មន្រ្តី​ជំ​នាញ​ពន្យល់​ពី​ការ​បញ្ជូន​សំ​ណាក​ឈាម​អ្នក​ភូមិ​រកា​ទៅ​វិ​ភាគ​នៅ​ក្រៅ​ប្រ​ទេស​

មាន​ការ​លើក​ទ្បើង​ពី​ប្រ​ជា​ពល​រដ្ឋ​មួ​យ​ចំ​នួន​ ទាក់​ទង​នឹង​ការ​បញ្ជូន​សំ​ណាក​ឈាម​ច្រើន​ដំ​ណាក់​កាល​ និង​ការ​បញ្ជូន​សំ​ណាក​ឈាម​របស់​អ្នក​ភូមិ​រកា​ទៅ​ធ្វើ​តេស្ត​បន្ត​នៅ​ក្រៅ​ប្រ​ទេស​ ហេតុ​អ្វី​ចាំ​បាច់​បញ្ជូន​ទៅ​ក្រៅ​ប្រ​ទេស​?​ ឬ​មួយ​មន្ទី​រ​ពិ​សោ​​ធន៍​នៅ​កម្ពុជា​មិន​អាច​ទុក​​ចិត្ត​បាន​?​

009 (1)fជុំ​វិញ​ចម្ងល់​នេះ ​លោក​វេជ្ជ​បណ្ឌិត​​មាន​​ ឈី​វុន​ទី​ប្រឹ​ក្សា​អ​​ម​ក្រ​សួង​សុ​ខា​ភិ​បាល​ និង​ជា​នា​យក​មជ្ឈ​មណ្ឌល​ជាតិ​ប្រ​យុទ្ឋ​នឹង​ជំ​ងឺ​អេ​ដស៍​ សើរ​​ស្បែក​​និង​​កាម​​រោគ​នៃ​ក្រ​សួង​សុ​ខា​ភិ​បាល​ មា​ន​ប្រ​សា​សន៍​ឲ្យ​គេ​ហ​ទំ​ព័រ​សុខ​ភាព​កម្ពុជា​ដឹង​តាម​ទូរ​ស័ព្ទ​កាល​ពី​ចុង​សប្តាហ៍​មុន​ថា ​ការ​ធ្វើ​តេស្ត​ឈាម​របស់​ប្រ​ជា​ពល​រដ្ឋ​នៅ​ភូមិ​រកា​ យើង​ធ្វើ​ច្រើន​ដំ​ណាក់​កាល​ ដើ​ម្បី​ឲ្យ​ប្រា​កដ​​ថា​​លទ្ឋ​​ផល​​នោះ​អាច​យក​ជា​ការ​បាន​​។​​មូល​ហេតុ​នៃ​ការ​ធ្វើ​តេស្ត​ច្រើន​ដំ​ណាក់​កាល​ មាន​ច្រើន​គោល​ដៅ ​ដូច​ជា ​ទី១​ ការ​ធ្វើ​តេស្ត​ឈាម​នៅ​មណ្ឌល​សុខ​ភាព​រកា​ និង​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត​គឺ​យើង​ធ្វើ​តេស្ត​ដោយ​ប្រើ​ប្រាស់​ឧប​ករណ៍​តេ​ស្តរ​ហ័ស​ ទី២​ ការ​ធ្វើ​តេ​ស្ត​ឈាម​នៅ​មន្ទីរ​ពិ​សោ​​ធន៍​របស់​មជ្ឈ​មណ្ឌល​ជាតិ​ប្រ​យុទ្ឋ​នឹង​ជំ​ងឺ​អេ​ដស៍​ គឺ​យើង​មាន​គោល​ដៅ​ចំ​នួន​ពីរ​ផង​ដែរ​។​

ទី១​ ធ្វើ​តេស្ត​ដើ​ម្បី​បញ្ជាក់​ថែម​អំ​ពី​ចំ​នួន​កោ​សិ​កា​C​D​4​ ឬ​អ​ង្គ​បក្ខ​ដិ​បក្ខ​ប្រា​​ណ ​ទី២​ ដើ​ម្បី​រក​មើល​កំ​ហាប់​មេ​រោគ​(​ចំ​នួន​មេ​រោគ​ក្នុង​ឈាម​)​ និ​ង​ចង់​បញ្ជា​ក់​​លទ្ឋ​ផល​ ដែល​បាន​ធ្វើ​តេស្ត​នៅ​ខេត្ត​បាត់​ដំ​បង​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ។​ ចំ​ណែក​ការ​   បញ្ជូ​ន​មក​ធ្វើ​តេស្ត​នៅ​វិ​ទ្យា​សា្ថន​ប៉ា​ស្ទ័រ​ ក្រុង​ភ្នំ​ពេញ​ គឺ​មាន​គោល​ដៅ​ដូច​គ្នា​ខាង​លើ​ផង​ដែរ​។​

លោក​បន្ត​ថា ​ចំ​ណែ​ក​ការ​បញ្ជូន​សំ​ណាក​ឈាម​ទាំង​នេះ ​បន្ត​ទៅ​កាន់​ប្រ​ទេស​កូ​រ៉េ​ខាង​ត្បូង​តាម​រយៈ​វិ​ទ្យា​ស្ថាន​ប៉ា​ស្ទ័រ ​និ​ង​បញ្ជូន​ទៅ​ធ្វើ​តេស្ត​បន្ត​នៅ​មជ្ឈ​មណ្ឌ​​ល​ប្រ​យុទ្ឋ​ជំ​ងឺ​ឆ្លង​សហ​រដ្ឋ​អា​មេ​រិក​(​U​S​/​C​D​C​)​ គឺ​មាន​គោល​ដៅ​រក​មើល​ក្រុម​និង​ អនុ​ក្រុម​នៃ​មេ​រោគ​អេដស៍​ ​ដើ​ម្បី​យើង​អាច​ដឹង​ថា ​“​ប្រ​សិ​ន​ជា​មេ​រោគ​អេ​ដស៍​ស្ថិត​ក្នុង​ក្រុម​ និង​អនុ​ក្រុម​ដូច​គ្នា​តែ​មួយ​ គឺ​មាន​ន័យ​ថា​មេ​រោគ​អេ​ដស៍​ឆ្លង​តែ​កន្លែង​ហ្នឹង ​(​ភូមិ​រកា​)​ ប៉ុ​ន្តែ​ប្រ​សិន​ជា​រក​ឃើញ​ក្រុម​ និ​ង​អនុ​ក្រុម​ផ្សេងៗ​គ្នា ​មាន​ន័យ​ថា​កា​រ​ឆ្លង​មេ​រោគ​អេ​​ដស៍​ឆ្លង​នៅ​ភូមិ​រកា​ ក៏​មាន​ការ​ឆ្លង​មក​ពី​ប្រ​ភព​ផ្សេងៗ​គ្នា”​។

007 f(2)លោក​វេជ្ជ​បណ្ឌិត​មាន​ ឈី​វុន​បាន​​បន្ត​ថា ​ការ​វិ​ភាគ​ព៌​ត​មា​ន​ពី​បញ្ហា​អេ​ដស៍​ មាន​ភាព​ខុសៗ​គ្នា ​ខ្លះ​ត្រូវ​វិ​ភាគ​តាម​អេ​ពី​ដេ​មី​សាស្រ្ត ​និង​ខ្លះ​ត្រូវ​វិ​ភាគ​តាម​លក្ខណៈ​របស់​អ្នក​រស់​នៅ​ជា​មួយ​មេ​រោគ​អេ​ដស៍ ​បន្ទាប់​ពី​នោះ​ទើប​យើង​អាច​វិ​ភាគ​និង​​ប្រ​មូល​ព៌​ត​មាន​អាច​យក​ជា​ការ​បាន​។​

នៅ​ពេល​សួរ​ថា ​តើ​លទ្ឋ​ផល​ពី​ការ​សិ​ក្សា​កា​រ​ឆ្លង​រាល​ដាល​មេ​រោគ​អេ​ដស៍​នៅ​ភូមិ​រកា​នឹង​បញ្ជាក់​ឲ្យ​ដឹង​នៅ​ពេល​ណា ​លោក​វុន​បាន​បញ្ជាក់​ថា ​“​លោក​មិន​ដឹង​ច្បាស់​នោះ​ទេ​ តែ​ពេល​លទ្ឋ​ផល​ចេញ​ជាក់​លាក់​ក្រ​សួង​នឹ​ង​ធ្វើ​សេ​ច​ក្តី​ប្រ​កាស​ព៌ត​មាន​ជូន​”​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative