ចំ​នួន​អ្នក​ឃុំ​រកា​មាន​ផ្ទុក​មេ​រោគ​អេ​ដស៍​បាន​កើ​ឡើង​ដល់​២០៦​នាក់​ហើយ​

​ចំ​នួន​​អ្នក​​ផ្ទុក​​មេ​រោគ​​អេ​ដស៍​​​នៅ​​ឃុំ​រ​កា​ ស្រុក​​សង្កែ ​ខេត្ត​​បាត់​ដំ​បង​ បាន​​កើន​​ឡើង​​ដល់​​ ២០៦​​នាក់​​ហើយ​​ គិត​​ត្រឹម​​ថ្ងៃ​​ទី​​៣០ ​ខែ​​ធ្នូ​ឆ្នាំ​២០​១៤​នេះ។ ​

009 (2)dពាក់​ព័ន្ធ​នឹ​ង​បញ្ហា​នេះ​ដែ​រ​អ្នក​ភូមិ​ដែល​មាន​ការ​ឆ្លង​មេ​រោគ​អេ​ដស៍​​មួយ​​ចំ​នួន​​​មា​ន​ការ​ខឹង​សម្បា ​យ៉ាង​ខ្លាំង​​ទៅ​លើ ​​អា​ជ្ញា​ធ​រ​​ពាក់​​ព័ន្ធ​​ដោយ​បាន​ស្នើ​ឲ្យ​អា​ជ្ញា​ធ​​រ​ជួយ​ពន្យល់​​ពី​​ មូល​ហេតុ​​នៃ​​ការ​​ឆ្លង​​មេ​រោគ​​​អេ​ដស៍​​ឲ្យ​​បាន​​ច្បាស់​​លាស់​​​ ព្រម​​ទាំង​​ប្រាប់​​ពី​​ចំ​នួន​​​អ្នក​​ដែល​​ផ្ទុក​​មេរោ​គ​​នេះ​​ដោយ​​ចំ​ហ​​ជា​​សា​ធារ​ណៈ​ ​ផង​​ ​ដើ​ម្បី​​​ឲ្យ​​ពួក​គេ​​អស់​​ចិត្ត​​រៀងៗ​​ខ្លួន​។​បើ​សិន​អា​ជ្ញា​ធរ​មិន​ធ្វើ​កា​រ​ពន្យល់​ទេ​ពួក​គេ​អាច​មាន​​គម្រោង​​ធ្វើ​​បាតុ​កម្ម​​តវ៉ា​​​។

ក្រុម​​ប្រ​ជា​ព​ល​រដ្ឋ​​អ្នក​​ផ្ទុក​​មេ​រោគ​​អេ​ដស៍​​នៅ​​ឃុំ​​រកា​​ សម្ដែង​​ការ​​ខក​​ចិត្ត​​យ៉ាង​​ខ្លាំង​​ចំ​ពោះ​​សក​ម្មភា​ព​​របស់​​អា​ជ្ញា​ធរ​​ដែល​​បាន​​ លាក់​បាំង​​ព័ត៌​មាន​​​ ​ចំ​នួន​​អ្នក​​ដែល​​ឆ្លង​​​អេ​ដស៍​​អស់​​ជា​​ច្រើន​​ថ្ងៃ​​មក​​នេះ។​ ពួក​គាត់​ចាត់​ទុក​ថា​ ​ការ​​បិទ​បាំង​​ព័ត៌​មាន​​នេះ​​មិន​​បាន​​ផ្ដល់​​ចំ​ណេញ​​អ្វី​​ដល់​​ពល​រដ្ឋ​​រស់​​នៅ​​ក្នុង ​​ឃុំ​​រកា​​នោះ​​ឡើយ​។

អ្នក​​ភូមិ​​បញ្ជាក់​​ថា​​ ប្រ​សិន​​បើ​​អា​ជ្ញា​ធរ​​ពាក់​​ព័ន្ធ​​នៅ​​បន្ត​​បិទ​​បាំង​​ព័ត៌​មាន​​ពី​​ចំ​នួន​​អ្នក​​ដែល​ ​ផ្ទុ​ក​​​​មេ​រោគ​​អេ​ដស៍​​ និង​​មិន​​​បញ្ជាក់​​ពី​​មូល​ហេ​តុ​​​ដែល​​ឆ្លង​​ជំ​ងឺ​​នេះ​​ឲ្យ​​បាន​​ច្បាស់​​លាស់​​នោះ​​​ទេ នោះ​ពួក​គេ​​នឹង​​ធ្វើ​​បាតុ​កម្ម​​តវ៉ា​​ក្នុង​​ពេល​​ឆាប់ៗ​​ខាង​​មុខ​៖ ​«​ខ្ញុំ​​ អស់​​អី​​​ជា​​ទី​​ពឹ​ង​​ទៀត​​ហើយ ​មាន​​កូន​​តែ​​ម្នាក់​​​ហ្នឹង​ រាល់​​ថ្ងៃ​​នេះ​​​មាន​​តែ​​ប្រ​ពន្ធ​​ទេ​​ទៅ​​ធ្វើ​​ការ​​ចិ​ញ្ចឹម​​គ្រួ​សារ​។ ​ខ្ញុំ​​អា​ណិត​​ប្រ​ព័​ន្ធ​​ខ្ញុំ​​ណាស់ ​ម្ដាយ​​ខ្ញុំ​​ស្លាប់​​ចោល​​អស់​​ហើយ​​ មក​​ជួន​​ប្រ​ទះ​​ហ្នឹង​​ជំ​ងឺ​​អ៊ី​ចឹ​ង​​ទៀត​។ ​ប្រ​សិ​ន​​បើ​​អា​ជ្ញាធ​រ​​រក​​យុត្តិ​ធម៌​​ឲ្យ​​អ្នក​​ដែល​​កើត​​ជំ​ងឺ​​អេ​ដស៍​​នៅ​​ភូមិ​​រកា ​ទាំង​​អស់​​គ្នា​ ​នោះ​​ការ​​តវ៉ា​​នឹង​​មិន​​កើ​ត​​ឡើយ។​ តែ​​បើ​រ​ដ្ឋា​ភិ​បា​ល​​នៅ​​មិន​​បង្ហាញ​​ពី​​ចំ​នួន​​អ្នក​​ដែល​​កើត​​ជំ​ងឺ​​នេះ​​ទេ​​ នោះ​​ពួក​​ខ្ញុំ​​ហ្នឹង​​នាំ​​គ្នា​​ធ្វើ​​អ្វី​​មួយ​​ជា​​ពុំ​​ខាន។​ ​រឿង​​​នេះ​​ខ្ញុំ​​ក៏​​មិន​​សុខ​​ចិត្ត​​ដែរ​ បើ​អាជ្ញាធរ​មិន​បំភ្លឺ​ឲ្យ​ពួក​​យើង​​ខ្ញុំ​​អស់​​​ចិត្ត​​ទេ​​ ខ្ញុំ​​នាំ​​គ្នា​​ធ្វើ​​បាតុក​ម្ម​​ហើយ​»

​​ទាក់​​ទង​​នឹ​ង​​បញ្ហា​​នេះ​​ អា​ជ្ញា​ធរ​​​ជាតិ​​ប្រ​យុទ្ធ​​នឹង​​ជំ​ងឺ​​អេ​ដស៍​​នៃ​​ក្រ​សួ​ង​​សុ​ខា​ភិ​បាល​​ ​លោក​ ​តែង ​គន្ធី ​មាន​​​ប្រ​សា​​សន៍​​បញ្ជាក់​​ថា​​ អា​ជ្ញា​ធរ​​​កំ​ពុង​​ធ្វើ​​ការ​​​ស្រាវ​ជ្រាវ​​រក​​មូល​​ហេតុ​​ពី​​ការ​​ឆ្លង​​មេ​រោគ​​អេ​ដស៍​​ នោះ​​ហើយ ​ដោយ​​​​​បាន​​បញ្ជូន​​ឈាម​​ដែល​​​ឃើញ​​មេ​រោ​គ​​ទៅ​​ពិ​និត្យ​​នៅ​ក្រៅ​​ប្រ​ទេស​​ រួម​​មា​ន​​​នៅ​​ប្រ​ទេ​ស​​កូ​រ៉េ​​ខាង​ត្បូង​ និង​​នៅ​​សហ​រដ្ឋ​​អា​មេ​រិ​ក​ ជា​ដើ​ម​។ ​ទោះ​​យ៉ាង​​នេះ​​ក្ដី​​លោក​​ថា​ អា​ជ្ញា​ធរ​​ពាក់​ព័ន្ធ​​កំ​ពុ​ង​​រិះ​រក​​​វិធី​​អប់​រំ​​ផ្លូវ​​ចិត្ត​​រយៈ​​ពេល​​យូរ​​ដល់​​ អ្នក​​ផ្ទុក​​មេ​រោគ​​ទាំង​​នោះ​​ហើយ​។លោ​ក​បាន​បន្ត​ថា ​«​កង្វល់​​ដែល​​ពួក​​យើង​​ខ្ញុំ​​ប្រ​ជុំ​​កន្លង​​មក​​ ​គឺ​​ធ្វើ​​យ៉ាង​​មិច​​ដើ​ម្បី​​ជួយ​​លើក​​កម្ពស់​​ស្មារតី​​ដល់​​ពួក​គាត់​​ រួម​​មាន​​ការ​​ផ្ដល់​​សេ​វា​​ និង​​កម្លាំង​​ស្មារ​តី​​ដល់​​អ្នក​​ដែ​ល​​មាន​​មេ​រោគ​​អេ​ដស៍​​ក្នុង​​ខ្លួន​។ ​អ៊ី​ចឹង​​សម្រាប់​​ឆ្នាំ​​ថ្មី ​ឆ្នាំ​​២០​១៥ ​នេះ ​គឺ​​យើង​​នឹង​​ជួយ​​ពួក​គាត់​​ឲ្យ​​បាន​»។​

តែ​​យ៉ាង​​ណា​​លោក​​មិន​​បាន​​បញ្ជាក់​​ពី​​លទ្ធ​ផល​​អ្នក​​ដែក​​ផ្ទុក​​មេ​រោគ​​អេ​ដស៍​​នៅ​​ភូមិ​​រកា​ នោះ​មាន​​ចំ​នួន​​ប៉ុ​ន្មាន​​នាក់​​នៅ​​ឡើយ​​ទេ។​

ទោះ​​ជា​​យ៉ាង​​នេះ​​ក្ដី​​ ជំ​ទប់​​ទី​​២​ ឃុំ​​រកា​​ លោក​ សឿម​ ឆម​​ មាន​​ប្រ​សា​សន៍​​ឲ្យ​​ដឹង​​ថា​​ លទ្ធ​ផល​​ប្រ​ជា​​ពល​រដ្ឋ​​ដែល​​ផ្ទុក​​មេ​រោ​គ​​អេ​ដស៍​​នៅ​​ឃុំ​​រកា​ បាន​​កើន​​ឡើង​​ដល់​​ចំ​នួន​ ២០​៦​​នា​ក់​​​​ហើយ​​ គិត​​ត្រឹម​​ថ្ងៃ​​ទី​​៣០ ​ធ្នូ ​ឆ្នាំ​​២០​១៤​ នោះ។​ រហូត​​មក​​ទល់​​ពេល​​នេះ ​​​​​ប្រ​ជា​ពល​រដ្ឋ​​នៅ​​តែ​​ទៅ​​ធ្វើ​​តេស្ត​ឈាម​​រក​​មេ​រោគ​​អេ​ដស៍​នៅ​​​មណ្ឌល​​សុខ​ភា​ព​​ រកា​ ជា​​បន្ត​បន្ទាប់​​នៅ​​ឡើយ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative