គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ ថ្ងៃ​​ទី​​២​ ខែ​មករា ​បណ្តាល​ឲ្យ​​ស្លាប់​​មនុស្ស​ ០៥​នាក់ ​របួស​​ធ្ងន់​​ស្រាល​ ១៩​នាក់​

តាម​​របាយ​ការណ៍ ​ពី​​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់ ​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​ នគរ​បាល​​ជាតិ​​នៅ​​ថ្ងៃ​ទី​​២ ​ខែ​​មករា ​ឆ្នាំ​​២០​១​៥​​នេះ​ មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូ​ទាំ​ង​​ប្រ​ទេស​ ចំ​នួន​​​១៣​លើក​ យ​ប់​ ០៩​លើក​ បណ្តា​ល​ឲ្យ​​មនុស្ស​ ស្លាប់​ ០៥​នាក់​ (ប្រុស​) របួស​ធ្ងន់​ ១១​នាក់​ (​​ស្រី​ ០១​នាក់​​)​ និង​​របួស​ស្រាល​០៨​នាក់​(​ស្រី​១​នាក់​)​។​​

dsc05125dក្នុង​​គ្រោះ​ថ្នាក់​​ច​រា​ចរណ៍​​ទាំង ​១៣​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​ យាន​យន្ត​​សរុប​២២ ​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូ​តូ​​ចំ​នួន​១៧​គ្រឿង​​​,​រថ​យន្ត​​ធុន​​តូច​​ចំ​នួន​០​៤​​គ្រឿង​​ និង​រថ​យន្ត​ធុន​ធំ​១​គ្រឿង​។​​មូល​ហេតុ​​ដែល​​បណ្តាល​​ឲ្យ​ មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ គឺ​​ល្មើស​​ល្បឿន ​០៧​លើក​​,​ មិន​គោ​រព​ភ្លើង​សញ្ញា​២ ​លើក​,ប​ត់​គ្រោះ​ថ្នាក់​១​លើក​,​ស្រ​វឹង​៣​លើក​ ក្នុង​នោះ​​មាន​​អ្ន​ក​ជិះ​​ម៉ូ​តូ ​គ្រោះ​ថ្នាក់​​ដោយ​​មិន​​បាន​​ពា​ក់​មួក​​សុវ​ត្ថិភាព​២៣​នាក់​(​យប់​១៨​នាក់​​​)​។​​

ចំ​ពោះ​រថ​យន្ត​ ​ដែល​​ត្រូវ​​ផាក​ពិ​ន័យ ​នៅ​​អង្គ​ភាព​​ប្រ​ចាំ​​ថ្ងៃ​​​ទី​​២​ ខែ​មករា ​ឆ្នាំ​​២០​១៥​​នេះ ​សរុប​​ចំ​នួន​១០​៤១​គ្រឿង​ ក្នុង​នោះ​​មាន​ រថ​យន្ត​​ទេស​ចរណ៍​​គ្រូ​​សារ​ ១​៣​០​​គ្រឿង​​,​ រថ​យន្ត​​ដឹក​​អ្នក​ដំ​ណើរ​​ធុន​​តូច​៣​៦៧​គ្រឿង,​ រថ​យន្ត​​ដឹក​​អ្នក​ដំ​ណើរ​​ធុន​​ធំ​២៩​គ្រឿង​​,​រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​តូច២​២៩​គ្រឿង ​និង​​រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​ធំ ​២៨​៦​គ្រឿង​ ។​រថ​យន្ត​​ទាំង​អស់ ​ត្រូវ​បាន​​បង់​​ប្រាក់​​ពិ​ន័យ​​រួច​រាល់ ​នៅ​​អធិ​ការ​ដ្ឋាន​​នគរ​បាល​​ស្រុក​ ចំ​នួន​ ០៨​គ្រឿង​​​,​ នៅ​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត​ ១០​៣៣​គ្រឿង​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative