ឆ្នាំ​២០​១៤​គ្រោះ​ថ្នាក់​ចរា​ច​រណ៍​បណ្តាល​ឲ្យ​ពល​រដ្ឋ​ខេត្ត​ក្រ​ចេះ​ស្លាប់​១​២​២​នាក់​កើន​ឡើង​ជា​​ង​ឆ្នាំ​មុ​​ន​

បើ​យោង​តាម​របាយ​ការណ៏​របស់​ការិ​យា​ល័យ​ចរា​ចរណ៏​ផ្លូវ​គោក​ខេត្ត​ក្រ​ចេះ​បា​ន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២ ​ខែ​មករា​ឆ្នាំ​២០​១៥ថា​គ្រោះ​ថ្នាក់​ចរា​ចរណ៏​ នៅ​ទូ​ទាំង​ខេត្ត​ក្រ​ចេះ​ក្នុង​ឆ្នាំ​២០​១៤​ បាន​កើត ​ឡើង​ ១៨​៥​លើក ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំ​នួន​១​២​២​នាក់ ​និង​រង​របួស​ធ្ងន់​ស្រាល​២៣​៧​នាក់ ​។​

11_Fpចំ​នួន​នេះ​បើ​ធៀប​នឹង​ឆ្នាំ​២០​១៣​កន្ល​ង​មក​ឃើញ​ថា​មាន​ការ​កើន​ឡើង​ចំ​នួន​១​លើក​និង​មនុស្ស​ស្លាប់​មាន​ការ​កើន​ឡើង​ដល់​ទៅ ​៣​៣​នាក់​។​

របាយ​ការណ៏​របស់​ការិ​យា​ល័យ​ចរា​ចរណ៏​ផ្លូវ​គោក​ខេត្ត​ ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ក្នុង​ចំ​ណោម ​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៏​ទាំង​ ១​​៨​៥​លើក ​ក្នុង​នោះ​បង្ក​ដោយ​ខ្លួន​ឯង ​២៦​លើក ​ហើយ​ក្នុង​ចំ​ណោម​ស្រុក​ទាំង​៥ ​និង​ ក្រុង​១ ​នៅ​ទូ​ទាំង​ខេត្ត​ ក្នុង​នោះ​ដែរ​ ស្រុក​ស្នួល​គឺ​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​មាន​អត្រា​កើត​ឡើង​ច្រើន​ជាង​គេរ​ហូត​ដល់​ ទៅ​៧៨​លើក​ក៏​បាន​បង្ក​ឲ្យ​ខូច​ខាត​រថ​យន្ត​១០​​២​គ្រឿង​,​ម៉ូ​តូ១​៧៥​គ្រឿង​។

មូល​ហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៏​ទាំង​នេះ ​គឺ​ត្រូ​វ​បាន​មន្រ្តី​ជំ​នាញ​បា​ន​ធ្វើ​ការ​សន្និ​ដ្ឋាន​វាយ​តម្លៃ​ថា ​បណ្តាល​មក​ពី​បើក​បរ​លើស​ល្បឿន​៥០​%​ បើក​បរ​មិន​គោរ​ព​សិទ្ឋ​អា​ទិភាព​ជាង​២០​% ​បើក​បរ​ដោយ​ស្រ​វឹង​១៥​%​ និង​ ប្រ​ជែង​៤%​ ​។​

រាល់​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៏​ទាំង​នេះ ​គឺ​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ ១​២​២នា​ក់​ បាន​ស្លាប់​ក្នុង​នោះ​ស្រី​ ៤៦​នាក់ ​ដែល​ចំ​នួន​នេះ​បើ​ប្រៀប​ធៀប​ទៅ​និង​ឆ្នាំ​២០​១៣​គឺ​មាន​ ចំ​នួន​កើ​ន​ឡើង​ ៣​៣​នាក់​ ស្មើរ​និង​ជាង​៣០​%​ ។ ជន​រង​គ្រោះ​ទាំង​នេះ​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើ​តហេតុ​ផ្លូវ​សាធារ​ណៈ ​៩០​នាក់​ ស្លាប់​ពេល​បញ្ជូន​តាម​ផ្លូវ​ ១​នាក់​ និង​ស្លាប់​នៅ​មន្ទី​រ​ពេទ្យ​ ៣១​នាក់​។​ 

ជា​មួយ​គ្នា​នេះ​ក៏​បា​ន​បង្ក​ឲ្យ​មាន​មនុស្ស​រង​របួស​ធ្ងន់​និង​ស្រាល​ ២៣៧​​នាក់ ​ស្រី​៧០​នាក់​ លោក​វរៈ​សេ​នីយ៏​ទោ ​យីវ​ សុម​ន្ថា​នាយ​កា​រិ​យា​ល័យ ​ចរា​ចរណ៏ខេ​ត្ត​ក្រ​ចេះ ​បាន​អះ​អាង​ថា ​រាល់​ករណី​ទាំង​នេះ ​គឺ​មាន​សំ​ណុំ​រឿ​ង​ ៣​៤​ករណី ​ដែល​កើត​ឡើង​នៅ​តាម​ស្រុក​-​ក្រុង​ គឺម​ន្រ្តី​ជំ​នាញ​កំ​ពុង​តែ​ធ្វើ​ការ​ស្រា​វ​ជ្រា​វ​កសាង​សំ​ណុំ​រឿង​ និ​ង​មាន​៤​ករណី​ក៏ ​កំ​ពុង​តែ ​សម្រុះ​សម្រួល​ដោះ​ស្រាយ​ ក៏​បាន​សម្រុះ​សម្រួល​បញ្ច​ប់​បាន ​៩២​ករណី ​និង​បាន ​បញ្ចូន​កសាង​សំ​ណុំ​រឿង ​ទៅ​កាន់​ស្ថា​ប័ន​អយ្យ​ការ​ ២៩​ករណី ​និង​អ្នក​បើក​បរ​ ៥​នាក់​ផង​ដែរ។​

​ពាក់​ព័ន្ឋ ​និង​អត្រា​នៃគ្រោះ​ថ្នាក់​ចរា​ចរណ៏​សម្រា​ប់​ខេត្ត​ក្រ​ចេះ ​ដែល​កំ​ពុង​តែ​មាន​កំ​ណើន​កើន​ឡើង ​ចំ​នួន​ មនុស្ស​ស្លាប់​ និង​រង​របួស​កើន​ឡើង​ដែរ​នោះ ​លោក​វរ​សេ​នី​យ៏​ឯ​ក​ ហន​ ប៉ូច​ ស្នង​ការ​រង​កណ្តាល​សណ្តាប់​ធ្នាប់​ខេត្ត​ក្រចេះ​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី២ ​ខែ​មករា​ ក្នុង​ឆ្នាំ​២០​១៥​នេះ ​នគ​រ​បាល​ចរា​ចរណ៏​ នឹ​ង​ចុះ​ធ្វើ​ការ​រឹត​ប​ន្តឹ​ង​ ការ​អនុ​វត្ត​ច្បាប់​ចរា​ចរណ៏ ​និង​ការ​បន្ត​ចុះ​ផ្សព្វ​ផ្សាយ​ច្បាប់​​នៅ​តា​ម​បណ្តា​គ្រឹះ​ស្ថាន​សិក្សា​ និង​សា​លា​រៀន។​ លោក​ស្នង​ការ​រង​បាន​បញ្ជាក់​ទៀត​ថា​តាម​រយៈ​ការ​អនុ​វត្ត​និង​រឹត​បន្តឹ​ង​ច្បាប់​នេះ​គឺ​រាល់​គ្រោះ​ថ្នាក់​ចរា​ចរណ៏​ដែល​កើត​មាន​និង​ត្រូវ​កសាង​សំ​ណុំ​រឿង​បញ្ជូ​ន​ទៅ​សា​លា​ដំ​បូង​ខេត្ត​ដើ​ម្បី​ចាត់​ការ​តាម​ផ្លូ​វ​ច្បាប់​ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative