ឆ្នាំ២០​១៤ ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​នៅ​រាជ​ធានី​ភ្នំ​ពេញ​មាន​ការ​កើន​ឡើង​

យោង​តាម​របាយ​ការណ៍​របស់​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​២០​១៤​ នេះបទ​ល្មើស​ព្រ​ហ្ម​ទណ្ឌ​ជា​រួម​មាន​ការ​កើន​ឡើង​បន្តិច ​ដោយ​សារ​បាតុ​កម្ម ​កូដ​ក​ម្ម​កើត​ មាន​ច្រើន​ដូច​នេះ ​កម្លាំង​នគ​រ​បាល​ជាប់​ម​មាញឹក ​ក្នុង​កិច្ច​ការ​ការ​ពារ ​ក្នុង​នោះ​មាន​ការ​កើន​ឡើង​ភាគ​ ច្រើន​ជា​ សកម្ម​ភាព​លួច​ឆក់​ក្នុង​បទ​មជ្ឈឹម ។​

KPT-11-December-2013-20-44-f26-7860ជា​មួយ​គ្នា​នោះ​សកម្ម​ភាព​បង្រ្កាប​ទទួល​លទ្ធ​ផល​ខ្ពស់ ​ទាំង​ការ​បង្រ្កាប​បទ​ល្មើស​ព្រហ្ម​ទណ្ឌ ​បទ​ល្មើស​គ្រឿង​ញៀន​ បទ​ល្មើស​ជួញ​ដូរ​ស្រ្តី​និង កុមារ ព្រមទាំងសកម្មភាពក្មេងទំនើង ក្នុងនោះកត់សំគាល់ការបង្រ្កាបគ្រឿងញៀនមានករណីជាច្រើនបង្រ្កាបចំមេខ្លោង ។

របាយ​ការណ៍​បាន​បញ្ជាក់​ដែរ​ថា ​ការ​បង្រ្កាប​ បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ជាក់​ស្តែង​ កើត​ឡើង​ ២.​៨​១​៤​លើ​២.​៧​១​៦លើ​ក​ កើន​ឡើង​ ៩​៨​លើក​ ស្មើ​៣,៦​%​ ក្នុង​នោះ ​បទ​ឧ​ក្រិដ្ឋ ​៧​១​៦​/​៧៩​០លើក​ ថយ​ចុះ​ ៧៤​លើ​ក​ ស្មើ​៩%​ បទ​មជ្ឈឹម​ ២.​០៩​៨​/១​.៩​២​៦​លើក​ កើន​១៧​២​លើក​​ស្មើ ​៨,​៩​៣​%​។​

ចំ​ពោះ​លទ្ធ​ផល​បង្រ្កា​ប​បទ​ល្មើស​របស់​កង​កម្លាំង​នគ​រ​បាល​ជាតិ​ បង្ក្រា​ប​បា​ន​ ២.​១​០៨​ ​ករណី ​ដោយ​ឃាត់​ខ្លួន ​៣.​០៧​៦​នាក់​ (​ឧ​ក្រិដ្ឋ​ ៤៦​៤​ករណី ​ឃាត់​ខ្លួន​ ៦​៧៤​នាក់ ​និង​មជ្ឈឹម​ ១​.៦​៤​៤ក​រណី ​ឃាត់​ខ្លួន​ ២.​៤០​២​នាក់​ )​ ក្នុង​នោះ​ប​​​ង្រ្កាប​ជាក់​ស្តែង ​១.​៩៤​៧​ករណី ​ស្មើ ​៩២,​៣៥%​ ឃាត់​ខ្លួន​ ២.៧​៧៥​នាក់ ​និង​បង្រ្កា​ប​តាម​ដី​កា ​៤​៧​៦​ករណី ​មនុស្ស​ ៤​៧៤​នាក់​ (​ឧ​ក្រិដ្ឋ​ ១៣​១​ករណី ​មនុស្ស​ ១​៣១​នាក់​ និង​ មជ្ឈឹម​ ៣​៤​៥​ករណី ​មនុស្ស​ ៣៤​៣​នាក់)​។​

វត្ថុ​តាង​ដែល​បាន​ដ​ក​ហូត​រួម​មាន​ អា​វុធ​វែង ​៤៣​ដើម​ ខ្លី​ ៣៧​ដើម​ គ្រា​ប់​បែក​ ៩​គ្រាប់​ ម៉ូ​តូ ​៥៥​២គ្រឿ​ង ​រថ​យន្ត​ ៣៨​គ្រឿង​ (​បាញ់​ស្លាប់​ក្នុង​កិច្ច​ប្រ​តិ​បត្តិ​ការ​ ០​៣​​នាក់​)​ និង​ឧប​ករណ៍​ សំ​ភារៈ ​មាស​ប្រាក់​ និង​ភស្តុ​តាង​មួយ​ចំ​នួន ​ទៀត​បញ្ជូ​ន​ទៅ​តុ​លា​ការ​តាម​ច្បាប់​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative