សា​លា​រាជ​ធា​នី​ភ្នំ​ពេញ​គ្រោង​អភិ​វឌ្ឍន៍​សួន​ច្បារ​តាម​មាត់​ទន្លេ​ពី​គល់​ស្ពាន​ជ្រោយ​ចង្វា​ដល់​មុខ​ឃ្លាំង​សំាង​សូ​គី​ម៉ិច​ខណ្ឌ​ឫ​ស្សី​កែវ​

អា​ជ្ញា​ធរ​រាជ​ធា​នី​ភ្នំ​ពេញ​មាន​គម្រោង​បង្កើត​សួន​ច្បារ​ដ៏​ស្រស់​ស្អាត​នៅ​តាម​បណ្ដោយ​ច្រាំង​ទន្លេ​ចាប់​ពី​ស្ពាន​ជ្រោយ​ចង្វា​រហូត​ដល់​ឃ្លាំង​សាំង​សូ​គី​ម៉ិច​តាម​បណ្តោយ​ដង​ផ្លូវ​ជាតិ​លេខ​៥​ក្នុង​ខណ្ឌ​ឫ​ស្សី​កែវ​ដើ​ម្បី​លើក​កម្ពស់​សោ​ភ័ណ​ភាព​តាម​ដង​ទន្លេ​នៅ​រា​ជ​ធានី​ភ្នំ​ពេញ។​

8151ca9315a7d49bsd4665ec0c7a91962បើ​តាម​លោក ​ឡុង ​ឌី​ម៉ង់​ អ្ន​ក​នាំ​ពាក្យ​សា​លា​រាជ​ធា​នី​ភ្នំ​ពេញ​បា​ន​ប្រាប់​គេ​ហ​ទំ​ព័រ​សុខ​ភាព​កម្ពុជា​ឲ្យ​ដឹង​ ថា​នេះ ​គ្រាន់​តែ​ជា​ការ​បង្ហាញ​គម្រោង​ប្លង់​សួន​ច្បា​រ​ថ្មី​តាម​បណ្ដោយ​ ច្រាំង​ទន្លេ​ប៉ុ​ន្ដែ​មិន​ទាន់​ដឹង​ថា​នឹង​ចាប់​ផ្ដើម​សាង​សង់ ​នៅ​ពេល​ណា​នោះ​ទេ​ហើយ​ក៏​មិន​ទាន់​ច្បាស់​ ថា​នឹង​ត្រូវ​សាង​សង់​ដែរ​ឬ​យ៉ា​ង​ណា​នោះ ​នៅ​ឡើយ​ដែ​រ​តែ​គម្រោង​នេះ​អា​ជ្ញា​ធរ​បាន​ សម្រេច​កិច្ច​ប្រ​ជុំ​ជា​មួយ​ស្ថា​ប័ន​ពាក់​ព័ន្ធ​ដោយ​បាន​ឯក​ភាព​គ្នា​គិត​គូរ​តំាង​ពី​ឆ្នាំ​២០​១៣​មក​ម្ល៉េះ​ហើយ​បាន​ផ្ដល់​លទ្ធ​ភាព​ឲ្យ​មន្ទីរ​សា​ធារ​ណ​ការ​ក្រុង​ចុះ​សិ​ក្សា​ជា​ច្រើន​លើក​ រួច​មក​ហើយ​ដែរ​។

សូម​បញ្ជាក់​ថា៖​គម្រោង​ប្លង់​ធ្វើ​សួន​ច្បារ​ ប្រប​​មាត់​​ទន្លេ​ស្រ​ប​តាម​បណ្ដោយ​ផ្លូវ​ជាតិ ​លេខ​៥ ​ចាប់​ពី​ស្ពាន​ជ្រោយ​ចង្វា​រហូត​ដល់​ហាង​សំាង​សូ​គី​ម៉ិច​ ក្នុង​ខណ្ឌ​ឫ​ស្សី​កែវ​នេះ ​ត្រូវ​បាន​លោក ​ប៉ា ​សុ​ជាតិ​វង្ស ​អភិ​បាល ​រាជ​ធា​នី​ភ្នំ​ពេញ​បា​ន​កោះ​ប្រ​ជុំ​ជា​មួយ​ស្ថា​ប័ន​ពាក់​ព័ន្ធ​កាល​ពី​ខែ​តុ​លា ​ឆ្នាំ​២០​១៤​ជា​ច្រើន​លើក​ជា​ច្រើន​សារ​រួច​ម​ក​ហើយ​ដែរ​។​ ការ​ គិត​គូ​នេះ​ត្រូវ​បាន​អា​ជ្ញា​ធរ​រាជ​ធា​នី​ភ្នំ​ពេញ​ នៅ​ដើ​ម​ឆ្នាំ​២០​១៥​ នេះ​បាន​ចេញ​ប្លង់​បង្ហាញ​ សា​ធារណ​ជន​ឲ្យ​បាន​ដឹង​ពី​គម្រោង​ប្លង់​នេះ​ហើយ​ដោយ​បាន​បែង​ចែក​ជា​តំ​បន់ៗ ​ដូច​ខាង​ក្រោម​,​ តំ​បន់​កម្សាន្ដ​សួន​ផ្កា​-​តំ​បន់​កម្សាន្ដ​ សួន​ទឹក​-​អាង​ទឹក​-​តំ​បន់​ស្ថា​នីយ​-​ កា​ណូត​អ្នក​ដំ​ណើរ​-​តំ​បន់​កា​ណូត​ទេស​ចរណ៍​-​តំ​បន់​សម្ដែង​សិ​ល្បៈ​កម្សាន្ដ​ទី​វាល​-​ តំ​បន់​ពិ​ព័រណ៍​ទូក​-​តំ​បន់​លក់​ភេស​ជ្ជៈ​ និង ​ហាង​ទំ​និ​ញ ​វត្ថុ​អនុ​ស្សាវ​រីយ៍-​តំ​បន់​ចំ​ណត​រថ​យន្ដ​-​តំ​បន់​រោង​ជ្រក​កម្ដៅ​ថ្ងៃ ​និង​ភ្លៀង​-​តំ​បន់​ហាត់​កី​ឡា -​តំបន់​ក្មេង​កម្សាន្ដ​ជា​ ដើម​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative