ហេតុ​អី​គូ​ស្វា​មី​ភរិ​យា​ភាគ​ច្រើន​បែក​គ្នា​នៅ​ដំ​ណាក់​កាល​មួយ​ឆ្នាំ​តំ​បូង​

ការ​សម្រេច​ចិត្ត​ឈាន​ជើង​ឆ្ពោះ​ទៅ​កាន់​ខ្លោង​ទ្វារ​អា​ពាហ៍​ពិ​ពាហ៍ ​ជា​រឿង​​អំ​ណរ​មួយ​ស​ម្រាប់​មនុស្ស​គ្រប់​រូប​ ដែល​មាន​បំ​ណង​ស្វែង​រង​សុភ​មង្គល​ក្នុង​ជី​វិត​​គូ​រ​បស់​ខ្លួន ​ប៉ុ​ន្តែ​មិន​មែន​គ្រប់​គូ​ជី​វិត​សុទ្ឋ​តែ​សម្រេច​ជោគ​ជ័យ ​និង​អាច​កសាង​នូវ​​សុភ​មង្គល​មួយ​តាម​កា​ចង់​បាន​របស់​ខ្លួន​ទេ។​

00f9គូ​ជី​វិត​អា​ពាហ៍​ពិ​ពាហ៍​ភាគ​ច្រើន​ តែង​បែក​គ្នា​នៅ​រយៈ​ពេ​ល​មួយ ​និង​ពី​រ​ឆ្នាំ​តំ​បូង​​បន្ទាប់​ពី​មង្គល​ការ​របស់​ខ្លួន​។​តើ​មាន​ហេតុ​ផល​អ្វី​ដែល​នាំ​ឲ្យ​មាន​ការ​ប្រេះ​ឆា​ក្នុង​រង្វង់​ស្នេ​ហា​ឆា​ប់​រហ័ស​បែប​នេះ?​

លោក​ច្រាយ​ ចំ​ណាន​អ្នក​និ​ពន្ឋ​សៀវ​ភៅ​២៧​ចំ​ណុច​គួរ​ពិ​ចារ​ណា​មុន​ចូល​ខ្លោង​ទ្វា​រ​អា​ពាហ៍​ពិ​ពាហ៍ ​សៀវ​ភៅ​សិ​ល្បៈ​នៃ​ការ​សម្រ​ប​ខ្លួន​ចូល​គ្រួ​សារ​ថ្មី​ក្រោយ​​អា​ពាហ៍​ពិ​ពាហ៍ ​សៀវ​ភៅ​សិ​ល្បៈ​ច​ង​ចិត្ត​ដៃ​គូ​ជី​វិត​ និង​សៀវ​ភៅ​ប្រ​លោម​លោក​មួយ​ចំ​នួន​ទៀត​បាន​មាន​ប្​រសា​សន៍​ប្រាប់​ គេ​ហ​ទំ​ព័រ​សុខ​ភាព​កម្ពុជា​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​ហេតុ​ផ​ល​ដែល​នាំ​ឲ្យ​គូ​អា​ពាហ៍​ពិ​ពាហ៍​ក្មេង​ខ្ចី​ ថ្មី​ថ្មោង​បែក​គ្នា​ច្រើន​បន្ទា​ប់​ពី​រយៈ​ពេល​មួយ​ឆ្នាំ ​ក្រោយ​អា​ពាហ៍​ពិ​ពាហ៍​មាន​កត្តា​ជា​ច្រើ​ន​រួម​មាន​ កត្តា​ផ្លូវ​ចិត្ត​ កត្តា​សេដ្ឋ​​កិច្ច​ កត្តា​គ្រួ​សារ ​កត្តា​សា​មី​ខ្លួន ​អត្ត​ចរិក ​និង​កត្តា​បន្ទាប់​បន្សំ​មួយ​ចំ​នួន​ទៀត។​

កត្តា​ផ្លូវ​ចិត្ត​

មាន​មនុស្ស​មួយ​ចំ​នួន​រៀប​ការ​ព្រោះ​តែ​តណ្ហា​ និ​ង​គិ​ត​ថា​បន្ទាប់​ពី​រៀប​ការ​រួច​ពួក​គេ​នឹង​យល់​តែ​ឋាន​ស៌ួគ​ប​​រម​សុខ ​និង​ក្តី​រីក​រាយ​គ្រប់​ពេល​វេ​លា​ជា​ដើម​។​​ការ​គិត​បែប​នេះ​មិ​ន​ខុស​ និ​ង​ក៏​មិន​ត្រូវ​នោះ​ដែរ​។​មិន​ខុស​ត្រង់​ថា ​បន្ទាប់​ពី​រៀប​អា​​ពាហ៍​ពិ​ពាហ៍​រួច​(​ប្រ​សិន​ជា​គូ​អា​ពាហ៍​ពិ​ពាហ៍​ជា​គូ​ស្នេហ៍​នឹ​ង​គ្នា​)​ពួក​គេ​នឹង​មាន​ពេ​ល​វេ​លា​ច្រើន​ប្រ​លោម​ថ្នាក់​ថ្នម​គ្នា​ទៅ​វិញ​ទៅ​មក​ មាន​ពេល​វេ​លា​ក្រេច​ទឹក​ឃ្មុំ​ដ៏​​សែន​សប្បាយ​រីក​រាយ​ជា​មួយ​គ្នា ​និង​មិន​ត្រូវ​ត្រង់​ថា ​ឆាក​ផ្អែម​ល្ហែម​មិន​ស្ថិត​នៅ​​ជា​មួយ​ពួក​គេ​រហូត​នោះ​ទេ ​ព្រោះ​ពួក​គេ​ត្រូវ​ជាប់​នូវ​ភារ​កិច្ច​ និង​កាត​ព្វ​កិច្ច​កាន់​តែ ​ធ្ងន់​ធ្ងរ​ជាង​មុន ​ក្នុង​ការ​រក​ចំ​ណូល​ផ្គត់​ផ្គង់​គ្រួ​សារ​ និ​ង​បុត្រ​ធី​តា ​ប្រ​សិន​ជា​ពួក​គេ​​មិន​មាន​ផែន​ការ​គ្រួ​សារ​ច្បាស់​លាស់ ​ពួក​គេ​អា​ច​មាន​កូន​ដោយ​ចៃ​ដន្យ​ភ្លាមៗ​បន្ទា​​ប់​ពី​រា​ត្រី​ផ្សំ​ដំ​ណេក​ដ៏​ផ្អែក​ល្ហែម​។​

កត្តា​សេដ្ឋ​កិច្ច​

សេដ្ឋ​កិច្ច​(​លុយ​)​តែង​តែ​បង្ក​បញ្ហា​ជា​ច្រើន​ក្នុង​គ្រួ​សារ ​សហ​គមន៍​និង​សង្គម​​ប្រ​សិន​ជា​យើង​ចាត់​ចែង​វា​មិន​បាន​ត្រឹ​ម​ត្រូវ​ និង​មិន​ចេះ​ប្រើ​ប្រាស់​វា​ឲ្យ​ចំ​ទិស​ដៅ​​។​គ្រួ​សា​ខ្លះ​ក៏​បាន​ឈ្លោះ​គ្នា ​តាំង​ពី​ថ្ងៃ​រៀប​អា​ពាហ៍​ពិ​ពាហ៍​បុត្រ​ធី​តា​របស់​ពួក​គេ​ ដោយ​សារ​ប្រាក់​ចំ​ណង​ដៃ ​ឬ​ប​​ញ្ហា​ដទៃ​ទៀត ​រហូត​បាន​ធ្វើឲ្យ​ចំ​ណង​បុត្រ​ធី​តា​របស់​ខ្លួន​ល្អក់​កករ​ រហូត​ឈាន​ទៅ​កា​ន់​ការ​លែង​លះ​គ្នា​ក៏​មាន។​

ជុំ​វិញ​បញ្ហា​ថវិ​កា​នេះ ​ក៏​មាន​គូ​ស្វា​មី​ភរិ​យា​មួយ​ចំ​នួន​ឈ្លោះ​គ្នា​ផង​ដែរ​ ដោ​​យ​សា​ភា​គី​ខាង​ស្រី​ ឬ​ខា​ង​ប្រុស​ចាត់​ចែង​ថវិ​កា​មិន​ត្រឹម​ត្រូវ​ ឬ​មិន​បាន​ពិ​ភា​​ក្សា​គ្នា​ជា​មុន​ មុន​សម្រេ​ច​ចិត្ត​វាយ​​រឿង​ធំ​ដុំ​អ្វី​មួយ ​ក៏​ជា​មូល​ហេតុ​នាំ​ឲ្យ​មាន​ជម្លោះ​ថ្នាំង​ថ្នាក់​នឹ​ង​គ្នា​ រហូត​ឈាន​ទៅ​ដល់​ផ្លូវ​បំ​បែក​នៃ​ចំ​ណង​​ស្នេហ៍​ពួក​គេ​ផង​ដែរ​។​

កត្តា​សា​មី​ខ្លួន​

សា​មី​ខ្លួន​ ក៏​ជា​បញ្ហា​មួយ​ផង​ដែរ​។​ ហេតុ​អី​យើង​លើក​យក​ករណី​នេះ​មក​ពិ​ចា​​រ​ណា?​ បញ្ហា​ទាក់​ទង​នឹង​សា​ម៉ី​ខ្លួ​ន​ពិត​ជា​កើត​មាន​ច្រើន​ ក្នុង​ចំ​ណោម​គូ​ជី​វិត​ដែល​​បាន​ដឹក​ដៃ​គ្នា​ទៅ​រក​ត្រើយ​សុភ​មង្គល​។​ សា​ម៉ី​ខ្លួន​ខ្លះ ​រាប់​ទាំង​ភា​គី​ខាង​ស្រី​និង​ភា​គី​​ខាង​ប្រុស​។ ​ពេល​ពួក​គេ​នៅ​លី​វ​​ ឬ​ខ្លួន​មួយ​ ពួក​គេ​មាន​សេ​រី​ភាព​ស្ទើរ​សព្វ​បែប​យ៉ាង​ ទាំង​ការ​ហូប​ចុ​ក​ ទាំង​ការ​ដើរ​កំ​សាន្ត​ ប៉ុ​ន្តែ​នៅ​ពេ​ល​ពួក​គេ​រៀប​ការ​រួច ​អត្ត​ចរិ​ក​បែប​នេះ​ពិត​ជា​ត្រូវ​ផ្លាស់​ប្តូរ​ គឺ​ផ្លាស់​ប្តូរ​ទាំង​ការ​គិត​ ទាំង​ចំ​ណង់​ចំ​ណូល​ចិត្ត​មួយ ​និង​អា​កប្ប​កិ​រិ​យា​មួយ​ចំ​នួ​ន​ ព្រោះ​ពួក​គេ​មាន​គូ​ជី​វិត​ហើយ ​ពួក​គេ​ត្រូវ​គិត​និង​ធ្វើ​អ្វីៗ​ដើ​ម្បី​គ្នា​ទៅ​វិញ​ទៅ​មក​ មិន​មែន​សម្រេ​ច​ចិត្ត​ឬ​ធ្វើ​អ្វី​មួយ​ដោយ​អត្ត​នោ​ម័ត​ទៀត​នោះ​ទេ។​

ការ​ខន​ចិត្ត​ចំ​ពោះ​បញ្ហា​នេះ ​ការ​មិន​អាច​សម្រប​ខ្លួន​បាន​ពី​បញ្ហា​ទាំង​អស់​នេះ​​សុទ្ឋ​តែ​ជា​មូល​ហេតុ ​នាំ​ឲ្យ​អា​ពាហ៍​ពិ​ពាហ៍​ពួក​គេ​មាន​ភាព​ប្រេះ​ឆារ​ហូត​ដល់​បែក​​បាក់​គ្នា​ផង​ដែរ។​

09dកត្តា​អត្ត​ចរិក​

លើ​លោ​ក​នេះ​មាន​គូ​ស្នេហ៍​ជា​ច្រើន​ បាន​ព្យា​យាម​បង្ហាញ​តែ​ពី​ចំ​ណុច​ល្អ​ ព្យា​យាម​យក​ចិត្ត​ដៃ​គូ​ទៅ​វិញ​ទៅ​មក​ និង​ធ្វើ​អ្វីៗ​ដើ​ម្បី​គ្នា​នៅ​ពេល​ពួក​គេ​ចាប់​ផ្តើ​ម​​សាង​ស្នេហ៍​ជា​លើក​តំ​បូង ​ឬ​ពេ​ល​ពួក​គេ​កំ​ពុង​ស្ថិត​ក្នុង​ដំ​ណាក់​កាល​ផ្អែម​ល្ហែម​ មុន​ចូល​ខ្លោង​ទ្វារ​អា​ពាហ៍​ពិ​ពាហ៍។​ពួក​គេ​តែង​លើក​លែង​ ឬ​ធ្វើ​ជា​មើល​មិន​ឃើញ​​ចំ​ណុច​ខុ​ស​ឆ្គង​របស់​ដៃ​គូ​របស់​ខ្លួន​ ព្រោះ​ពួក​គេ​គិត​ថា​អត្ត​ចរិក​ទាំ​ង​នោះ​នឹង​អាច​​កែ​គ្នា​បាន​ក្រោយ​ពេល​ពួក​គេ​រៀប​អា​ពាហ៍​ពិ​ពាហ៍​។​ ការ​គិ​ត​បែប​នេះ​ពិត​ជា​ខុស​ឆ្គង​ ព្រោះ​ចរិក​មនុស្ស​ពិ​បាក​នឹង​ផ្លាស់​ប្តូរ​ណាស់​ ហេតុ​នេះ​គូ​ជី​វិត​ត្រូវ​តែ​បើក​ចិត្ត​ទទួល​យក​ទាំង​ចំ​ណុច​ល្អ​ និង​ចំ​ណុច​អា​ក្រ​ក់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ព្រោះ​លើ​លោ​ក​​នេះ​គ្មា​ន​អ្នក​ណា​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។​

ហេតុ​នេះ​មុន​សម្រេ​ច​ចិត្ត​រៀប​ការ​ជា​មួយ​គ្នា​ ភា​គី​ទាំង​ពីរ​ត្រូវ​ស្វែង​យល់​ពី​​ចំ​ណុច​ល្អ​ និ​ង​ចំ​ណុច​ល្អ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​អស់​ ដើ​ម្បី​មាន​មូល​ដ្ឋាន​ក្នុង​ការ​សម្រេ​ច​ចិត្ត​ថា ​គួរ​កាន់​ដៃ​គ្នា​ដើរ​លើ​ផ្លូវ​ជី​វិត​នេះ​ទី​វិញ​ទៅ​មក​​ឬ​អ​ត់​។​

មាន​គូ​អា​ពាហ៍​ពិ​ពាហ៍​ថ្មី​ថ្មោ​ង​មិ​ន​តិច​នោះ​ទេ ​ដែល​សម្រេច​ចិត្ត​បែក​គ្នា​បន្ទាប់​ពី​រក​ឃើញ ​ឬ​ពួក​គេ​បង្ហាញ​ច​រិក​ពិត​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​មិន​អាច​​សម្រប​សម្រួល​ ឬ​ទ​ទួល​យក​គ្នា​ធ្វើ​ជា​គូ​ជីវិ​ត​បាន​ត​ទៅ​ទៀត។​ ហេតុ​នេះ​ការ​រក​ឃើញ​ចរិក​ពិត​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ ពិត​ជា​មាន​សារៈ​សំ​ខាន់​ណាស់​ ដើ​ម្បី​ ធ្វើ​ឲ្យ​ប្រាក​ដថា​ ការ​សម្រេច​ចិត្ត​រៀប​ការ​រប​ស់​អ្នក​មិន​ស្ថិត​ក្នុង​ហា​និ​ភ័យ​នៃ​ការ​លែង​លះ​គ្នា។​

ចំ​ណែក​ចំ​ណុច​ដទៃ​ទៀត​មាន​ដូច​ជា ​ការ​ដែល​កូន​ប្រុស​ ឬ​កូន​ស្រី​មិន​ចុះ​ស​ម្រុង​ជា​មួយ​ឪ​ពុក​ឬ​ម្តាយ​ក្មេ​ក​ ការ​មិន​ចេះ​រៀប​ចំ​ផែន​ការ​គ្រួ​សារ​ ការ​មិន​ចេះ​សម្រប​ខ្លួន​ជា​មួយ​សមា​ជិក​គ្រួ​សារ​ខាង​ស្រី​ ឬ​ខា​ង​ប្រុស​ ប្រ​សិន​ជា​ភា​គី​ខាង​ស្រី​ឬ​​ខាង​ប្រុស​ទៅ​រស់​នៅ​ជា​មួយ​ឪ​ពុក​ឬ​ម្តា​យ​ក្មេក​ជា​ដើម​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative