គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​៤​មករា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៣​នាក់​និង​របួស​៣៨​នាក់​

តាម​​របាយ​ការណ៍​ ពី​​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់ ​នៃ​​អគ្គ​ស្នង​កា​រដ្ឋាន​ នគ​រ​បាល​​ជាតិ​​នៅ​​ថ្ងៃ​ទី​​០៤​ ខែ​​មករា​ ឆ្នាំ​​២០​១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ នៅ​​ទូ​ទាំង​​ប្រ​ទេស​ ចំ​នួន​​២​០​​លើក​ (​​យប់​ ១២​​លើក​​​)​ បណ្តាល​ឲ្យ​​មនុស្ស ​ស្លាប់​ ១៣​​នា​ក់​ (​​ស្រី​ ០៤​​នាក់​​)​,​ របួស​ធ្ងន់ ​២១​​នាក់​ (​​ស្រី​ ម្នាក់​​)​ និង​​របួស​ស្រាល​ ១៧​​នាក់​ (​​ស្រី ០​៦​​នាក់​​)​ ។​​

img07111-15-01-2013--15-08-22f​ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​ ២០​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​ យាន​យន្ត​​សរុប​ ២៩​​គ្រឿង ​ក្នុង​នោះ​​មាន​​ម៉ូ​តូ​​ចំ​នួន​ ២១​​គ្រឿង​​,​ រ​ថ​យន្ត​​ធុន​​តូច​​ចំ​នួន​ ០៣​​គ្រឿង​​,​ រថ​យន្ត​​ធុន​​ធំ​ ០៣​​គ្រឿង​​,​ យាន​​ផ្សេងៗ​ ០២​​គ្រឿង​ និង​​អ្នក​​ថ្មើរ​ជើង​ ម្នាក់​ ។​​

មូល​ហេ​តុ​​ដែល​​បណ្តាល​​ឲ្យ ​មាន​​គ្រោះ​ថ្នាក់​​ច​រា​ចរណ៍​ គឺ​​ល្មើស​​ល្បឿន ​០៥​​លើក​​,​ មិន​​គោ​រព​​សិទ្ធ​ ០១​​លើក​​,​ ប្រ​ជែង​​គ្រោះ​ថ្នាក់ ​០៣​​លើក​​,​ បត់​​គ្រោះ​ថ្នាក់ ​០១​​លើក​​,​ ស្រ​វឹង​ ០៥​​លើក​​,​ កត្តា​​ផ្លូវ ​០១​​លើក​​, ​កត្តា​​យាន​យន្ត ​០២​​លើក​​,​ អ្នក​បើក​បរ​​ង​ងុយ​ដេក​ ០១​​លើក​ និង​​មនុស្ស​​រត់​​ឆ្លង​ផ្លូវ ​០១​​លើក​ ក្នុង​នោះ​​មាន​​អ្នក​ជិះ​​ម៉ូ​តូ ​គ្រោះ​ថ្នាក់ ​ដោយ​​មិន​​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​ ​២៦​​នាក់​ (​​យប់​ ១៦​​នាក់​​)​ ។​​

ចំ​ពោះ​រ​ថ​យន្ត​​ដែល​​ត្រូវ​​ផាក​ពិ​ន័យ​ នៅ​​អង្គ​ភាព​​ប្រ​ចាំ​​ថ្ងៃ​​ទី​​០​៤​ ខែ​​មករា​ ឆ្នាំ​​២០​១៥​​នេះ​ សរុប​​ចំ​នួន​ ១០​៥​​គ្រឿង ​ក្នុង​នោះ​​មាន​ រថ​យន្ត​​ទេស​ចរណ៍​​គ្រូ​​សារ​ ០៩​​គ្រឿង​​, ​រថ​យន្ត​​ដឹក​​អ្នក​ដំ​ណើ​រ​​ធុន​​តូច​ ៣០​​គ្រឿង ​និង​​រថ​យន្ត​​ដឹក​ទំ​និ​ញ​​ធុន​​ធំ​ ៦៦​​គ្រឿង ​។​ រថ​យន្ត​​ទាំង​អស់​ ត្រូវ​បាន​​ប​ង់​​ប្រាក់​​​ពិ​ន័យ​​រួ​ច​រាល់​ នៅ​​អធិ​ការ​ដ្ឋាន​​នគ​រ​បា​ល​​ស្រុក​ ចំ​នួន​ ១៧​​គ្រឿង ​និង​​នៅ​​ស្នង​កា​រដ្ឋាន​​នគ​រ​បាល​​ខេត្ត ​៨៨​​គ្រឿង​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative