ពល​ករ​កម្ពុជា​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​នៅ​ប្រ​ទេស​ថៃ​មាន​ប្រ​មាណ​៥០​ម៉ឺន​នាក់​

រហូត​មក​ដល់​ពេល​នេះ​មាន​ពល​ករ​កម្ពុជា​ដែល​កំ​ពុង​ធ្វើ​ការ​នៅ​ប្រ​ទេស​មាន​សរុប​ចំ​នួន៦៤​ម៉ឺន​នាក់​ក្នុង​នោះ​មាន​ពល​ករ​មិន​ស្រប​ច្បាប់​ចំ​នួន​ប្រ​មាណ​ជា​៥០​ម៉ឺន​នាក់។​

140614-vod-meta-d-gg-thai-take-worker-cambodia-back-raise-5-01fតាម​រា​បាយ​ការណ៍​របស់​ក្រ​សួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បា​ន​ឲ្យ​ដឹង​ថា​បច្ចុ​ប្បន្ន​នេះ​កម្ពុជា​បាន​ផ្តល់​ឪ​កាស​ការ​ងារ​ដល់​ពល​ករ​កម្ពុជា​ទៅ​ធ្វើ​ការ​នៅប​រទេ​ស​សរុប​ចំនួន​៧២​១​៦​១​១​នាក់​ក្នុង​នោះ​ពល​ក​រ​នៅ​ប្រ​ទេស​ថៃ​ច្រើន​ជាង​គេ​គឺ​មា​ន​ចំ​នួន​៦៤​ម៉ឺន​នាក់​ម៉ា​ឡេ​ស៊ី​ចំ​នួន​៤​៥​៣​៥​៧​នាក់​សឹង្ហ​បុរី​ចំ​នួន​២​៩​៩​នាក់​ជប៉ុន​ចំ​នួន​៦​០​១​នាក់​និង​សា​ធារណ​រដ្ឋ​កូ​រ៉េ​ចំ​នួន​៣​៥​៣​៥​៤​នាក់​។​ប៉ុ​ន្តែ​ក្នុង​ចំ​ណោម​ពល​ករ​ទាំង​នោះ​មាន​តែ​ពល​ករ​ធ្វើ​ការ​នៅ​ប្រ​ទេស​ថៃ​ទេ​ដែល​មាន​ពល​ករ​មិន​ស្រ​ប​ច្បា​ប់​ច្រើន។​ក្នុង​ចំ​ណោម​ពល​ករ​៦៤​ម៉ឺន​នាក់​នោះ​មាន​ពល​ករ​មិន​ស្រប​ច្បាប់​ប្រ​មាណ​៥០​នាក់​។​ក្រៅ​ពី​នេះ​មាន​ពល​ករ​នៅ​ម៉ា​ឡេ​ស៊ី​និង​សា​ធារណ​រដ្ឋ​កូ​រ៉េ​មួយ​ចំ​នួន​ទៀត​ផង​ដែរ​។​

ប្រ​ទេស​​កម្ពុ​ជា​​និ​ង​​ថៃ​​បាន​​សន្យា​​រួម​គ្នា​​ថា​​នឹង​​បន្ត​​ពង្រឹង​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ជា​មួយ​គ្នា​​និ​ង​​ជម្រុញ​​ការ​ដោះ​ស្រាយ​​បញ្ហា​​ពល​ករ​​ឆ្ល​ង​ដែន​​ដោយ​​ការ​យោគ​យល់​​ខ្ពស់​​តាម​របៀប​​អ្ន​ក​ជិត​ខាង​​គ្នា​​បន្ថែម​​ទៅ​លើ​​អនុ​ស្សា​រ​ណៈ​​ដែល​​បាន​​ចុះ​​រួម​គ្នា​​កន្លង​មក​​ជៀស​វាង​​ការ​ប្រើ​​វិ​ធី​សាស្ត្រ​​ដែល​​ប៉ះ​ពាល់​​ដល់​​សុវ​ត្ថិ​ភាព​និង​អា​យុ​ជី​វិត​ពល​ករ​។​ខណៈ​ពេល​ដែល​រដ្ឋ​ជា​សមា​ជិក​ក្នុង​បណ្តា​ប្រ​ទេស​អា​ស៊ាន​កំ​ពុង​តែ​ម​មា​ញឹក​ធ្វើ​ផែន​ការ​នា​នា​ក្នុង​ការ​ត្រៀម​ខ្លួន​ចូល​ជា​សហ​គមន៍​សេដ្ឋ​កិច្ច​អា​ស៊ាន​នៅ​ឆ្នាំ​២០​១៥​នោះ​ប្រ​ទេស​កម្ពុជា​បាន​នឹង​កំ​ពុង​សហ​ការ​ជា​មួយ​ប្រ​ទេស​ថៃ​លើ​មុខ​ជំ​នាញ​ចំ​នួន​ពីរ​គឺ​ផ្នែក​សំ​ណង់​និង​ការ​តប​ណ្តា​ញ​អគ្គិ​សនី​ដើ​ម្បី​ឲ្យ​ពល​ករ​ប្រ​ទេស​ទាំង​ពី​រ​ទទួល​បាន​ប្រ​យោ​ជ​ន៍​ស្មើៗ​គ្នា​។​

លោក​អ៊ិត​សំ​ហេង​រដ្ឋ​មន្ត្រី​ក្រ​សួង​កា​រ​ងារ​និង​បណ្តុះ​បណ្តាល​វិ​ជ្ជា​ជីវៈ​បាន​មាន​ប្រ​សា​សន៍​ឲ្យ​ដឹង​ថា​រ​ហូត​មក​ដល់​ពេល​នេះ​មា​ន​ពល​ករ​កម្ពុជា​ធ្វើ​ការ​នៅ​ប្រ​ទេស​ថៃ​បាន​ចុះ​ប​ញ្ជី​នៅ​ប្​រទេស​ថៃ​ជាង​៦០​ម៉ឺន​នាក់​ហើយ​ក្រុម​ការ​ងារ​ចំ​រុះ​រប​ស់​យើង​បាន​កំ​ពុង​ខិត​ខំ​ផ្តល់​ឯក​សារ​នា​នា​ដើ​ម្បី​ឲ្យ​ពួក​គេ​មាន​ភាព​ស្រ​ប​ច្បាប់​ ។​

លោក ​ប្រា​​វី​ដ​ ឃៀង​​ប៉ុល​​អគ្គ​នាយ​ក​​កា​រ​ងារ​ នៃ​​ក្រ​សួង​​ការ​ងារ​​នៃ​​ព្រះ​រា​ជា​ណា​ចក្រ​​ថៃ​ធ្លាប់​បាន​មាន​ប្រ​សា​សន៍​ថា​ ប្រ​ទេស​​ថៃ​​មា​ន​ការ​​ខ្វះ​ខាត​​កំ​លាំង​​ពល​កម្ម​​ច្រើន​​នា​ពេល​​បច្ចុ​ប្បន្ន​ ហើយ​​ព្រះ​រា​ជា​ណា​ចក្រ​​ថៃ​​មាន​ការ​​​ពេញ​ចិ​ត្ត​ និង​​សូម​​អរ​គុណ​​ប្រ​ទេស​​កម្ពុជា​ ដែល​​បាន​​បញ្ជូន​​ពល​ករ​​កម្ពុ​ជា​​ទៅ​ធ្វើ​​ការ​ងារ​​នៅ​​ប្រ​ទេស​​ថៃ។​

លោក​​អគ្គ​នា​យក​​រូប​នោះ​​បាន​​ឲ្យ​​ដឹ​ង​​ទៀត​ថា ​ពល​ករ​​កម្ពុជា​​នៅ​​ប្រ​ទេស​​ថៃ​​មាន​២​ប្រ​ភេទ​ ទី​១​ពល​ករ​​ដែល​​ចូល​ទៅ​​​ធ្វើ​ការ​​នៅ​ក្នុង​​ប្រ​ទេស​​ថៃ​ និង​២​ធ្វើ​ការ​​នៅ​តាម​​ព្រំ​ដែន ​ហើយ​​រាជ​រដ្ឋា​ភិ​បាល​​ថៃ​​មាន​​គោល​បំ​ណង​​ច​ង់​ឱ្យ​​ពល​ករ​​កម្ពុជា​​អាច​​ទទួល​បាន​​សិទ្ធិ​​និង​​អត្ថ​ប្រ​យោ​ជ​ន៍​​ការ​ងារ​​ដូច​ជា​​ប្រ​ជា​ពល​រដ្ឋ​​ថៃ​​ទូ​ទៅ​​ដែរ។​

កាល​ពី​ចុង​ខែ​មេ​សា​ឆ្នាំ​២០​១៤​កន្លង​ទៅ​នេះ​ក្រុម​ការ​ងារ​​បច្ចេក​ទេស​​ភា​គី ​កម្ពុជា​ និង​​ថៃ ​ចាប់​ផ្ដើម​​ពិ​ភា​ក្សា​​ទៅ​លើ​​របៀប​វា​រៈ​​ចំ​នួន​​៤ ​ពាក់​ព័ន្ធ​ នឹង​​ផល​ប្រ​យោ​ជន៍​​ពល​ករ​​កម្ពុជា​​ទៅ​​ធ្វើ​ការ​​នៅ​​ប្រ​ទេស​​ថៃ​ក្នុង​នោះ​បាន​ដែល​របៀប​វា​ទាំង​នោះ​រួម​មាន ​ទី​​១​ ច្រក​​ចេញ​ចូល​​តែ​មួយ​​តាម​​ព្រំ​ដែន​​អន្តរ​ជាតិ​​កម្ពុជា​ ថៃ។ ​ទី​​២ ​ការ​​ចេញ​​ប័ណ្ណ​​ធ្វើ​​កា​រ​ងារ​ នៅ​​បរទេស ​សម្រាប់​​ពល​ករ​​​កម្ពុជា​​ទាំង​អស់​​ដែល​​ចេញ​ទៅ ​និង​​កំ​ពុង​​ធ្វើ​​ការ​​នៅ​​បរ​ទេស ​ដើ​ម្បី​​ឲ្យ​​ភា​គី​​នៃ​​ប្រ​ទេស​​ទទួល ​ងាយ​ស្រួល​​ផ្ដល់​​ប័ណ្ណ​​អនុ​ញ្ញាត​​ការ​ងារ​ និង​ប័ណ្ណ​​អនុ​ញ្ញាត​​ស្នាក់​នៅ​​ជូន​​ព​ល​ករ​​កម្ពុជា​​បាន​​ឆាប់​​។​  ទី​​៣ ​នី​តិ​វិ​ធី​​សម្រាប់​​គ្រប់​គ្រង​​ពល​ករ​​កម្ពុជា ​ដែល​​ទៅ​​ធ្វើ​​ការ​​នៅ​​ប្រ​ទេស​​ថៃ និ​ង​​ការ​ផ្ដល់​​ភាព​​ស្រប​​ច្បាប់​ ជូន​​ពល​ករ​​កម្ពុជា​​ដែល​​កំ​ពុង​​ធ្វើ​​ការ​​ខុស​ច្បាប់​​នៅ​​ក្នុង​​ប្រ​ទេស​​ថៃ ​ ដោយ​​រៀប​ចំ​​ឲ្យ​​មាន​​ប្រ​ព័ន្ធ​​គ្រ​ប់​គ្រង​​ទិន្ន​ន័យ ​និង​​ការ​​ចេញ​​ប័ណ្ណ​​ធ្វើ​ការ​​នៅ​​បរ​ទេស​​សម្រាប់​​ពលក​រ​​កម្ពុជា​​។​ និង​​ទី​​៤ ​នី​តិ​វិ​ធី​​ក្នុង​​កា​រ​​បញ្ជូន​ និង​​គ្រ​ប់​គ្រ​ង​​ពល​ករ​​កម្ពុជា​​ទៅ​​ធ្វើ​​កា​រ​​ព្រឹក​ វិល​​ល្ងាច​ និង​​តាម​​រដូវ​​នៅ​​តាម​​ច្រ​ក​​ព្រំ​ដែន​​កម្ពុជា​​-​​ថៃ និ​ង​​បញ្ហា​​ផ្សេងៗ​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative