​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​៣១​ធ្នូ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់​និង​របួស​១៣​នាក់​

តាម​​របាយ​ការណ៍ ​ពី​​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់​ នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​ នគរ​បាល​​ជាតិ​​នៅ​​ថ្ងៃ​ទី​​៣១ ​ខែ​​ធ្នូ ​ឆ្នាំ​​២០​១​៤​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូ​ទាំង​​ប្រ​ទេស ​ចំ​នួន​​១១​​លើក​ (​​យប់​ ០៧​​លើក​​)​ បណ្តាល​ឲ្យ​​មនុស្ស​ ស្លាប់​ ០៤​​នាក់​ (​​ប្រុស​​)​ របួស​ធ្ងន់ ​០៨​​នាក់​ (​​ស្រី ​០២​​នាក់​​)​ និង​​របួស​ស្រាល​​០៥​​នា​ក់​ (​​ប្រុ​ស​​)​ ។​​

Traffic-accident-fpm-14-03-142dក្នុ​ង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​១១​​លើក​​នេះ ​បាន​បង្ក​​ឲ្យ​​ខូច​ខាត ​យាន​យន្ត​​សរុ​ប​ ១៦​​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំ​នួន ​១២​​គ្រឿង​​,​ រថ​យន្ត​​ធុន​​តូច​​ចំ​នួន ​០៤​​គ្រឿ​ង​ និ​ង​​ថ្មើ​រ​ជើង ​ម្នាក់​ ។​​
​មូល​ហេតុ​​ដែល​​បណ្តាល​​ឲ្យ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរ​ណ៍ ​គឺ​​ល្មើស​​ល្បឿន​ ០៦​​លើក​​, ​មិន​​គោរ​ព​​សិទ្ធ​ ០១​​លើក​ និង​​ប្រជែ​ង​​គ្រោះ​ថ្នាក់​ ០៤​​លើក​ ក្នុង​នោះ​​មាន​​អ្ន​ក​ជិះ​​ម៉ូ​តូ ​គ្រោះ​ថ្នាក់​ ដោយ​​មិន​​បាន​​ពាក់​មួក​​សុវ​ត្ថិ​ភាព ​១៣​​នាក់ ​(​​យប់ ០៩​​នាក់​​)​ ។​​
​រថ​យន្ត​​ដែល​​ត្រូវ​​ផាក​ពិ​ន័យ​ នៅ​​អង្គ​ភាព​​ប្រចាំ​​ថ្ងៃ​​ទី​​៣១ ​ខែ​​ធ្នូ ​ឆ្នាំ​​២០​១៤​​នេះ ​សរុប​​ចំ​នួន ​៧៦​០​​គ្រឿង​ ក្នុង​នោះ​​មាន ​រថ​យន្ត​​ទេស​ចរណ៍​​គ្រូ​​សារ​ ៥៨​​គ្រឿង​​,​ រថ​យន្ត​​ដឹក​​អ្នក​ដំ​ណើរ​​ធុន​​តូច ​២៨​៩​​គ្រឿង​​, ​រថ​យន្ត​​ដឹ​ក​​អ្នក​ដំ​ណើរ​​ធុន​​ធំ​ ០២​​គ្រឿង​​, ​រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​តូច​ ១៤​២​​គ្រឿង​ និង​​រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​ធំ​ ២៦៩​​គ្រឿង​ ។ ​រថ​យន្ត​​ទាំង​អស់ ​ត្រូវ​បាន​​បង់​​ប្រាក់​​ពិ​ន័យ​​រួចរា​ល់ នៅ​​អធិ​ការ​ដ្ឋាន​​នគ​របា​ល​​ស្រុក​ ចំ​នួន ​៣៨​​គ្រឿង ​និង​​នៅ​​ស្នង​ការ​ដ្ឋាន​​នគ​របា​ល​​ខេត្ត ​៧២​២​​គ្រឿង​​ ។អំសុភា

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative