គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ថ្ងៃ​ចូល​ឆ្នាំ​សកល​ បណ្តាល​ឲ្យមនុស្ស​ស្លាប់​ ០៨​នាក់និ​ង​របួស​២៤​នាក់​

តាម​របាយ​កា​រណ៍​ពី​នា​យក​ដ្ឋាន​សណ្តាប់​ធ្នាប់​ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគ​របាល​ជាតិ​បាន​ឲ្យ​ដឹង​ ថា​នៅ​ថ្ងៃ​ទី​០១​ខែ​មករា​ ឆ្នាំ​២០​១៥​ដែល​ជា​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​សកល​ គ្រោះ​ថ្នាក់​ចរា​ចរណ៍​បាន ​កើត​ឡើង​សរុប​ចំ​នួន ​១៩​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​០៨​នាក់​និង​រង​របួស​ចំ​នួន​២៤​នាក់​។​

images copyចំ​នួ​ន​នេះ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០​១៣​កន្លង​ទៅ​ឃើញ​ថា​មាន​ការ​ ថ​យ​ចុះ ​០១​លើក​១៩​លើ​២​០​ មនុស្ស​ស្លាប់​ស្មើ​គ្នា​គឺ​ ០៨​នាក់​លើ​០៨​នាក់​,​ រង​របួស​សរុប​ ២៤​នាក់​លើ​៥​១​នាក់ ​ថយ​ចុះ ​២៧​នាក់,​ របួស​ធ្ងន់​ ១៤​នាក់​ លើ​២៤​នាក់​ ថយ​ចុះ ​១០​នាក់,​ របួស​ស្រាល​ ១០​នាក់​ លើ ​២៧​នាក់​ ថយ​ចុះ ​១៧​នាក់​ ។ ​ក្នុង​នោះ​ប​ណ្តាល​ឲ្យ​ខូច​ខាត​ម៉ូ​តូ​ចំ​នួន​ ២១​គ្រឿង​ លើ​២២​គ្រឿង​ ថយ​ចុះ ​០១​គ្រឿង​,​ រថ​យន្ត​ធន់​តូច​ ០៦​គ្រឿង​ លើ​០៩​គ្រឿង​ ថយ​ចុះ ​០៣​គ្រឿង​,​ រថ​យន្ត​ធន់​ធំ ​០១​គ្រឿង​ លើ​០១​គ្រឿង​,​ យាន​យន្ត​ផ្សេងៗ​ ០១​គ្រឿង​ លើ​០២​គ្រឿង​ ថយ​ចុះ ​០​១​គ្រឿង,​ រង​គ្រោះ​អ្នក​ថ្មើ​រ​ជើង​ ០២​នាក់​ លើ ​០១​នាក់​ កើន​ ០១​នាក់​ និង​មិន​ពាក់​មួក​សុវ​ត្ថិ​ភាព​ពេល​មាន​គ្រោះ​ថ្នាក់​ ២៨​នាក់​ លើ ​២៦​ កើន​០២​នាក់​ ​។​

តាម​របាយ​ការណ៍​ដដែល​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា​កត្តា​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​គឺ ​ល្មើស​ល្បឿន​ ០៩​លើក​,​ ស្រ​វឹង​ ០៤​លើក​,​ មិន​គោ​រព​សិទ្ធ ​០២​លើក,​ មិន​ប្រ​កាន់​ស្តាំ ​០២​លើក​,​ ប​ត់​គ្រោះ​ថ្នាក់​ ០១​លើក​ និង​កត្តា​ផ្លូវ​ ០១​លើក ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative