ក្រុម​គ្រូ​ពេទ្យ​បេ​សក​កម្ម​អង្គ​ស​ហ​រដ្ឋ​អា​មេ​រិក​ផ្តល់​ដៃ​សិប្ប​និ​ម្មិត​ជាង​២០០​គូ​ដល់​ជន​ពិ​ការ​នៅ​ខេ​ត្ត​បន្ទា​យ​មាន​ជ័យ​

​គណៈ​ប្រ​តិភូ ​​សុ​ខា​ភិ​បាល​​បេ​សក​កម្ម​​អង្គ​​សហ​រដ្ឋ​​អា​មេ​រិក​​ និង​​ក្រុម​ការ​ងារ​​ចំ​នួន​​១​៧៥​​​នាក់​​ ដឹក​នាំ​ដោ​យ​លោក​​ ដា​នី ​វង្ស​​ បាន​នាំ​យក​នូវ​ដៃ​​សិ​ប្ប​និ​ម្មិត​​ចំ​នួន​​ជាង​​២​០​០​​គូ​ដែល​ជា​អំ​ណោយ​របស់​សប្បុ​រស​ជ​នា​នា ​ជួន​ដល់​បង​ប្អូន​ជន​​ពិ​ការ​​ជា​ង​២​០០​នាក់​នៅ​​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដោយ​​មិន​​គិត​ថ្លៃ​​ ។​

-03lfពិ​ធី​ផ្ត​ល់​ដៃ​​សិប្ប​និ​ម្មិត​នេះ​បាន​ចាប់​ពី​​ថ្ងៃ​ទី​​២​ ​ ​ដល់​​ថ្ងៃ​ទី​​៦​​ ខែ​មករា​​ ឆ្នាំ​​២០​១៥​​នៅ​​មន្ទីរ​ពេទ្យ​​បង្អែក​​ក្រុង​​សិ​រី​សោ​ភ័ណ​ ខេត្ត​បន្ទាយ​មាន​ជ័យ​​ក្នុង​បេស​កកម្ម ​ចុះ​ម​​ក​​ពិ​និត្យ​​ និង​​ព្យា​បាល​​ជម្ងឺ​​ មួយ​ចំ​នួន​​ដូច​ជា​​ជម្ងឺ ​ទូ​ទៅ​មនុស្ស​​ចាស់​ កុ​មារ​ ជម្ងឺ​​មាត់​​ធ្មេញ ​និង​​វះ​កាត់​ភ្នែក​ដល់​បង​​ប្អូន​ប្រ​ជា​ពល​រដ្ឋ​ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​។

បើ​តាម​​លោក​ វេង​ ឡេង​ អ្នក​​សម្រប​សម្រួល​​ផ្នែក​​ដៃ​​សិប្ប​និម្មិត​​បាន​​និ​យាយ​ថា​​ ដោយ​​មើល​ឃើញ​​នៅ​ក្នុង​​ស្រុក​​ខ្មែរ​​សំ​បូរ​​ទៅ​​ជ​ន​​​ពិ​ការ​​ដៃ​​ និ​ង​​ពិ​ការ​​ជើង​មាន​​ច្រើន ​​គ្មាន​​ដៃ​​សិប្ប​និម្មិត​​ពាក់​​ដូច​​ប្រ​ទេស​​គេ​​នោះ​​ទើប​​លោក​​ដើរ​​ប្រ​មែ​ប្រ​មូល​​ សប្បុ​រស​ជន​​នៅ​ក្នុង​​ប្រ​ទេស​​ និង​​ក្រៅ​ប្រ​ទេ​ស​​នា​នា​​​ជួយ​ផ្តល់​​​ដៃ​​សិប្ប​​និ​ម្មិត​ ​ដើ​ម្បី​​យក​មក​​ដាក់​​ជូ​ន​​ជ​ន​ពិ​ការ​​នៅ​ក្នុង​​ខេត្ត​បន្ទាយ​មា​ន​ជ័យ។​ លោក​​បាន​​បន្ត​ថា ​រហូត​​មក​ដល់​​ពេល​នេះ​​ក្រុម​​គ្រូ​ពេ​ទ្យ​​បេ​សក​កម្ម​​អង្គ​​សហ​រដ្ឋ​​អា​មេ​រិក​​ បាន​ដាក់​​ដៃ​​សិប្ប​និ​ម្មិត​​ជូន​​ជន​ពិ​ការ​​ដៃ​​បាន​​ចំ​នួន​​ជិត​​២​០​​នាក់​​ ហើយ​​គុណ​សម្បត្តិ​​ដៃ​​នេះ​​ គឺ​អាច​​ប្រើ​ការ​​បាន​​ដូច​ជា ​ចាប់​​ច្រាស​​ដុះ​ធ្មេញ​​យក​មក​​ដុះ​ធ្មេញ​​បា​ន​ កាន់​​បិច​​សរ​សេរ​បាន​ កាន់​​ស្លាប​ព្រា​​ហូប​បាយ​​បាន​ អាច​​យួរ​​ទឹក​​ទាំង​​ធុង​​បាន​ អាច​​ជិះ​​ម៉ូ​តូ​​បាន​ ជិះ​​កង់​​បាន​ និង​​កាន់​​ជក់​​សរ​សេរ​​បាន​​ទៀត​ផង​។ ​លោក​​បាន​​បន្តែម​ទៀតថា​ ចំ​ពោះ​​ដៃ​​សិប្ប​និម្មិត​​នេះ​​អាច​​ប្រើ​​បាន​​រយៈ​ពេ​ល​​១​០​​ឆ្នាំ​​ បើ​​យើង​​ចេះ​​ប្រើ​ប្រាស់​​ និង​​ចេះ​​ថែ​​វា​​ក្រោយ​​ពេល​ដែល​​ខូច​​ហើយ​​នោះ​​ក្រុម​​លោក​​និង​​អាច​​ដូ​រ​​ថ្មី​​ជូន​​​ទៀត​ផង​។​

តំ​ណាង​ជន​ពិ​ការ​មួយ​រូប​ដែល​ទទួល​បាន​ដៃ​សិប្បនិ​ម្មិត​ពី​គ្រូ​ពេទ្យ​បេស​ក​កម្ម​អង្គ​សហរ​ដ្ឋអា​មេ​រិក​បាន​មាន​ប្រ​សា​សន៍​ ​បាន​​ថ្លែង​អំ​ណរ​គុណ​​យ៉ាង​​ជ្រាល​ជ្រៅ​​ ចំ​ពោះ​​បេស​ក​កម្ម​​មនុស្ស​ធម៌​​រប​ស់​​សប្បុ​រស​​ជន​​តាម​រយៈ​​គ្រូ​ពេទ្យ​​សហ​រដ្ឋ​​អា​មេ​រិក​ ​ដែល​បាន​នាំ​​យក​ដៃ​​សិប្បនិ​ម្មិត​​យក​មក​​ដាក់​​ឲ្យ​​ពួក​គាត់​​ដោយ​​មិន​​គិ​ត​​ថ្លៃ​និ​ង​បាន​ជួយ​ពិ​និត្យ ​​និង​​ព្យា​បាល​​ជម្ងឺ​​ជួន​ដល់​ប្រ​ជា​ពល​រដ្ឋ​ទៀ​ត​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative