មួយ​ឆ្នាំ​កម្ពុជា​ចំ​ណាយ​ប្រាក់​ជាង​៧​លាន​ដុ​ល្លារ​ទិញ​ឳ​សថ​សម្រាប់​អ្នក​ជំ​ងឺ​អេ​ដស៍​

ដោយ​សារ​ការ​កើន​ទ្បើង​នូវ​ចំ​នួន​អ្នក​រស់​នៅ​ជា​មួយ​មេ​រោគ​អេ​ដស៍​ ជំ​ងឺ​អេ​​ដស៍​កម្ពុជា​បាន​ចំ​ណាយ​ប្រាក់​ជាង​៧​លាន​ដុ​ល្លា​រ​ក្នុង​មួយ​ឆ្នាំ​ សម្រាប់​ទិញ​ឳ​សថ​ប្រ​ឆាំង​មេ​រោគ​អេ​ដស៍​ ជំ​ងឺ​អេ​ដស៍​ដល់​អ្នក​រស់​នៅ​ជា​មួយ​មេ​រោគ​អេ​ដស៍​។​

0d08dលោ​ក​វេជ្ជ​បណ្ឌិត​មាន​ ឈី​​វុន​ទី​ប្រឹ​ក្សា​អម​ក្រ​សួង​សុ​ខា​ភិ​បាល​ និង​ជា​នា​យក​មជ្ឈ​មណ្ឌល​ជា​តិ​ប្រ​យុទ្ឋ​នឹង​ជំ​ងឺ​អេ​ដស៍​ សើរ​ស្បែក​ និង​កាម​រោគ​បាន​មាន​ប្រ​សា​សន៍​ឲ្យ​គេ​ហទំព័​រ​សុខ​ភាព​កម្ពុជា​ ដឹង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២ ​មករា​នេះ​ថា ​កម្ពុជា​បាន​ចំ​ណាយ​ប្រាក់​ជាង​៧​លាន​ដុ​ល្លារ​ក្នុង​មួយ​ឆ្នាំ​ សម្រាប់​ទិញ​ឳ​សថ​ប្រ​ឆាំង​មេ​រោគ​អេ​ដស៍​ ផ្ត​ល់​ជូន​អ្នក​រស់​នៅ​ជា​មួយ​មេ​រោគ​អេ​ដស៍​ទាំង​ជាង​៥០​០​០០​នាក់​​នៅ​កម្ពុជា​។​

លោក​បន្ត​ថា ​“​បច្ចុ​ប្បន្ន​ឳ​សថ​ប្រ​ឆាំង​មេ​រោគ​អេ​ដស៍​ មាន​តំ​លៃ​ថ្លៃ​ជាង​​មុន​ ដោយ​កើត​ពី​៩២​ដុ​ល្លារ​ក្នុង​មនុស្ស​ម្នាក់​ដល់​១៥​៧​ដុ​ល្លារ​ ព្រោះ​កម្ម​វិ​ធី​ជាតិ​ប្រ​​យុទ្ឋ​ប្រ​ឆាំង​ជំ​ងឺ​អេ​ដស៍​ បាន​ប្តូរ​ឳ​សថ​ដែល​មាន​ផល​ប៉ះ​ពាល់​សុខ​ភាព​អ្នក​រស់​នៅ​ជា​មួយ​មេ​រោគ​អេ​ដស៍​តិច​ជាង​មុន​”។​

យោង​តាម​របា​យ​ការ​ណ៍រ​បស់​មជ្ឈ​មណ្ឌ​ល​ជាតិ​ប្រ​យុទ្ឋ​នឹង​ជំ​ងឺ​អេ​ដស៍​បាន​ ​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ខែ​កក្ក​ដា​ឆ្នាំ​២​០​១៤​កន្លង​មក​នេះ ​កម្ពុជា​បាន​ផ្តល់់​ឳ​សថ​ប្រ​ឆាំង​មេ​​រោគ​អេ​ដស៍ ​ដល់​អ្នក​រស់​នៅ​ជា​មួយ​មេ​រោគ​អេ​ដស៍​ចំ​នួន​៥​១​៧​៨​៣​នាក់​ ក្នុង​នោះ​​មា​ន​កុ​មារ​ស​រុប​ចំ​នួន​៣​៩​០​២​នាក់ ​និង​មាន​កន្លែង​ផ្តល់​ឳ​សថ​ប្រ​ឆាំង​មេ​រោគ​អេ​ដស៍​ សំ​រាប់​មនុស្ស​ចាស់​ចំ​នួន​៦​៣​កន្លែង​ និង​មាន​កន្លែង​ផ្តល់​ឳ​ស​ថ​សម្រាប់​កុ​មារ​ចំ​នួន​៣៤​កន្លែង​នៅ​ទូ​ទាំង​ប្រ​ទេស​។​

009 (1)dលោក​វេជ្ជ​បណ្ឌិត​មាន​ ឈី​វុន​បាន​បន្ត​ថា ​ឳ​សថ​ប្រ​ឆាំង​មេ​រោគ​អេ​ដស៍​ ជំ​ងឺ​​អេ​ដស៍​សព្វ​ថ្ងៃ​នេះ ​មាន​តំ​លៃ​១​៥​៧​ដុ​ល្លា​រ​សម្រា​ប់​​ឳ​សថ​​ជួរ​ទី១​  ប៉ុ​ន្តែ​សម្រាប់​ឳ​ស​​ថ​ជួរ​ទី​២​មាន​តំ​លៃ​៥​០​០​ដុ​ល្លារ​ ក្នុង​មួយ​ឆ្នាំ​សម្រាប់​មនុស្ស​ម្នាក់​។​អ្នក​ប្រើ​ប្រាស់​ឳ​សថ​ប្រ​ឆាំង​មេ​រោគ​អេ​ដស៍​ជួរ​ទី​២ ​មាន​ចំ​នួន​៤​ភាគ​រយ​នៃ​អ្នក​ទទួល​ឳ​សថ​ប្រ​ឆាំង​​មេ​រោគ​អេ​ដស៍​សរុប​។ ​លោក​បន្ត​ថា ​ឳ​សថ​ដែល​កម្ម​វិ​ធី​ជាតិ​ប្រ​យុទ្ឋ​ជំ​ងឺ​អេ​ដស៍​ ផ្តល់​ដល់​អ្នក​រស់​​នៅ​ជា​មួយ​មេ​រោគ​អេ​ដស៍​មាន​ឈ្មោះ​T​e​no​f​o​v​i​r​ ហើយ​ថ​វិ​កាស​ម្រាប់​ទិញ​ឳ​ស​ថ​ប្រ​ឆាំង​មេ​រោគ​អេ​ដស៍​ទាំង​អស់​ ជា​ថ​វិ​ការ​បស់​មូល​និ​ធិ​សាកល​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative