​បេ​ឡា​ជាតិ​របប​សន្តិ​សុខ​សង្គម​ នៃ​ក្រ​សួង​ការ​ងារ ​និង​ ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ បាន​​ពង្រីក​​វិ​សាល​​ភា​​ព​របប​​ធា​នា​​រ៉ាប់​​រង​​​ហា​និ​​​ភ័យ​​ការ​ងារ​​គ្រប់​​ដណ្តប់​​រហូត​ដល់​ ២៤​ រាជ​ធានី​-​ខេត្ត ​និង ​បាន​ចុះ​បញ្ជិ​កា​​សហ​គ្រាស ​គ្រឹះ​សា្ថន​ជាង​ ៦​ពាន់​ និ​ង​ មាន​កម្ម​ករ​និ​យោ​ជិ​ត​​សរុប​​ជា​ង ​៨៤​ ម៉ឺន​នាក់​ ។​

ក្នុងរ​បាយ​ការណ៍​នោះ ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ការ​ចុះ​បញ្ជិ​កា ​និង​ បង់​ភាគ​ទាន​របស់​​សហ​គ្រាស ​គ្រឹះ​សា្ថន​ ក្នុង​រយៈ​ពេ​ល​ ៥​ឆ្នាំ​កន្លង​មក​នេះ ​គឺ​មាន​ការ​កើន​ឡើង ​ដោយ​សារ​​ម្ចាស់​​រោង​ចក្រ​ សហ​គ្រាស​ គ្រឹះ​សា្ថន​ និង​​ ​កម្ម​ក​​រ​និ​យោ​ជិត​ មាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​​អំ​ពី​សារៈ​សំ​ខាន់​នៃ​របប​ធា​នា​រ៉ាប់​រង​ហា​និ​ភ័យ​ការ​ងារ​ និ​ង ​ចូល​រួម​អនុ​វត្ថ​ច្បាប់​បា​នល្អ​ ។

បេ​ឡា​​ជាតិ​​របប​​សន្តិ​សុ​ខ​​សង្គម​ គ្រោង​នឹង​​ចាប់​ផ្ដើម​​សាក​ល្បង​​ ផ្ដល់​​ការ​​ធា​នា​រ៉ាប់​រង​​សុខ​ភាព​ ដល់​​កម្ម​ករ​​​និ​យោ​ជិក​​ចំ​នួន​​ជាង​​ប្រាំ​បី​​ពាន់​​នាក់​ដែល​​មក​ពី​រោង​ចក្រ​​ចំ​នួន​​១១​​នៅ​​រាជ​ធា​នី​​ភ្នំ​ពេញ​​នៅ​​ចុង​​ឆ្នាំ​​២០​១៤​​នេះ​​ខា​ង​មុខ​នេះ​​។​

លោក​ អ៊ុក​ សម​វិទ្យា​​ បាន​​មាន​ប្រ​សា​សន៍​ថា​​រោង​ចក្រ​​ទាំង​​១១​​ដែល​​ក្រ​សួង​​បា​ន​​ចាប់​ផ្ដើម​​សាក​ល្បង​​ក្នុង​​ការ​​ ធា​នា​រ៉ាប់​រង​​សុខ​ភាព​​នេះ ​គឺ​ជា​​ការ​​ស្ម័គ្រ​​ចិត្ត​​របស់​​ភា​គី​​រោង​ចក្រ​​ប៉ុ​ណ្ណោះ​​មិន​មែន​ជា​​កាត​ព្វ​កិច្ច​​ រប​ស់​​រដ្ឋ​​នោះ​​ឡើយ​​ហើយ​​ថា​នា បច្ចុ​ប្បន្ន​​នេះ​​បង​ប្អូន​​កម្ម​ករ​​ទាំង​នោះ​​កំ​ពុង​តែ​​ទ​ទូល​​បាន​ កា​រ​ព្យា​បាល​​ដោយ​​ឥត​គិត​ថ្លៃ​​ពី​​ក្រ​សួង​​ផង​ដែរ​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative