ឆ្នាំ​២០​១៥​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​​គ្រោង​​នឹង​​ប្រ​មូល​​ឈាម​​ឲ្យ​​បាន​៤៥​០០​០​ប្លោក​

លោក​​វេជ្ជ​បណ្ឌិត​​ហុក​​គឹម​​ចេង​​ប្រ​ធាន​​មជ្ឈម​ណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​​បាន​​មាន​ប្រ​សា​ស​ន៍​ប្រាប់​​គេហ​ទំ​ព័រ​​សុខ​ភាព​​កម្ពុ​ជា​​ឲ្យ​​ដឹង​ថា​​នៅ​ក្នុង​​ឆ្នាំ​២០​១៥​នេះ​​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​​គ្រោង​​បង្កើន​​ការ​ប្រ​មូល​​ឈាម​​ដោយ​​ស្ម័គ្រ​ចិត្ត​​ពី​​សប្បុ​រស​ជន ​ឲ្យ​​បាន​៤​ម៉ឺន​៥​ពាន់​​ប្លោក​​ដើ​ម្បី​​បំ​ពេញ​​ផ្គត់​ផ្គង់​​ឲ្យ​​បាន​​តាម​​តម្រូវ​ ការ​សង្គ្រោះ​​អា​យុ​ជី​វិត​​របស់​​អ្នក​ជំ​ងឺ​​ដែល​​បាន​​កើន​ឡើង​​ពី​មួយ​​ឆ្នាំ ​ទៅ​មួយ​​ឆ្នាំ​​នោះ​។​​ប្រ​ធាន​​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​​បាន​​ឲ្យ​​ដឹង​​ទៀត​ថា​​ចំ​នួន​​នេះ ​បើ​​ធៀប​​នឹង​ ឆ្នាំ​២០​១៤​កន្លង​ទៅ​​ឃើញ​ថា​​មាន​ការ​​កើន​ឡើង​៥​០០​០​​​ប្លោក​។

0564fលោក​​វេជ្ជ​បណ្ឌិត​ ហុក​ គឹម​​ចេង​ បាន​​បញ្ជាក់​ថា​«​ការ​ បង្កើន​​ការ​ប្រ​មូល​​ឈាម​​ឲ្យ​​ច្រើ​ន​​ដូ​ច្នេះ​​ដើ​ម្បី​​ឲ្យ​​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​​មាន​លទ្ធ​ភាព​​បែង​ចែក​​អំ​ណោយ​​ឈាម​​សម្រាប់​​ជួយ​ស​ង្គ្រោះ​​អា​យុ​ជី​វិត​​អ្ន​ក​ជំ​ងឺ​​នៅ​តាម​​មន្ទីរ​ពេទ្យ​​នា​នា​​តាម​​សេច​ក្តី​ត្រូវ​ការ​​ដូច​ជា​​កា​​រ​​សម្រាល​កូន ​អ្នក​ជំ​ងឺ​​រង​គ្រោះ​ថ្នាក់​​ចរា​ច​រ​ណ៏​ និង​​អ្នក​ជំ​ងឺ​​ដែល​​ត្រូវ​​ការ​វះ​កា​ត់​​ជា​ដើម​»​។​ លោក​​បា​ន​ប​ន្តែ​​ម​​ថា​​ដើ​ម្បី​​ឲ្យ​​ការ​ប្រ​មូល​​ឈាម​​តាម​​ផែន​​ការ​ដែល​​បាន​​គ្រោង​ទុក​​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​​នឹង​​បង្កើន​​យុទ្ធ​នា​​ការ​អប់​រំ​​ផ្សព្វ​ផ្សាយ​​ពិ​សេស​​នៅ​តាម​​សា​កល​វិ​ទ្យា​ល័យ​​មូល​ដ្ឋាន​​ផ្ទាល់​​ដែល​​ជំ​រុញ​​យុវ​ជន​​បាន​មក​​បរិ​ច្ចាគ​​ឈាម​​ដោយ​​ស្ម​គ្រ័​​ចិត្ត​១០០​ភាគ​រយ​​ដោយ​​មិន​​គិត​​កម្រៃ​​ហើយ​​បា​ន​ប​ច្ចាគ​​ទៀង​ទាត់​ និង​ បាន​​ច្រើន​ដង​​ទៀត​ផង​។​ លោក​​បាន​បញ្ជាក់​ ថា​​បច្ចុ​ប្បន្ន​​ការ​បរិ​ច្ចាគ​​ឈាម​​ដោយ ​ស្ម័គ្រ​ចិត្ត​​មិន​​គិត​​កម្រៃ​​មាន​​ចំ​នួន​​ត្រឹ​ម​៣៥​ភាគ​រយ​ ប៉ុ​ណ្ណោះ​​ចំ​ណែក​៦​៥​ភាគ​រយ​​ទៀត​​ជា​ការ​​ដោះ​ដូរ​​អំ​​ណោ​យ​ ឈាម​​តាម​រយៈ​​សាច់​ញាតិ​​អ្ន​ក​ជំ​ងឺ​​បរិ​ច្ចាគ​​ជំ​នួស។​​​​ ទោះ​ជា​​យ៉ាង​នេះ​​ក្តី​​នៅ​​ឆ្នាំ​​ខាង​មុខ​​មជ្ឈ​មណ្ឌល​​នេះ​​នឹង​​​​​ខិត​​ជំ​រុញ​​អ្នក​​មក​​ស្ម​គ្រ័​​បរិ​ច្ចាគ​​ឈាម​១០០​ភាគ​រយ​​ឲ្យ​​បាន​​រហូត​ដល់​៥០​ភាគ​រយ​​ហើយ​ ឈាន​ទៅ​ដល់​១០០​ភាគ​ រយ​​នៅ​មុន​​ឆ្នាំ​២០​២០​ ស្រប​តាម​ អនុ​សា​សន៍​​របស់​​អង្គ​ការ​​សុខ​ភាព​​ពិ​ភព​លោក​​ដែល​​តម្រូវ​​ឲ្យ​​ប្រ​ទេស ​ដែល​​កំ​ពុង​អភិ​វឌ្ឍន៍​​ធា​នា​​នៃ​ ការ​ផ្គត់​ផ្គង់​​ឈាម​ និង​​ផលិត​ផល​​ឈាម​​ពី​​អ្នក​ស្ម័គ្រ​ចិត្ត​​បរិ​ច្ចាគ​​ឈាម​​មិន​​គិត​​កម្រៃ​១០០​ភាគ​រយ ​នៅ​​ឆ្នាំ​២០​២០​ខាង​មុខ​នេះ។​

លោក​​វេជ្ជ​បណ្ឌិត​ ហុក​ គឹម​​ចេង​ បាន​​អះ​អាង​ថា​​រាល់​​ការ​បរិ​ច្ចាគ​​ឈាម​​របស់​​អ្នក​​ស្ម​គ្រ័​​ចិត្ត​ គឺ​​មិន​មាន​​ផល​ប៉ះ​ពាល់​​ដល់​​សុខ​ភាព​​ឡើយ​ ដោយ​​គ្រាប់​​ឈាម​​បន្ទាប់​ពី​​បរិ​ច្ចាគ​​វា​​នឹង​ កកើត​ឡើង​​វិញ​​ហើយ​​ការ​បរិ​ច្ចាគ​​ឈាម​​ដោយ​​ស្ម​គ្រ័​​ចិត្ត​​នេះ​​ធា​នា​បាន​​ឈាម​​ប្រ​កប​ដោយ​​សុវ​ត្ថិភាព​​ខ្ពស់​​សម្រាប់​​ជួយ​សង្គ្រោះ​ អា​យុ​ជី​វិ​ត​​អ្នក​ជំ​ងឺ​​ព្រោះ​​ឈាម​​ដែល​​បាន​ មក​​ទាំង​អស់​នោះ​​ត្រូវ​​យក​ទៅ ​វិ​ភាគ​​ស្វែង​រក​​មេ​រោគ​​យ៉ាង​​ត្រឹម​ត្រូវ​​មុន​នឹង​​បញ្ជូន​ទៅ​​កាន់​តែ​​មន្ទីរ​ពេទ្យ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative