មន្រ្តី​ជំ​នាញ​និ​យាយ​ខុស​គ្នា​ពី​រយៈ​ពេល​នៃ​ការ​រស់​នៅ​របស់​មេ​រោគ​អេ​ដស៍​ពេល​យក​ចេញ​ម​​ក​ខាង​ក្រៅ​

ដោយ​សារ​ការ​ផ្ទុះ​ទ្បើង​នៃ​មេ​រោគ​អេ​ដស៍​ នៅ​ភូមិ​ឃុំ​រកា​  ស្រុក​សង្កែ​ ខេត្ត​បាត់​ដំ​បង​ និង​ការ​រក​ឃើញ​សឺ​រុំាង​ដែល​លោក​យ៉ែម​ ជ្រិន​បាន​យក​សឺ​រុំាង​ចាស់​ទៅ​ប្រើ​ប្រាស់​ទ្បើង​វិញ ​បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​រកា ​មាន​ការ​សង្ស័យ​ពី​ការ​ឆ្លង​រាល​ដាល​មេ​រោគ​អេ​ដស៍​ ដោយ​​សារ​លោក​យ៉ែម​ជ្រិន​បាន​ប្រើ​ប្រាស់​សឺ​រុំាង​ដដែលៗ​បែប​នេះ។​

009dមាន​ការ​លើក​ទ្បើ​ង​ជា​ចំង​ល់ថា​ តើ​មេ​រោគ​អេ​ដស៍ ​ជំ​ងឺ​អេ​ដស៍​អាច​រស់​នៅ​​ក្នុង​បរិ​យា​កាស​ខាង​ក្រៅ​បាន​យូរ​ប៉ុណ្ណា?​ មន្រ្តី​ជំ​នាញ​កម្ពុជា​បាន​លើក​ទ្បើ​ង​ផ្ទុយ​គ្នា​ពី​រយៈ​ពេ​ល​នៃ​ការ​រស់​នៅ​របស់​មេ​រោគ​អេ​ដស៍ ​ជំ​ងឺ​អេ​ដស៍។​

លោក​វេជ្ជ​បណ្ឌិត​ទា ​ផល្លា​អនុ​ប្រ​ធាន​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ឋ​នឹង​ជំ​ងឺ​អេ​ដស៍​​បាន​មាន​ប្រ​សា​សន៍​ ឲ្យ​គេហ​ទំ​ព័រ​សុខ​ភាព​កម្ពុជា​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ​មករា​នេះ​ថា ​តាម​ធម្ម​តា​មេ​រោគ​អេ​ដស៍​ អាច​រស់​នៅ​ជា​មួយ​ឈាម​ ទឹ​ក​កាម​ និង​ទឹក​រំ​អិល​របស់​​ស្រ្តី​ ​ប៉ុន្តែ​ប្រ​សិន​ជា​មេ​រោគ​អេ​ដស៍​ចេញ​ម​ក​ខាង​ក្រៅ ​គឺ​វា​អាច​រស់​បាន​រយៈ​ពេល​ក្រោម​១៥​នាទី​ប៉ុ​ណ្ណោះ​ នៅ​ក្នុង​បរិ​យា​កាស​ធម្មតា​ និង​វា​អាច​មាន​ភាព​ប្រែ​ប្រួល​ អា​ស្រ័យ​លើ​បរិ​យា​កាស​ក្តៅ​ពេក​ឬ​ត្រ​ជាក់​ពេក​ផង​ដែរ​។​

លោក​ដោយ​ព្រ​មាន​ថា ​“​ប្រ​សិន​ជា​គិ​​​ត​ថា​ឲ្យ​តែ​មេ​រោគ​អេ​ដស៍​ ចេញ​មក​ខាង​ក្រៅ​ងាប់ ​នោះ​គឺ​គ្រោះ​ថ្នាក់​ហើយ​”​។​លោក​បន្ត​ថា ​“​អ្នក​ចាក់​គ្រឿង​ញៀន​​ដែល​ប្រើ​ប្រាស់​សឺ​រុំាង​  ​ពី​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ គឺ​មេ​រោគ​អេ​ដស៍​នឹង​ឆ្លង​ភ្លាម​ ប្រ​​សិ​​ន​​ជា​អ្នក​ចាក់​ទី​១​មាន​ផ្ទុក​មេ​រោគ​អេ​ដស៍​”។​

នៅ​ពេល​សួរ​ថា ​តើ​ព៌ត​មាន​ពី​មេ​រោគ​អេ​ដស៍​នឹង​ងាប់​ក្រោម​រយៈ​ពេល​១៥​នា​ទី​ពេល​វា​ចេញ​មក​ក្រៅ​ សំ​អាង​លើ​ឯ​ក​សារ​អ្វី​លោក​វេជ្ជ​បណ្ឌិ​ត​ទា ​ផល្លា​បាន​​ បញ្ជាក់​ថា ​“ខ្ញុំ​បាន​លឺត​គ្នា​ពី​មិ​ត្ត​ភ័ក្ត​មក​ទេ ​បើ​ចង់​ច្បាស់​ទាល់​តែ​ឆែក​វេប​សាយ​Go​o​gl​e​មើល”​។

007fលោក​វេជ្ជ​បណ្ឌិត​មាន​ ឈី​វុន​ទី​ប្រឹ​ក្សា​អម​ក្រ​សួង​សុ​ខា​ភិ​បាល​និង​ជា​នា​យក​​មជ្ឈ​មណ្ឌល​ជាតិ​ប្រ​យុទ្ឋ​នឹង​ជំ​ងឺ​អេ​ដស៍​ សើរ​ស្បែក​ និង​កាម​រោគ​បាន​មាន​ប្រ​សា​​សន៍​ឲ្យ​ដឹង​ផង​ដែរ​ថា ​ទាក់​ទង​នឹង​រយៈ​ពេ​ល​នៃ​ការ​រស់​នៅ​របស់​មេ​រោគ​អេ​ដស៍​​មាន​រឿង​ពីរ​ត្រូវ​និ​យាយ​ ទី​១ ​ប្រ​សិន​ជា​មេ​រោគ​អេ​ដស៍​រស់​នៅ​ក្នុង​វត្ថុ​រាវ​ ដូច​ជា​សេ​រ៉ូ​ម​ គឺ​វា​អាច​រស់​នៅ​បាន​រយៈ​ពេល​៥៩​ម៉ោង​ និង​ទី​២ ​ប្រ​សិន​ជា​វា​រស់​នៅ​ក្នុង​បរិ​​យា​កាស​ខាង​ក្រៅ​ ប៉ះ​ខ្យល់​គឺ​វា​អាច​រស់​នៅ​បា​ន​ក្នុង​រយៈ​ពេល​ពី​៣ ​ទៅ​៥​នាទី​ប៉ុ​ណ្ណោះ​។​នេះ​បើ​តាម​ឯក​សារ​របស់​អង្គ​ការ​សុខ​ភាព​ពិ​ភ​ព​លោក​។​

លោក​វេជ្ជ​បណ្ឌិត​លី ​ចេង​ហ៊ុយ​អ្ន​ក​ជំ​នាញ​ផ្នែក​សុខ​ភាព​សា​ធារណៈ​ ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សា​កល​វិ​ទ្យា​ល័យ​បារី​ស៧​ និង​សាក​ល​វិ​ទ្យា​ល័យ​ប៉ា​រីស​ទី​១១​ និ​ង​បច្ចុ​ប្បន្ន​ជា​អគ្គ​នាយក​គេ​ហ​ទំ​ព័រ​សុខ​ភាព​កម្ពុជា​ បាន​លើក​ទ្បើង​ផ្ទុយ​ពី​ការ​លើក​ទ្បើង​ខាង​លើ ​ដោយ​លោក​បាន​​មាន​ប្រ​សា​សន៍​ថា ​តាម​ការ​សិ​ក្សា​របស់​លោក​ជា​មួយ​សាស្រ្តា​ចារ្យ​នៅ​ប្រ​ទេស​បា​រាំង​ គឺ​បាន​ដឹង​ថា​មេ​រោគ​អេ​ដស៍​មិន​ងា​​ប់​ក្រោម​រយៈ​ពេល​១៥​នាទី​នោះ​ទេ​ គឺ​វា​ងាប់​ក្នុង​រយៈ​ពេល​ពី​៣​ទៅ​៧​ថ្ងៃ ​ប្រ​សិន​ជា​វា​រស់​នៅ​ក្នុង​ប​រិ​យា​កាស​ខាង​ក្រៅ​។​​ លោក​បន្ត​ថា ​តាម​ឯក​សារ​ស្តី​ពី​ជំ​ងឺ​អេ​ដស៍​របស់​ប្រ​ទេស​បា​រាំ​ង​ ក៏​បាន​បញ្ជាក់​ពី​រយៈ​ពេល​នៃ​កា​រ​រស់​នៅ​របស់​មេ​រោគ​អេ​ដស៍​រយៈ​ពេល​ពី​៣​ទៅ​៧​ថ្ងៃ ​ដូច​អ្វី​ដែល​គ្រូ​​របស់​លោក​បាន​បង្រៀន​ផ​ង​ដែរ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative