សិស្សក្រីក្រនិងកុមារកំព្រាចំនួន 400 នាក់ នៅខេត្តកំពង់ស្ពឺ​ទទួលបានសម្ភារៈសិក្សា

សិស្សក្រីក្រនិងកុមារកំព្រាចំនួន៤០០នាក់នៅសាលា​បឋមសិក្សាអង្គតាម៉ៅ​និង​បឋមសិក្សាកន្ទួតក្នុង​ខេត្តកំពង់​ស្ពឺកាលពីចុងខែធ្នូឆ្នាំ២០១៤ទទួលបានសម្ភារៈសិក្សារួមមានសៀវភៅសរសេរ ប៊ិច កូនកាបូបដាក់​ប៊ិចខ្មៅដៃ សៀវភៅរឿង និងសៀវភៅអានសម្រាប់​​បណ្ណាល័យពីណាហ្គាវើល។

P3dណាហ្គាវើល​តែង​តែ​សកម្មក្នុងការឧបត្ថម្ភ​សម្ភារៈ​អប់រំ​ទៅ​​ដល់សិស្សានុ​សិស្សក្រីក្រ និងកុមារកំព្រានៅ​តាមសាលារៀននានា​​ដែលកំពុងជួបប្រទះការលំបាក​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំ​នួន​ និង​នៅ​ក្នុង​រាជ​ធា​នី​ភ្នំ​ពេ​ញ។​

លោក​​​​ ​Ja​m​e​s​ ​M​a​s​ប្រ​ធាន​​ផ្នែក​​ទំ​នាក់​​ទំ​នង​​បុគ្គ​លិក​​ និង​​ការ​ងារ​សង្គម​​ណា​ហ្គា​វើ​លា​ដែល​បាន​នាំ​យក​សម្ភា​រៈ​សិ​ក្សា​ទៅ​ចែក​ដល់​សិស្ស​ក្រី​ក្រ​ទាំង​នោះ​បាន​មាន​ប្រ​សា​សន៍​​ថា​ ​​“​កុ​មារ​គឺ​ជា​ទំ​ពាំង​​ស្នង​​ឬ​ស្សី​​របស់​ប្រ​ទេស​​ជាតិ​។​ជា​មួយ​និង​ការ​ឧបត្ថ​ម្ភស​ម្ភារ​អប់​រំ ​យើង​សង្ឃឹ​ម​ថា​វា​នឹង​ជំ​រុញ​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ខិត​ខំ​សិ​ក្សា​រៀន​សូត្រ​បន្ថែម​ទៀត​ដើ​ម្បី​អនា​គត​របស់​ពួក​គេ​ផ្ទាល់​ និង​កម្ពុជា​។ ​ ថ្ងៃ​នេះ​សិ​ស្សា​នុ​សិស្ស​មិន​ត្រឹម​តែ​បាន​ទទួល​សម្ភារ​អប់​រំ​ពី​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​តែ​ប៉ុ​ណ្ណោះ​ទេ ​ថែម​ទាំង​បាន​ទទួល​សៀវ​ភៅ​រឿ​ង​សម្រាប់​បណ្ណា​ល័យ​របស់​ពួក​គេទៀត​ផង​។ ​យើង​នឹង​បន្ត​បំ​ពាក់​បណ្ណា​ល័យ​នៅ​តាម​សា​លា​រៀន​នា​នា​ ដូ​ច្នេះ​អាច​ឱ្យ​កុ​មារ​ និង​លោក​គ្រូ​អ្នក​គ្រូ​ដើ​ម្បី​អាន​និង​ធ្វើ​ការ​ស្រាវ​ជ្រា​វ​នៅ​សា​លា​រ​បស់​ពួក​គេ”​។​

កញ្ញា​ សុខ​លី ​បុគ្គ​លិក​ណា​ហ្គា​វើល​ដែល​បាន​ចូល​រួម​ក្នុង​កម្ម​វិ​ធី​នេះ​បាន​និ​យាយ​ថា ​“​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែ​ល​បាន​ចូល​រួម​ក្នុង​កម្ម​វិ​ធី​ការ​ងារ​សង្គម​របស់​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ ហើយ​នេះ​ជា​លើក​ដំ​បូង​សម្រា​ប់​រូប​ខ្ញុំ​។ ​ខ្ញុំ​យល់​ថា​​ កម្ម​វិធីនេះ​មាន​សារ​សំ​ខាន់​ណាស់​ដើ​ម្បី​ជួយ​ដល់​សិ​ស្សា​នុ​សិស្ស​ក្រី​ក្រ​ និង​កុ​មារ​កំ​ព្រា​ដែល​កំ​ពុង​ជួប​ប្រ​ទះ​ការ​ខ្វះ​ខាត​នូវ​សម្ភារៈ​សិ​ក្សា​នៅ​តាម​តំ​បន់​ជន​បទ​”​។ ​កញ្ញា​បាន​បន្ថែម​ទៀត​ថា ​“​ក្នុង​នាម​ខ្ញុំ​ជា​ពល​រដ្ឋ​កម្ពុជា​មួយ​រូប ​សូម​អរ​គុណ​ដល់​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ដែ​ល​បាន​ជួយ​ដក់​កុ​មារ​ក្រី​ក្រ​។​

អ្នក​ស្រី​ ដេប​ ចន្នី​ នា​យិ​កា​​សា​លា​បឋម​សិ​ក្សា​អង្គ​តា​ម៉ៅ​បាន​​ឱ្យ​ដឹង​ថា ​“​សព្វ​ថ្ងៃ​នេះ​​សា​លា​មាន​សិ​ស្ស​ចំ​នួ​ន​​១​៥​៦​នាក់​មាន​គ្រូ​ចំ​នួន​៧​នាក់​​ និង​មាន​អគារ​សិ​ក្សា​មួយ​ខ្នង​​​មា​ន​​៦​បន្ទប់​ថ្នាក់​រៀន​ក្នុង​នោះ​​ថ្នាក់​រៀន​មាន​៥​បន្ទប់​និង​​ទី​ចាត់​ការ​មួយ​បន្ទប់​​ ហើយ​អគារ​នេះ​បាន​កសាង​​ឡើង​​នៅ​ឆ្នាំ​២០​០០​​​”​។​អ្នក​ស្រី​​បាន​លើក​ឡើង​ទៀត​ថា ​​ប្រ​ជា​​ពល​រដ្ឋ​នៅ​​តំ​បន់​នេះ​​មាន​ជី​វ​ភាព​ខ្វះ​ខាត​ និង​​ក្រី​ក្រ​ខ្លាំង​។​ ឪ​ពុក​​ម្ដាយ​របស់​សិ​ស្ស​​ពុំ​សូវ​មាន​ពេល​វេ​លា​គ្រប់​គ្រា​ន់​ដើ​ម្បី​ណែ​នាំ​កូន​របស់​ពួក​គេ​​ឱ្យ​​​ខំ​រៀន​ទេ ​ព្រោះ​ពួក​គាត់​ម​មា​ញឹក​និង​ស្រែ​ចំ​ការ​ដើ​ម្បី​ផ្គ​ត់​ផ្គង់​គ្រួ​សារ​។ ​ម្យ៉ាង​ទៀត​​សា​លា​ក៏​មាន​​ការ​ខ្វះ​​ខាត​​សៀវ​ភៅ​​សម្រាប់​​​ឱ្យ​សិស្ស​​អាន​នៅ​ក្នុង​​បណ្ណា​ល័យ​ដែរ​។ ​ប៉ុ​ន្តែ​ថ្ងៃ​​នេះ​​ក្រុម​ហ៊ុន​​ណា​ហ្គា​​វើល​បាន​បំ​​ពេញ​នូវ​អ្វី​ដែល​កំ​ពុង​ខ្វះ​ខាត​និង​សេច​ក្តី​ត្រូវ​ការ​របស់​សា​លា។​លើស​ពី​នេះ​ទៀត​ ក្រុម​ហ៊ុន​ណា​ហ្គា​វើល​បាន​ជំ​រុញ​លើ​ក​ទឹក​ចិត្ត​ដល់​​​សិ​ស្សា​នុ​សិស្ស​ឲ្យ​​ខិត​ខំ​ប្រឹង​ប្រែង​រៀន​​សូត្រ​បន្ថែម​ទៀត​តាម​រយៈ​ការ​ឧ​បត្ថ​ម្ភ​សម្ភា​រៈ​សិ​ក្សា​ក៏​ដូច​ជា​​ប័ណ្ណ​សរសើរ​ទៅ​ដល់​សិស្ស​ពូ​កែ​ផង​ដែរ​។​ លោក​ស្រី​បាន​បន្ថែម​ទៀត​ថា ​“​ក្នុង​នាម​ខ្ញុំ​ជា​នា​យិ​កា​សា​លា ​សូម​​ថ្លែង​​អំ​ណរ​គុណ​​យ៉ាង​​ជ្រាល​ជ្រៅ​​ដល់​​ក្រុ​ម​ហ៊ុន​​ណា​ហ្គា​វើល​​ដែល​បាន​​ជួយ​​ឧបត្ថ​ម្ភ​សម្ភា​រៈ​សិ​ក្សា​ដល់​សិ​ស្សា​នុ​សិស្ស​សម្រាប់​អាន​”​។​

លោក​តូច​​ សា​មិត្ត​​ នា​យក​​សា​លា​​​បាន​​ឲ្យ​ដឹង​​​ផ​ង​ដែ​រ​ថា​​សា​លា​បឋម​សិ​ក្សា​​កន្ទួ​ត​​បាន​បង្កើត​​ឡើង​​តាំង​​​ពី​ឆ្នាំ​១៩​៩០​ ហើយ​បច្ចុ​ប្បន្ន​​នេះ​​មាន​សិ​ស្ស​ចំ​នួន​​២​៤​៤​នាក់​​ មាន​គ្រូ​​បង្រៀន​​ចំ​នួន​៦​នាក់​និង​​មាន​អគារ​​សិ​ក្សា​មួយ​​ខ្នង​មាន​​៧​បន្ទប់​​​។​​លោក​បាន​ប​ន្ថែម​ទៀត​​ថា​តាំង​ពី​​មាន​ការ​ជំ​រុញ​​លើក​ទឹក​ចិត្ត​​ពី​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ ខ្ញុំ​សង្កេត​ឃើញ​​ថា​​សិស្ស​​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​​ និង​មាន​ការ​ប្រ​​កួត​ប្រ​ជែង​គ្នា​ដើ​ម្បី​ឲ្យ​ក្លាយ​ជា​​សិស្ស​​ពូ​កែ​​។​ លោក​បាន​បន្ថែម​ថា ​​លោក​មាន​ការ​រំ​ភើប​ចិត្ត​​យ៉ាង​ខ្លាំង​​​ និង​អរ​គុណ​ដល់​ក្រុម​ហ៊ុន​ណា​ហ្គា​វើល ​ហើយ​សូម​ជូន​ពរ​​ឱ្យ​​បុគ្គ​លិក​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​​ទទួល​​បាន​ជោគ​ជ័យ​​ក្នុ​​ង​​អា​ជីវ​កម្ម​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative