២០១​៤​ជា​ឆ្នាំ​នៃ​ការ​ធ្វើកំ​​​ណែ​ទំ​រង់​ដ៏​ល្អ​ក្នុង​វិ​ស័យ​អប់​រំ​

ឆ្នាំ​២០​១៤​ជា​ពេល​វេ​លា​របស់​វិ​ស័យ​អ​ប់​រំ​ ជា​ពេល​វេ​លាន​នៃ​ការ​អនុវត្តន៍​កំ​ណែ​ទម្រង់​ដ៏​ក្តៅ​គគុក ​ជា​ពិ​សេ​ស​ការ​ធ្វើ​កំ​ណែ​ទំ​រង់​នៃការ​ប្រ​លង​សញ្ញា​បត្រ​មធ្យម​សិ​ក្សា​បឋម​ភូមិ ​និង​មធ្យម​សិ​ក្សា​ទុ​តិយ​ភូមិ​របស់​ក្រ​សួង​អប់​រំ​ យុវជន​និង​កី​ទ្បា​បាន​ធ្វើ​ឲ្យ​ប្រ​ជាព​លរដ្ឋ​អប​អរ​សាទរ​ ប៉ុ​ន្តែ​សិស្សដែល​មិន​ខិត​ខំ​រៀន ​បាន​ស​ម្តែង​នូវ​ប្រតិ​កម្ម​​ផ្សេងៗ​រ​បស់​ពួក​គេ។​

IMG_071d3ក្រ​សួ​ង​អប់​រំ​ យុវ​ជន​ និង​កី​ទ្បា​ ដឹក​នាំ​ដោយ​លោក​បណ្ឌិត​ហង់ ​ជួន ​ណា​រ៉ុន​​រដ្ឋ​មន្រ្តី​ក្រ​សួង​នេះ ​បាន​បញ្ចេញ​កណ្តាប់​ដៃ​ដែក​ម្តង​ហើយ​ម្តង​ទៀត​ នៅ​ក្នុង​ការ​ប្រ​លង​សញ្ញា​ប​ត្រ​មធ្យម​សិ​ក្សា​ចំ​នួន​ពីរ​លើក​ ដែល​មិន​ការ​អនុ​វត្តន៍​មិន​ធ្លាប់​មាន​នៅ​ក​ម្ពុជា​ចា​ប់​តាំង​ពី​ក្រោ​យ​ថ្ងៃ​រំ​ដោះ៧​មក​រា​ឆ្នាំ​១​៩​៧៩​។

​បន្ទាប់​ពី​ទ្បើង​កាន់​តំ​ណែង​មិន​ទាន់​បាន​ប៉ុ​ន្មា​ន​ផង​ រដ្ឋ​មន្រ្តី​អប់​រំ​លោក​បណ្ឌិ​​ត​​ហង់ ​ជួន ​ណា​រ៉ុន​បាន​ដាក់​ចេញ​នូវ​គោល​នយោ​បាយ​កំ​ណែ​ទំ​រ​ង់​ចំ​នួ​ន​៨​ចំ​ណុច​ដូច​ជា ​ ទី​១ ​កំ​ណែ​​ទំ​រង់​វិ​ស័យ​ហិ​រញ្ញ​​វត្ថុ​សា​ធារ​ណៈ ​ទី​២ ​ការ​គ្រប់​គ្រង​បុគ្គ​លិក​ ទី​៣ ​គុណ​ភាព​អប់​រំ​ ទី​៤ ​កំ​ណែ​ទំ​រង់​ខាង​ការ​ប្រ​លង​ ទី​៥ ​កំ​ណែ​ទម្រង់​ឧត្ត​ម​សិ​ក្សា​ ទី​៦​​ការ​ផ្តល់​ឲ្យ​យុវ​ជន​ នូវ​ជំ​នាញ​ទាំង​ជំ​នាញ​រ៉ឹង ​និង​ជំ​នាញ​ទ​ន់​ ​ទី​៧ ​ការ​កែ​ទម្រង់​វិ​ស័យ​អប់រំ​កាយ​និង​កី​ទ្បា​ និង​ទី៨​ការ​បង្កើត​ធនា​គារ​ខួរ​ក្បាល​សម្រាប់​ស្រាវ​​ជ្រា​​​​វ​​វិ​ស័យ​អប់​រំ។​

ការ​ដាក់​ចេញ​នូវ​កំណេទំ​រង់​នេះ ​បាន​ធ្វើ​ឲ្យ​មន្រ្តី​ជាន់​ខ្ពស់​ក្រ​សួង​អប់​រំ ​យុវ​ជ​​ន​និ​ងកី​ទ្បា​មួយ​ចំ​នួន​ខឹង​សម្បា​ ដោយ​សារ​បាត់​ប​ង់​ផល​ប្រ​យោ​​ជន៍​​របស់​ពួកគេ​និ​​ង​​មន្រ្តី​អប់​រំ​ខ្លះ​បាន​លើក​ទ្បើង​ថា“​ការ​ធ្វើ​កំ​ណែ​ទំ​រង់​នេះ​ធ្វើ​ទ្បើង​លឿន​ពេក​”​ដែល​ជា​​ការ​លើក​ទ្បើ​ង​មិន​សម​រម្យ​ និង​មិន​អាច​ទទួល​​យក​បាន​ ព្រោះ​វិ​ស័យ​អប់​រំ​ក្រោ​ម​​កា​រ​ដឹក​នាំ​ដោយ​លោក​កុល ​ផេង​ ដែល​អះ​អាង​ថា​វិ​ស័យ​អប់​រំ​ និង​គុណ​ភា​ព​អប់​រំ​​មិន​បាន​ធ្លាក់​ចុះ ​នៅ​ពេល​លោក​កាន់​តំ​ណែង​ជា​រដ្ឋ​មន្រ្តីក្រសួ​ង​អប់​រំ ​យុវ​ជន​​និ​ង​កី​ទ្បា​ក្នុង​រាជ​រដ្ឋា​ភិ​បាល​អា​ណ​ត្តិ​ទី​៣ ​និង​ក្នុង​រាជ​រដ្ឋា​ភិ​បាល​អា​ណ​ត្តិ​ទី៤ ​ក្រ​សួ​ង​នេះ​ត្រូវ​បាន​ដឹក​នាំ​ដោយ​លោក​អ៊ឹម​ សិ​ទ្ឋី​គុណ​ភាព​អប់​រំ​របស់​សិ​ស្សា​នុ​សិស្ស​បាន​បន្ត​ធ្លាក់​ចុះ​បន្ថែម​ទៀត ​ព្រោះ​ក្រ​សួង​នេះ​បាន​ក្លាយ​ជា​ក​ន្លែ​ង​ពុក​រលួយ​​ពេញ​បន្ទុ​ក​ ព​ដោយ​សារ​លោក​អ៊ឹម ​សិ​ទ្ឋី ​បាន​បើក​ឲ្យ​មន្រ្តី​ក្រោម​បង្គាប់​ប្រ​មូល​ប្រា​ក់​យ៉ាង​អា​ណា​ធិ​ប​តេយ្យ​នៅ​ពេល​ប្រ​លង​ និង​ការ​រៀប​ចំ​ដំ​ទ្បើ​ង​​ឋា​នៈ ​ក៏​ដូ​ច​ជា​ការ​ផ្ទេរ​គ្រូ​ពី​ខេត្ត​មក​រា​ជ​ធា​នី​ភ្នំ​ពេញ​ជា​ដើម​។

​រដ្ឋ​មន្រ្តី​អប់​រំ​ទាំង​ពី​នាក់​ ក្នុង​អា​ណ​ត្តិ​ទី​៣ ​និង​ទី​៤ ​មិន​ដែល​ទទួល​ស្គាល់​ការ​ធ្លា​ក់​ចុះ​នូវ​សីល​ធ៌ម​សង្គម​ ដោយ​សារ​ការ​មិន​អើពើ​នឹង​រឹត​បន្តឹង​គុណ​ភាព​អប់​រំ​នោះ​ទ្បើយ​ ប៉ុ​ន្តែ​ជា​ក់​ស្តែង​នៅ​ពេល​ប្រ​កាស​លទ្ឋផ​ល​ប្រ​លង​លើក​ទី១​ នៅ​ឆ្នាំ​សិ​​ក្សា​​​២០​១៣​ ២០​១៤​នេះ ​មានបេក្ខ​ជន​ចូល​រួម​ប្រ​លង​ បាន​ប្រ​លង​ជាប់​តែ​ចំ​នួន​តែ​២៥​,​៧​ភាគ​រយ​ប៉ុ​ណ្ណោះ​ ក្នុង​ចំ​ណោម​បេក្ខ​ជន​ចូល​រួម​ប្រ​លង​សរុប​ចំ​នួន​៩៣ ​៤​៥​៦​នាក់​ មា​ន​តែ​បេក្ខ​ជន​ប្រ​ល​​ង​សរុប​ចំនួន​២៣​ ​១២​៦​នាក់​ប៉ុ​ណ្ណោះ​បាន​ជាប់​ក្នុង​ការ​ប្រ​លង​នេះ ​ហើយ​ការ​ប្រ​លង​សញ្ញា​បត្រ​បាក់​ឌុប​ក្នុង​ឆ្នាំ​នេះ ​មាន​បេក្ខ​ជន​​ដែល​ប្រ​លង​ជាប់​និទ្ទេស​A​ចំ​នួន​១១​នាក់​ ខុស​ពី​បណ្តា​ឆ្នាំ​កន្លង​ទៅ​មាន​បេក្ខ​ជន​ជាប់​និ​ទ្ទេស​A​រាប់​រយ​នាក់​ និ​ទ្ទេស​B​ចំ​នួន​២៨​៩​នាក់​ថយ​ចុះ​ជា​ង​៤០​០​០​នាក់​ធៀប​នឹង​ឆ្នាំ​មុន​ និង​និ​ទ្ទេស​បន្ត​បន្ទាប់​ទៀត​តាម​ពិ​ន្ទុះ​ដែល​ពួក​គេ​ទទួល​​បាន ​តាម​ការ​កំ​ណត់​របស់​ក្រ​សួង​អ​ប់​រំ ​យុវ​ជន​និង​កី​ទ្បា។​

ចំ​ណែក​ការ​ប្រ​លង​សញ្ញា​បត្រ​មធ្យ​ម​សិ​ក្សា​ទុ​តយ​ភូមិ​លើក​ទី២​ មាន​បេក្ខ​​ជន​ចូល​រួម​ប្រ​លង​សរុប​ចំ​នួន​ជាង​៦០​,​០​០​០​នាក់​ ប៉ុ​ន្តែ​ចំនួ​នអ្នក​ម​ក​អវត្ត​មា​ន​នៅ​ពេ​ល​​ ប្រ​លង​មាន​ចំ​នួន​ជិ​ត​១០​០​០០​នា​ក់​ ដោយ​សារ​ពួក​គេ​ដឹង​ថា ​សម​ត្ថ​ភា​ព​របស់​ពួក​គេ​មិន​អាច​ប្រ​លង​ជាប់ ​បើ​ទោះ​ជា​ក្រ​សួង​អប់​រំ​ យុវ​ជន​និ​ង​កី​ទ្បា​បាន​ផ្តល់​មេ​រៀន​​និ​ង​រយៈ​ពេ​ល​បំ​ប៉ន​ជិត​១​ខែ​ក៏​ដោយ​។

​បេក្ខ​ជន​ប្រ​ឡង​​ជាប់​​លើក​​ទី​​២​ ​មា​ន​​ចំ​នួន​១០​.​៨៧​១​នាក់​ស្មើ​នឹង​១៧,​៩៤​​ភាគ​រយ​នៃ​​បេក្ខ​ជន​ប៉ុ​ណ្ណោះ ​ក្នុង​ចំ​ណោម​បេក្ខ​ជន​ចូល​រួម​​ប្រ​ឡង​​ចំ​នួន​៦០​.​៦១​១​នាក់​​​។​ បេក្ខ​ជន​ដែល​​ទទួល​បាន​និទ្ទេ​ស​C ​មាន​​​ម្នាក់​ និ​ទ្ទេស​ D​ បេក្ខ​ជន​ដែ​ល​មាន​​ចំ​នួន​៥៥​នាក់​ និង​និ​ទ្ទេស​E​មាន​​ចំ​នួន​១០​.៨​១​៥ ​នាក់​​​។​

ហាម​មិន​ឲ្យ​បេក្ខ​ជន​មួយ​ចំ​នួន​មិន​ឲ្យ​ចូល​រួម​ប្រ​លង ​និង​កាត់​ទោស​គ្រូ​ប្រ​មូល​ប្រាក់​ពី​សិ​ស្ស​មួយ​ចំ​នួន​

ក្នុ​ង​សម័យ​ប្រ​លង​សញ្ញា​បត្រ​មធ្យ​ម​សិក្សា​ទុ​តិយ​ភូមិ​លើ​​ក​ទី​១ ​មាន​បេក្ខ​ជន​ប្រ​លង​មួយ​ចំ​នួន​បាន​វាយ​គ្រូ​ សម្លុត​គ្រូ​មេ​ប្រ​យោគ​ មាន​គ្រូ​មួយ​ចំ​នួន​នៅ​ខេត្ត​កំ​ពង់​ធំ​នៅ​តែ​ដើរ​ប្រ​មូល​ប្រាក់​ពី​សិស្ស ​ក្នុង​ពេល​ប្រ​លង​ ដែល​ជា​ការ​បំ​ពាន​បំ​រាម​​របស់​ក្រ​សួង​អ​ប់​រំ និ​ង​មាន​សិស្ស​មួយ​ចំ​នួន​បាន​បើក​ព្រុយ​យ៉ុង​ទាំង​បំ​ពាន​។ ​ពួក​គេ​ទាំ​ង​នោះ ​មិន​ត្រូវ​បាន​អនុ​ញ្ញាត្ត​ឲ្យ​ចូល​រួម​ប្រ​លង​លើក​ទី​២​ទ្បើយ​។​ចំ​ណែក​អ្នក​ប្រ​លង​ជំ​នួស​​មួយ​ចំ​នួន​នភ​ខេត្ត​តា​កែ​វ​ ព្រៃ​វែង​ និ​ង​ខេត្ត​មួយ​ចំ​នួ​ន​ទៀត​ក៏​ត្រូវ​បាន​ប្រ​មាន​ និ​ងខ្លះ​ត្រូ​វ​បាន​កា​ត់​​ទោស​ដាក់​ពន្ឋ​នា​គារ ​និង​គ្រូ​បង្រៀន​មួយ​ចំនួន​ត្រូវ​បាន​​បញ្ឈរ​ជើង​។​

ការ​ចូ​ល​រួម​សង្កេត​ការណ៍​ជា​ប្រវត្តិ​សាស្រ្ត​

      ​ដោយ​គាំ​ទ្រ​គោល​នយោ​បាយ​កំ​ណែ​ទំ​រង់​វិ​ស័យ​អ​ប់​រំ ​និង​មាន​ទឹ​ក​ចិត្ត​ជួយ​ឈឺ​ឆ្អា​លនឹង​បញ្ហា​សង្គម​ផង​ មាន​ប្រ​ជា​ពល​រដ្ឋ​ក​ម្ពុជា​ និស្សិត​ស្ម័គ្រ​ចិត្ត ​មន្រ្តី​សង្គម​ស៊ី​វិល​មួយ​ចំ​នួន ​និង​មន្រ្តី​អ​ង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ជា​ង​៣០០​០​នាក់​បាន​ចូល​រួម​សង្កេត​ការណ៍​ ក្នុ​ង​សម័យ​ប្រ​លង​លើក​ទី​១​ និង​មា​ន​អ្នក​ចូល​រួម​​សង្កេ​​ត​ការណ៍​ជា​ច្រើន​ពាន់​នាក់​បន្ថែម​ទៀត​ នៅ​ក្នុង​សម័យ​ប្រ​លង​លើក​ទី២​ ដែល​ធ្វើ​ឲ្យ​ដំ​ណើរ​ការ​ប្រ​លង​ប្រ​ព្រឹត្ត​ទៅ​ប្រក​ប​ដោយ​តម្លា​ភាព​។​

​       ​ការ​ប្រ​លង​សញ្ញា​បត្រ​មធ្យម​សិ​ក្សា​បឋម​ភូមិ​

      ​នៅ​ឆ្នាំ​សិក្សា​២០​១៣​ ​២០​១៤​នេះ​ក្រ​សួង​អ​ប់​រំ ​យុវ​ជន​និង​កីទ្បា​ក៏​បាន​ធ្វើ​កំណែទ​ម្រង់​ការ​ប្រ​លង​សញ្ញា​បត្រម​ធ្យម​សិ​ក្សា​បឋម​ភូមិ​ ដោយ​លុប​ចោល​ការ​​ប្រ​លង​ថ្នាក់​ជាតិ​ ប៉ុ​ន្តែ​ក្រ​សួង​បាន​អនុ​ញ្ញាត្ត​ឲ្យ​សា​លា​និ​មួយៗ​ជា​អ្នក​រៀប​ចំ​ចេញ​វិ​ញ្ញា​សារ​ប្រ​លង​ និង​ធ្វើ​កំ​ណែ​ដោ​យ​ខ្លួន​ឯង​។​

លោក​បណ្ឌិត​ហង់​ ជួន​ ណា​រ៉ុន​បាន​បញ្ជាក់​នៅ​ពេ​ល​នោះ​ថា​ ​“​ការ​អនុញ្ញាត្ត​ឲ្យ​សា​លា​និ​មួយៗ​រៀ​ប​ចំ​ប្រ​លង​ដោយ​ខ្លួន​ឯង​ គឺ​ជា​ការ​សាក​ល្ប​ង​ និង​អាច​​សន្សំ​ថវិ​កា​ជា​តិ​ ដើ​ម្បី​យក​មក​ប្រើ​ប្រាស់​ក្នុ​ង​សម័យ ​ប្រ​លង​សញ្ញា​បត្រ​មធ្យ​មសិ​ក្សា​ទុ​តិ​​យ​ភូមិ​ជំ​នួស​វិញ”។​

​ទោះ​ជា​យ៉ាង​ណា​ក្រ​សួង​អប់​រំ​ យុវ​ជន​និង​កី​ទ្បា​មិន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ការ​ប្រ​​លង​សញ្ញា​បត្រ​មធ្យម​សិក្សា​បឋម​ភូមិ​(ឌីប្លូម)​ មាន​បេក្ខ​ជន​ចូល​រួម​ប្រ​លង​ជាប់​ប៉ុន្មាន​នាក់​ និង​ប៉ុ​ន្មាន​ភាគ​រយ​ពិត​ប្រាក​ដនោះ​ទេ​។

​​លោកហង់​ជួន​ ណា​រ៉ុន​បាន​ថ្លែ​ង​យ៉ាង​ម៉ឺង​ម៉ាត់​ថា ​“​ជា​គោល​ដៅ​នៃកា​រ​អប់​រំ​គឺ​យើង​ចង់​ឲ្យ​សិស្ស​ចេះ​ដឹ​​ង​ មាន​ចំ​នេះ​​ដឹង​ទូ​លំ​ទូ​លាយ​ ដើ​ម្បី​ទទួល​បាន​ជំ​នាញ​មួយ​ពិ​ត​ប្រា​កដ​រក​ការ​ងារ​ធ្វើ​បាន​ និង​អាច​ប្រ​លង​ប្រ​ជែង​ជា​មួយ​យុវ​ជន​ដទៃ​ទៀត​នៅ​ក្នុ​ង​តំប​ន់ ​ក៏​ដូច​ជា​លើ​ឆាក​អន្ត​រ​ជាតិ”​។លោក​បន្ត​ថា​“​នេះ​ជា​គោល​ដៅ​ចំ​បង​ ដែល​យើង​ចង់​ធ្វើ​យ៉ាង​ណា​ឲ្យ​សិស្ស​​ខំ​រៀន​ឲ្យ​បាន​ច្រើន ​និង​យើង​ចង់​ឲ្យ​ប្រ​ទេស​កម្ពុជា​មាន​ការ​អភិវ​ឌ្ឈន៍​ ព្រោះ​ដើម្បី​ទាក់​ទាញ​អ្នក​វិនិ​យោគ​ទាល់​តែ​យើង​​មាន​ជំ​នាញ ​តែ​បើ​យើង​គ្មាន​ពល​ករ​មាន​ជំ​នាញ​ទេ​ យើង​មិន​អាច​អភិ​វឌ្ឈន៍​ប្រ​ទេ​​សបាន​ទេ ​និង​មិន​អាច​ទាក់​ទាញ​អ្នក​វិនិ​យោគ​បាន​ដែរ”​។​

ដាក់​ចេញ​នូវ​កម្ម​វិ​ធី​អំ​ណាន​សម្រាប់​សិស្ស​កំ​រិត​បឋម​សិ​ក្សា​

ក្រ​​សួង​អប់​រំ​ យុវ​ជន​និង​កី​ទ្បា​បាន​ធ្វើ​ការ​វាយ​តំ​លៃ​ស្តង់​ដា​អំ​ណាន​នៅ​កម្ពុជា​រួច​ហើយ​ ដើ​ម្បី​ពិ​និត្យ​មើល​ស្តង់​ដា​អំ​ណាន​នៅ​កម្ពុជា​។ ​ក្រ​សួង​នឹង​រៀប​ចំ​ស្តង់​ដា​អំ​ណាន ​ដើ​ម្បី​ដាក់​ឲ្យ​អនុ​វត្តន៍​ចាប់​ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី៣​ ដើ​ម្បី​ធានា​ថា​សិស្ស​រៀន​ហើយ​ចេះ​អាន​ និង​អាច​វាស់​មើល​ពី​ក្រោម​ទ្បើង​ទៅ​។ ​កម្មវិ​ធី​អាន​សៀវ​ភៅ​នេះ​ ក៏​នឹ​ងចា​ប់​ផ្តើម​ពី​ថ្នាក់​មតេយ្យ​ទ្បើង​ទៅ​ផង​ដែរ​ ព្រោះ​តាម​​ការ​ស្រាវ​ជ្រាវ​គេ​បាន​រក​ឃើញ​ថា​ ពេល​ក្មេង​អា​យុ​ពី​៣​ទៅ​៥​ឆ្នាំ​ចាប់​ផ្តើ​ម​អាន ​ពួក​គេ​នឹង​មាន​ទម្លា​ប់​នៃ​ការ​អាន​។​

ក្រ​សួង​បាន​បោះ​ពុម្ព​សៀវ​ភៅ​ថ្មី ​ដែល​ផ្តោត​លើ​ការ​ពង្រឹ​ង​ស្តង់​​ដា​អំ​ណាន​នៅ​ឆ្នាំ​២០​១៥​ខាង​មុ​ខ ​ដែល​សៀវ​ភៅ​នេះ​នឹង​ជួ​យ​គ្រូ​និង​សិស្ស​ដើ​ម្បី​ឲ្យ ​ពួក​គេ​មាន​​ភាព​ងាយ​ស្រួល​ក្នុង​ការ​អនុ​វត្ត។​ ការ​ពង្រឹង​ស្តង់​ដា​អំ​ណាន​នេះ​អាច​នឹង​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ​២០​១៥​ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​មាន​សា​លា​មួយ​ចំនួ​ន​បាន​​អនុវត្ត​ន៍​ហើ​យ។​ កម្ម​វិ​ធី​ស្តង់​ដា​​អំ​ណាន​នេះ​ក៏​រួម​បញ្ចូល​ហ្គេម​កំ​សា​ន្ត ​ដើ​ម្បី​ជំ​រុញ​ឲ្យ​សិ​ស្សា​នុ​សិស្ស​ឲ្យ​ចូល​ចិត្ត​អាន​ផង​ដែរ។​

បង្កើត​មហា​វិ​ទ្យា​ល័យ​មួយ​ចំ​នួន​ទៀត

ក្នុង​គោល​ដៅ​ដើ​ម្បី​អភិ​វឌ្ឍន៍​ធន​ធាន​មនុស្ស​នៅ​កម្ពុជា ​ឲ្យ​មា​ន​សមត្ថភាព​ ដូច​ប្រ​ទេស​ជឿន​លឿន​ដទៃ​ នៅ​ឆ្នាំ​២០​១៥​ខាង​មុខ​នេះ​រដ្ឋា​ភិ​បាល​កម្ពុជា​តាម​រយៈ​ក្រ​សួង​អប់​រំ​ យុវ​ជន ​និង​កី​ឡា​ គ្រោង​បើក​ដំ​ណើរ​ការ​​មហា​វិ​ទ្យា​ល័យ​មួយ​ចំ​នួន​ទៀត ​ហើយ​មហា​វិ​ទ្យា​ល័យ​សំ​ខាន់​ជាង​គេ​ ដែល​រដ្ឋា​ភិ​បាល​គ្រោ​ង​នឹង​បង្កើត​ថ្មី​នោះ ​គឺ​មហា​វិ​ទ្យា​ល័យ​វិ​ស្វ​កម្ម​។​គម្រោង​បង្កើត​មហា​វិ​ទ្យា​ល័យ​ថ្មី​នេះ ​ក៏​ជា​ហេតុ​ផល​ចម្បង​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិ​បាល​ត្រូវ​បន្ថែម​ថវិ​កា ​លើ​ការ​ចាយ​វាយ​រប​ស់​ក្រ​សួង​អប់​រំ​ផង​ដែរ ​ក្រៅ​ពី​ដំ​ឡើង​ប្រាក់​បំ​ណាច់​មុខ​ងារ​បន្ថែម​ទៀត​ ​ដល់​មន្ត្រី​រា​ជ​ការ​ក្រ​សួង​អប់​រំ​នៅ​ឆ្នាំ​ក្រោយ។​

ដំ​ទ្បើ​ង​ប្រាក់​ខែ​គ្រូប​ង្រៀន​

ដើ​ម្បី​លើក​ស្ទួយ​កិត្តិ​យស​ កិត្យានុ​ភាព​គ្រូ ​ទី១​ ​គឺត្រូវ​ដំទ្បើង​ប្រាក់​បៀរ​វត្សរ៍ ​ ទី២​ វិធា​នកា​រណ៍​ក្រៅ​ពី​ប្រាក់​បៀរ​វត្សរ៍ ​យើង​លើក​ទឹក​ចិ​ត្ត​ឲ្យ​គាត់​បង្រៀន​គួរ​ជា​ឯក​ជន ​អញ្ចឹង​សិ​ស្ស​ត្រូវ​ខំ​ប្រឹង​រៀន​ គ្រូ​អាច​រក​ចំ​ណូល​បន្ថែម​ដោយ​ស្រប​ច្បាប់ ​ខុស​ពី​មុន​គ្រូ​យក​ប្រាក់​​ពី​សិស្ស​ក្នុង​ថ្នាក់​តែ​ម្តង ​ដែល​ធ្វើ​ឲ្យ​សិស្ស​មិន​ខំ​ប្រឹង​រៀន​ក៏​ប្រ​លង​ជាប់​ តែ​ឥ​ទ្បូវ​សិ​ស្ស​ត្រូវ​តែ​រៀន​ និង​សិស្ស​មិ​ន​មាន​លទ្ឋ​ភាព​ត្រូវ​ខំ​មក​រៀន​​ឲ្យ​បាន​ដិត​ដល់​។​

បច្ចុ​ប្បន្ន​ប្រាក់​ខែ​អប្ប​រិ​មា​របស់​គ្រូប​ង្រៀន ​​បឋ​ម​សិក្សា​ត្រូវ​បាន​ដំ​ទ្បើ​ង​ដល់​ចំ​នួន៥​៥​ម៉ឺន​​រៀ​ល ​គ្រូក​ម្រិត​មធ្យម​សិ​ក្សា​បឋម​ភូមិ​(​អនុ​វិទ្យា​ល័យ​) ​មា​នប្រាក់​ខែ​ជាង​៦​០ម៉ឺន​ និង​គ្រូ​បង្រៀន​កម្រិត​មធ្យម​សិ​ក្សា​ទុ​តិយ​ភូមិ​មា​ន​ប្រាក់​ខែ​៧៧​ម៉ឺន​រៀល ​និង​ចាប់​ពីខែ​មក​រា ​និង​ខែ​មេ​សា​ឆ្នាំ២​០១​៥​ ប្រា​ក់​ខែ​គ្រូ​បង្រៀន​នឹង​ត្រូវ​ដំ​ទ្បើ​ង​បន្ថែម​ទៀត។​

ឈប់​ស៊ី​ញ៉េ​លើ​ស​ញ្ញា​បត្រ​និ​ស្សិ​ត​គ្រ​ប់​កំ​រិត​

នៅ​ឆ្នាំ​សិក្សា​ដដែល​នេះ ​លោក​បណ្ឌិ​ត​ហង់​ ជួន​ ​ណារ៉ុ​​ន​បាន​ដាក់​សំ​ណើ​ទៅ​​កាន់​សម្តេច​តេ​ជោ​ហ៊ុន ​សែន​នា​យក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រា​ជាណា​ចក្រ​កម្ពុជា ​ដើម្បីលុប​​ចោល​នូវ​កា​ស៊ី​ញ៉េ ​លើ​ស​ញ្ញាប​ត្រ​ចាប់​ពី​ថ្នាក់ប​រិញ្ញាបត្រ​រង​ រហូត​ដល់​ថ្នាក់​បណ្ឌិ​​​ត។​ ជា​ការ​ឆ្លើយ​តប​សម្តេច​តេ​ជោ​នា​យក​រដ្ឋ​មន្រ្តី​បាន​ឯក​ភាព​ ហើយ​ចាប់​ពី​ឆ្នាំ​​សិក្សា​២០​១៤​ ២០​១៤​នេះ​តទៅ​គ្រប់​សញ្ញា​បត្រ​របស់​និ​ស្សិត​ នឹង​មិន​មា​នហ​ត្ថ​លេ​​ខារ​បស់​រដ្ឋ​មន្រ្តី​ក្រ​សួង​អប់រំ​ យុវ​ជន​និង​កី​ទ្បា​ទេ​។ជំ​នួស​វិញ​នូវ​ហត្ថ​លេ​ខារ​បស់​​សា​កល​វិ​ទ្យា​ធិ​កា​រ​នៃ​សា​កល​វិ​ទ្យា​ល័យ​និ​មួយៗ។​

​ក្រ​សួ​ង​អប់​រំ ​ក៏​បាន​យក​គណៈ​កម្មា​ធិ​កា​រទ​ទួល​ស្គាល់​គុណ​ភាព​អប់​រំ​នៃ​កម្ពុ​ជា​មក​ដាក់​ក្រោម​ចំ​ណុះ​របស់​ខ្លួន​ផង​ដែ​រ​ ព្រោះ​ពី​មុន​មក​គណៈ​កម្មា​ធិ​កា​រ​នេះ​ស្ថិត​​ក្រោម​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​។​​

​កំ​ណែ​ទំ​រ​ង់​ឧត្តម​សិ​ក្សា​​

ដោយ​ទទួល​ស្គាល់​ពី​បញ្ហា​នេះ​ លោក​បណ្ឌិត​ហង់ ​ជួន ​ណា​រ៉ុន​បាន​មាន​ប្រ​​សាសន៍​ថា ​យើង​បាន​និង​កំ​ពុង​ដាក់​ចេញ​វិ​ធាន​ការណ៍​ ពង្រឹង​វិ​ស័យ​ឧត្ត​ម​សិ​ក្សា​ ជា​ច្រើន​ផង​ដែរ​ ដូច​ជា ​ទី១​ យើង​ត្រូ​វបណ្តុះ​បណ្តាល​គ្រូ​ឲ្យ​មាន​សញ្ញា​ប​ត្រ​ខ្ពស់ៗ​ឲ្យ​បាន​ច្រើ​ន ​ក្នុង​ពេល​​ដែល​ឥ​ទ្បូវ​នេះ​ គ្រូ​បង្រៀន​នៅ​ឧត្តម​​សិ​ក្សា ​មាន​សញ្ញា​បត្រ​បណ្ឌិត​មាន​​១៤​ភាគ​រយ ​និង​៨០​ភាគ​រយ​ជា​អ្នក​បាន​បញ្ចប់​ការ​សិ​ក្សា​ថ្នាក់​បរិ​ញ្ញា​​ប​ត្រ​ជាន់​ខ្ពស់​ និង​បរិញ្ញា​បត្រ​។​

អញ្ចឹង​យើង​ត្រូ​វ​តែ​ដំ​ទ្បើ​ងគ្រូ ​ឲ្យ​មាន​សញ្ញា​បត្រ​ខ្ពស់ៗ​ឲ្យ​បាន​ច្រើន​ និង​ជា​គ្រូ​មាន​​គុណ​វុឌ្ឍិ​ពិត​ប្រា​កដ ​មិន​មែន​ជា​គ្រូ​មា​ន​តែ​សញ្ញា​បត្រ​នោះ​ទេ​។​អញ្ចឹង​យើង​ត្រូវ​តែ​បញ្ជូន​ពួក​គាត់​ ទៅ​រៀន​នៅ​បរ​ទេស​ឲ្យ​បាន​ច្រើន​ ​ទី​២ ​យើង​ត្រូវ​លើក​ទឹក​ចិត្ត​គ្រឹះ​​ស្ថាន​ឧត្ត​ម​សិ​ក្សា​រដ្ឋ ​និង​ឯក​ជន​ឲ្យ​គាត់​សហ​ការ​ជា​មួយ​សា​​កល​វិ​ទ្យា​ល័យ​នៅ​បរ​ទេស​ តាម​រ​យៈ​កា​រ​ដ​ក​ស្រង់​បទ​ពិ​សោ​​ធន៍​ ពិ​និត្យ​ទ្បើង​វិញ​នូវ​កម្ម​វិ​ធី​សិ​ក្សា ​អញ្ជើញ​គ្រូ​ពី​បរ​ទេស​មក​បង្រៀន​ ឬ​ការ​ដោះ​ដូរ​និ​ស្សិ​ត​ជា​ដើម​ ទី​៣​ជំ​រុញ​ឲ្យ​​មាន​ភាព​ជា​ដៃ​គូរ​វាង​សា​កល​វិ​ទ្យា​ល័យ​ក្នុង​ស្រុ​​ក​ និង​បរ​ទេ​ស​ឲ្យ​មា​ន​សញ្ញា​បត្រ​​រួម​គ្នា ​ដូច​ជា​នៅ​សាក​ល​វិ​ទ្យា​ល័យ​ភូមិ​ន្ទ​និ​តិ​សាស្រ្ត​ និង​វិទ្យា​សាស្រ្ត​សេដ្ឋ​កិច្ច​ ជា​​សា​លា​ដែល​មាន​សញ្ញា​បត្រ​រួម​គ្នា​ ទាំង​សញ្ញា​បត្រ​ខ្មែរ​ផង​ និង​សញ្ញា​បត្រ​មក​ពី​បា​រាំ​ង​ផង​ ទី​៤​ យើង​ចង់​ឲ្យ​សា​កល​វិ​ទ្យា​ល័យ​និ​មួយៗ​ ពង្រឹង​គុណ​ភាព​ខ្លួន​ឯ​ង​តែ​ម្តង​  និង​ត្រូវ​មាន​សម្ភារៈ​សិក្សា ​សៀវ​ភៅ​សិក្សា​ស្រាវ​​ជ្រា​វ​ជា​ដើម​ ដើ​ម្បី​​ក្រ​សួង​វាយ​តំ​លៃ​គាត់​ធ្វើ​បាន​កម្រិត​ណា​ជា​ដើម​។

បង្កើត​មូល​និ​ធិ​ជួយ​គ្រូ​បង្រៀន​

ក្រ​សួង​អ​ប់​រំ​បាន ​និង​កំ​ពុ​ង​រៀប​ចំ​បង្កើត​ឲ្យ​មាន​មូល​និ​ធិ​សម​ធ៌ម​ ដើ​​ម្បី​លើ​​ក​ស្ទួយ​ជី​វ​ភាព​គ្រូ​បង្រៀន​នៅ​ទូ​ទាំង​ប្រ​ទេស ​ហើយ​គម្រោង​នេះ​ទទួល​បាន​​ការ​អនុ​ម័ត​យល់​ព្រម​ពី​សម្តេច​តេ​ជោ​ហ៊ុន ​សែន​នា​យក​រដ្ឋ​មន្រ្តី​កម្ពុជា​រួច​ហើយ​។​លោ​ក​បន្ត​ថា ​ក​ន្លង​មក​មាន​សម្បុ​រ​ស​ជន​ បាន​ផ្តល់​ថវិ​កា​យ៉ាង​ច្រើន​ជួយ​កសាង​​សា​លា​រៀន ​និង​រាជ​រដ្ឋា​ភិ​បាល​បាន​ចំ​ណាយ​ថវិ​កា​ជា​ច្រើន​ ដើ​ម្បី​កសា​ង​សា​លា​រៀន​នៅ​ទូ​ទាំង​ប្រ​ទេស​ តែ​យើង​នឹង​បង្វែ​រ​ថវិ​កា​ទាំង​នោះ​ចូល​ក្នុង​មូល​និ​ធិសម​ធ៌ម​ ដើ​ម្បី​យក​មក​ជួយ​លើ​ក​កម្ពស់​ជី​វ​ភាព​គ្រូ​បង្រៀន​វិញ។​​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative