ជំងឺ​រាគ​និង​ជំ​ងឺ​រលាក​សួត​បាន​សំ​លាប់​កុ​មារ​កម្ពុជា​អា​យុ​ក្រោម​៥​ឆ្នាំ​ជាង​១​ម៉ឺន​នាក់​ជា​រៀង​រាល់​ឆ្នាំ​

យោង​តាមរ​បាយ​ការណ៍​របស់​អង្គ​ការ​ ​កុ​មារ​​យូ​​នី​​សេ​​ហ្វ​ (​U​n​ic​e​f​) ​បាន​​ឲ្យ​ដឹង​ថា​នៅ​ក្នុង​​ប្រ​ទេស​​កម្ពុជា​ មាន​​កុ​មារ​​អា​យុ​​ក្រោម​៥​ឆ្នាំ​ ចំ​នួន​​ប្រ​ហែល​២​ពាន់​​នាក់​ បាន​​ស្លាប់​​ដោយ​សារ​​ជំ​ងឺ​រាក ​និង​៩​ពាន់​​អ្នក​​ផ្សេង​ទៀត​​បាន​ស្លាប់​​ដោយ​សារ​​​ជំ​ងឺ​​រលាក​​សួត​ ជា​​រៀង​រាល់​ឆ្នាំ​។

IMG_0s858អង្គ​ការ​​កុ​មារ​​យូ​​នី​​សេ​ហ្វ​ មាន​ការ​​បារ​ម្ភ​​ពី​​ជំ​ងឺ​រាក ​និង​​អត្រា​​បាត់​បង់​​ជី​វិត​​របស់​​កុ​មារ ​ប្រ​ទេស​​កម្ពុជា​ ដោយ​សារ​​កង្វះ​​អនា​ម័យ​​លាង​​សម្អាត​​ដៃ​។​ជំ​ងឺ​រាក​​អាច​​បណ្តាល​​ឲ្យ​​កុ​មារ​​ខ្វះ​​អា​ហា​រូប​ត្ថម្ភ​​ធ្ង​ន់​ធ្ងរ​ ក្រិន​ និង​​កាត់​បន្ថយ​​សមត្ថ​ភាព​​កុ​មា​រ​​ក្នុង​ការ​​រៀន​សូត្រ​ ដែល​ជា​​កត្តា​​ប៉ះ​ពាល់​​ខ្លាំង​​យូរ​អង្វែង​​ដល់​​សុខ​ភាព​​កុ​មារ​ និង​​ដល់​​ការ​អភិ​វឌ្ឍ​​សេដ្ឋ​កិច្ច​ជាតិ​​ទាំង​មូល។​

មាន​ប្រ​សា​សន៍​នៅ​ក្នុង​​ទិ​វា​​ពិ​ភព​លោក​​លាង​​សម្អា​ត​​ដៃ​ និង​​ទិ​វា​​អនា​ម័យ​​នៅ​តាម​​គ្រឹះ​ស្ថាន​សិ​ក្សា​ កាល​ពី​​ថ្ងៃ​ទី​៣១ ​ធ្នូ​​នេះ​ ដើ​ម្បី​​ចូល​រួម​​លើក​កម្ពស់​​សុខ​ភាព​ និង​​កាត់​បន្ថយ​​អត្រា​​បាត់​បង់​​ជី​វិត​ លោក​ស្រី​​អេ​​រី​​កា​ បូក ​តំ​ណា​ង​​អង្គ​ការ​​U​n​i​c​e​f​ បាន​​ឲ្យ​ដឹង​ថា ​«​ការ​លាង​​សម្អាត​​ដៃ​​ជា​មួយ​​សា​ប៊ូ​​នឹង​​អាច​ជួយ​​ទប់​ ស្កាត់​​ការ​បាត់​​បង់​ជី​វិត​ ដែល​​បណ្តាល​​មក​​ជំ​ងឺ​​រាក​រូស ​និង​​ជំ​ងឺ​​រលាក​​សួត​»។​

ទិ​វា​​ពិ​ភព​លោក​​លាង​​សម្អា​ត​​ដៃ​ និង​​ទិ​វា​​អនា​ម័យ​​នៅ​តាម​​គ្រឹះ​ស្ថាន​សិ​ក្សា​ គឺ​ជា​​ព្រឹត្តិ​កា​​រណ៍​​ពិ​ភព​លោក ​ដែល​​បាន​​ប្រា​រព្ធ​​ទ្បើង​​ជា​​រៀង​រាល់​ឆ្នាំ ​ចាប់​តាំង​ពី​ឆ្នាំ​២០​០៨​មក​ ក្នុង​​គោល​បំ​ណង​​កាត់​បន្ថយ​​អត្រា​​មរណ​ភាព​​កុ​មារ​ ដែល​​បណ្តាល​មក​ពី​​ជំ​ងឺ​រាក​​និង​​ជំ​ងឺ​​ផ្លូវ​ដង្ហើម​ តាម​រយៈ​​កា​រ​ផ្លាស់​ប្តូរ​​ឥ​រិ​យា​បទ​សាម​ញ្ញៗ​ ដូច​​ជា​ការ​​លាង​ដៃ​នឹង​​សា​ប៊ូ​​នៅ​ពេ​ល​​ញ៉ាំ​​អា​ហារ ​និង​​ក្រោយ​ពេល​​ប្រើ​ប្រាស់​​បង្គ​ន់​​រួច​។

jfលោក​ស្រី​​បាន​​បន្ត​ថា«​តាម​​ការ​សិ​ក្សា​​បាន​​បង្ហាញ​ថា ​កុមា​រ​​កម្ពុជា​ ៥,៥​ភាគ​រយ​​បាន​​ស្លាប់​ ដោយ​សា​រ​​ជំ​ងឺ​​ផ្លូ​វ​ដង្ហើម​ និង​ ៨​ភា​គរ​យ​​ស្លាប់​​ដោយ​សារ​​ជំ​ងឺ​​រាក​រូស»​។

​លោកស្រី​​បាន​​បន្តែម​ថា ​ការ​លាង​​សម្អាត​​ដៃ​​ជា​មួយ​​សា​ប៊ូ​​ទៀង​ទាត់​​នឹង​​អាច​​កាត់​បន្ថយ​​ជំ​ងឺ​រាក​ រូស​​បាន ​៥០​ភាគ​រយ ​និង​ ២៥​ភាគ​រយ​​ជំ​ងឺ​​រលាក​​សួត​ ហើយ​​ក្រ​សួង​​អប់​រំ​​គួរ​តែ​​ទិញ​​សា​ប៊ូ​​ចែក​ កុមារ​​លាង​ដៃ ​ដោយ​សារ​ វា​​ជា​​វិ​ធី​​សាម​ញ្ញ ​និង​​ចំ​ណាយ​​តិច​​ផង​ដែរ។​

លោក ​ហង់​​ជួន ​ណា​​រ៉ុ​ន​ រដ្ឋ​មន្ត្រី​ក្រ​សួង​​អប់​រំ​យុវ​ជ​ន​និង​កីឡា​បាន​ឲ្យ​ដឹង​ថា ​ក្រ​សួង​​បាន​​នឹង​​កំ​ពុ​ង​​ជំ​រុញ​​ការ​សង់​​បង្គន់​​អនា​ម័យ ​ក៏​ដូច​ជា​​អប់​រំ​​ពី​​ការ​សម្អាត​​ដៃ​​ផង​ដែរ​។ ​លោក​​បន្ត​ថា ​សា​លា​​សិ​ក្សា​​ជាង​ ៥០​ភាគ​រយ ​បាន​ទទួល​​បង្គន់​​អនា​ម័យ ​និង​សម្ភា​រៈ​​ថែ​ទាំ​​អនា​ម័យ។​

លោក​​រដ្ឋ​មន្ត្រី​ បាន​បញ្ជាក់​ថា​ក្រ​សួង​​អប់​រំ​​នឹង​​បណ្តុះ​បណ្តាល​​ស្តី​ពី​​កា​​រ​ថែ​ទាំ​​អនា​ម័យ​​ដល់​​សិស្ស ​ដល់​​នា​យក​​សា​លា​​ទូ​ទាំ​ង​ប្រ​ទេស​​ផង​ដែរ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative