មន្រ្តី​ជំ​នាញៈ​ការ​ស្រាវ​ជ្រាវ​និង​ប្រ​មូល​ព៌ត​មាន​ពី​ប្រ​ជា​ពល​រដ្ឋ​ភូមិ​រកា​បាន​បញ្ចប់​ហើយ​

ការ​ចុះ​ស្រាវ​ជ្រាវ​និង​ប្រ​មូល​ព៌ត​មាន​ ពី​កា​រ​ឆ្លង​រាល​ដាល​មេ​រោគ​អេ​ដស៍​នៅ​ភូមិ​រកា​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បាន​បញ្ចប់​ហើយ ​ប៉ុ​ន្តែ​ការ​ប្រ​កាស​លទ្ឋ​ផល​នៃ​ការ​ស្រា​​វ​ជ្រាវ​នេះ​មិន​កំ​ណត់​ពេល​វេ​លា​ជាក់​លាក់​នោះ​ទេ។​

007 (1)dលោក​វេជ្ជ​បណ្ឌិត​មាន​ ឈី​វុន​ទី​ប្រឹ​ក្សា​អម​ក្រ​សួង​សុ​ខា​ភិ​បាល​ និង​ជា​នា​យ​​ក​មជ្ឈ​មណ្ឌល​ជាតិ​ប្រ​យុទ្ឋ​នឹង​ជំ​ងឺ​អេ​ដស៍ ​សើរ​ស្បែក​និ​ងកា​ម​រោគ​បាន​មាន​ប្រ​សា​​សន៍​ឲ្យ​គេហ​ទំ​ព័រ​សុខ​ភាព​កម្ពុជា​ដឹង​នៅ​ព្រឹ​ក​ថ្ងៃ​ទី​៣ ​មករា​នេះ​ថា ​ការ​ស្រាវ​ជ្រាវ​ និង​ចុះ​ប្រ​មូល​ព៌ត​មាន​ពី​ការ​ឆ្លង​រាល​ដាល​មេ​រោគ​អេ​ដស៍​ ជំ​ងឺ​អេ​ដស៍​បាន​បញ្ចប់​​ហើយ ​ប៉ុ​ន្តែលោ​ក​មិន​បញ្ជាក់​ឲ្យ​ដឹង​ថា ​លទ្ឋ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​នឹង​ប្រ​កា​ស​ឲ្យ​ដឹង​នៅ​ពេល​ណា​នោះ​ទេ ​ដោយ​លោក​និ​យាយ​ថា ​វា​អា​ស្រ័យ​លើ​លទ្ឋ​ផល​មន្ទី​រ​ពិ​សោ​ធន៍​នៅ​សហ​រដ្ឋ​​អា​មេ​រិក​ និង​លទ្ឋ​ផល​ពិ​សោ​ធន៍​នៅ​ប្​រទេស​កូ​រ៉េ​ខាង​ត្បូង​។​

លោក​បន្ត​ថា ​“​ខ្ញុំ​មិន​ដឹង​លទ្ឋ​ផល​នឹង​ចេញ​នៅ​ពេល​ណា​ពិត​ប្រាក​ដ​នោះ​ទេ ​ព្រោះ​យើង​នៅ​មាន​ការ​ងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។​ ពេល​លទ្ឋ​ផល​នៃ​ការ​ស្រា​​វ​ជ្រា​វ​នេះ​​បញ្ចប់​ ក្រ​សួង​សុ​ខា​ភិ​បាល​នឹង​ចេញ​សេ​ច​ក្តី​ប្រ​កាស​ព៌ត​មាន​ឲ្យ​ដឹង​”​។​

ការ​ចុះ​ប្រ​មូល​ព៌ត​មាន​ និង​ស្រាវ​ជ្រាវ​នៅ​ភូមិ​ចំ​នួន​បី ​ក្នុង​ឃុំ​រកា ​ស្រុក​សង្កែ​ ខេត្ត​បាត់​ដំ​បង​កន្លង​មក​​ មាន​ការ​ចូល​រួម​ពី​មន្រ្តី​ជំ​នាញ ​នៃ​អង្គ​ការ​សុខ​ភាព​ពិ​ភព​លោក​ប្រ​ចាំ​កម្ពុជា​(​w​ho​)​ មន្រ្តី​ជំ​នាញ​នៃ​មជ្ឈ​មណ្ឌល​ប្រ​យុទ្ឋ​ជំ​ងឺ​ឆ្លង​សហ​រដ្ឋ​អា​មេ​រិក​(U​S​/​CD​C​)​ជា​ដើម​។​

បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ជំ​ទប់​ឃុំ​រកា​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ​អ្នក​ឆ្លង​មេ​រោគ​អេ​ដស៍​នៅ​ភូមិ​រ​កា​មាន​ចំ​នួន​២​០៦​នាក់​ ក្នុង​ចំ​ណោម​អ្នក​ដែល​បាន​ទៅ​រក​សេ​វា​ធ្វើ​តេស្ត​ឈាម​នៅ​មណ្ឌល​សុខ​ភាព​រកា​កន្លង​មក​។​ អ្នក​ឆ្លង​មេ​រោគ​អេ​ដស៍​នៅ​ភូមិ​រកា ​មាន​រាប់​ចាប់​តាំង​ពី​ទា​រក​អា​យុ​៤​ខែ ​ដល់​​មនុស្ស​ចាស់​វ័យ​ជាង​៨០​ឆ្នាំ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១៥

 

Google Analytics Alternative