ប្រ​ជា​ជន​កម្ពុជា​ជាង​៨៦​០០​០​នា​ក់​កើត​ជំ​ងឺ​ឆ្កួត​ជ្រូក​

លោក​​សា​​ស្ត្រា​ចា​រ្យ​​មហា​​បរិ​ញ្ញា​​​ ​ច័​​ន្ទ​ ​សំ​​ឡេ​ង ​​ជា​​គ្រូ​ពេ​ទ្យ​​ឯក​​ទេ​​ស​​ផ្នែក​​ប្រ​សាទ​សា​ស្ត្រ​​ ជា​​​ប្រ​​​​ធា​ន​​​​ស​​មា​​​​គ​ម​​​គ្រូ​ពេ​ទ្យ​ប្រ​​សា​ទ​សា​ស្ត្រ​​ក​ម្ពុជា​​​​ ​​និង​ជា​អនុ​ប្រ​ធា​នស​មា​គ​មក​ម្ពុ​ជា​ប្រ​ឆាំង​ជំ​ងឺ​ឆ្កួ​ត​ជ្រូក​ ​បា​ន​បាន​ប​ញ្ជា​ក់ថា​៖​​“កា​រ​ស្ទាប​ស្ទ​ង់​ម​តិនៅ​ក្នុ​ង​ប្រ​ទេស​ក​ម្ពុ​ជាបា​ន​ប​ង្ហា​ញថា​​៦​៦​ភាគ​រ​យ​នៃប្រ​ជា​ជ​ន​ដែល​មា​ន​ជំងឺ​ឆ្កួ​ត​ជ្រូ​កនៅ​មិ​ន​ទាន់​បា​ន​ទ​ទួល​កា​រព្យា​បា​ល​ត្រឹ​មត្រូ​វ​ឬ​មិន​បា​​ន​​​ទ​​​ទួ​ល​​​កា​​​រ​​​ព្យា​​​បា​ល​​តែ​ម្ត​ង​”​។​

MSP-103 d1លោក​សា​ស្ត្រាចា​រ្យ​មហា​បរិ​ញ្ញា​​ ​ច័​ន្ទ​ សំ​ឡេ​ង បានមានប្រសាសន៍បែបនេះកាលពី​ពេលថ្មីៗនេះ ​នៅ​ស​ណ្ឋា​គា​រ​ភ្នំពេ​ញក្នុងសិក្ខាសាលាស្តីពីជំងឺឆ្គួតជ្រូកនិងការមានផ្ទៃពោះដែលសិក្ខាសាលនេះរៀបចំឡើងដោយ ស​មា​​​គ​​​ម​ក​​​ម្ពុ​​​ជាប្រ​​​ឆាំ​​​ង​​នឹ​ង​​ជំ​ងឺ​ឆ្កួត​ជ្រូ​ក សហការជាមួយស​មា​គ​មគ្រូ​ពេ​ទ្យប្រ​​សា​ទ​​សាស្ត្រ​​ក​ម្ពុ​ជា​ ​​ក្នុង​​គោល​បំ​ណង​​ដើ​ម្បី​​ធ្វើ​ការ​​ផ្សព្វ​ផ្សាយ​ និង​​ចែក​រំ​លែក​​ចំ​ណេះ​ដឹង​​និង​​បទ​ពិ​សោ​ធន៍​​ទាក់​ទង​​​ជំ​ងឺ​ឆ្កួត​ជ្រូក​​និង​ ការ​​មា​ន​​ផ្ទៃ​ពោះ​ និង​​ចូល​រួម​​ការ​លប់​បំ​បាត់​​កា​ររើស​​អើង​ អ្នក​ជំ​ងឺ​​ឆ្កួត​ជ្រូក​។​

លោក​សាស្ត្រា​ចារ្យ​បាន​បញ្ជាក់​ថា​​ជំ​ងឺ​ឆ្កួត​ជ្រូក​​គឺ​ជា​​ជំ​ងឺ​​មួយ ​ដែល​មាន​​ការ​ ប៉ះ​ពាល់​ ទៅ​លើ​​កោ​សិកា​​របស់​​ប្រ​ព័ន្ធ​​ប្រ​សាទ​​ខួរ​ក្បាល​ ហើយ​​នៅ​ពេល​​មាន​ការ​​ប៉ះ​ពាល់​ វា​​បណ្តាល​​ឲ្យ​​បន្ទុក​អគ្គិ​សនី​ នៅ​ក្នុង​​កោ​សិ​ការ​ ខួរ​ក្បាល​​មាន​ការ​ កើន​ឡើង​​និង​​ត្រូវ​ បញ្ចេញ​​បន្ទុក​អគ្គិ​សនី​​នោះ​​ចេញ​ម​ក​ក្រៅ​ ដែល​​ធ្វើ​​ឲ្យ​ អ្ន​ក​ជំ​ងឺ​​លេច​ចេញ​​នូវ​ រោគ​សញ្ញា​​មួយ​ចំ​នួន​ផ្សេ​ងៗ​ពី​គ្នា​ ប៉ុ​ន្តែ​​ជា​ទូ​ទៅ​​អ្ន​ក​ជំ​ងឺ​​ឆ្កួត​ជ្រូក​​មាន​​រោគ​សញ្ញា​​ដូច​ជា ​ប្រ​កាច់​​បែក​ពពុះ​មា​ត់​ ហើយ​​អ្ន​ក​ខ្លះ​​អាច​​សន្លប់​​ជា​ដើម ​ប៉ុ​ន្តែ​​ដើ​ម្បី​​ឲ្យ​​ដឹង​​ច្បាស់​​ត្រូវ​ ប្រ​ញាប់​​ទៅ​​ជួប​​ជា​មួយ​​គ្រូ​ពេទ្យ​ ជំ​នាញ​​ដើ​ម្បី​​ទទួល​​សេ​វា ​ប្រឹ​ក្សា​​ពិ​និត្យ​​រក​​​ជំ​ងឺ​​នេះ ​ចៀស​វាង​​ការ​ធ្វើ​​សេច​ក្តី​សន្និ​ដ្ឋាន​ ដោយ​​ខ្លួន​ឯង។​

លោ​ក​សា​ស្រា្ត​​ចារ្យ​​មហា​​ប​រិញ្ញា​​ច័​ន្ទ​​ សំ​​ឡេ​ង​​ បា​​ន​​មា​ន​ប្រ​សា​​ស​​ន៍​​ថា៖​​“​ជំ​ងឺ​​នេះ​​បណ្តា​ល​​ម​​​ក​ពី​​ប​ញ្ហា​​ជា​ច្រើ​ន​​។ ​​ចំ​​ពោះ​​មនុ​ស្ស​​មួយ​​ចំ​​នួន​​​ជំ​ងឺ​​នេះ​​អា​ច​ជា​​តំ​ណ​​ពូជ​​​ប៉ុ​ន្តែ​​ចំ​​ពោះ​​ករ​​ណី​​ភា​គ​​ច្រើ​​​​ន​​ប​​​ណ្តា​​​​ល​​​ម​​ក​ពី​​កា​រ​​ប៉ះ​ទ​ង្គិ​ច​​ក្នុង​​ខួ​រ​​ក្បាល​​​​​ដូច​​ជា​​ការ​​​ច​ម្ល​​ង​​​រោ​​គ​​ក្នុ​​ង​​​​ខួ​​រ​​ក្បា​​ល​​​​​​រ​​បួ​​ស​​​​​​កា​​រ​​​​ស្ទះ​ឬ​​​​ដា​​ច់​​ស​​​រ​​​សៃ​​​ឈា​​​ម​ក្នុ​​​ង​​​ខួ​​​​រក្បា​​​ល​​​​ដុំ​​​សា​​​ច់​​​ក្នុ​ង​​​ខួ​​រ​​ក្បាល​​​ឬ​​កា​រ​​វិ​​វ​ត្ត​​មិន​​ប្រ​​ក្រ​​តី​​ក្នុង​​ខួ​រ​​ក្បា​ល​”​​។​​

លោក​បាន​លើ​ក​ឡើង​ថា​​ជា​​មធ្យ​ម​​​ប្រ​​ជា​ជ​ន​កម្ពុជា​​ប្រ​​ហែល​​៨​​៦​​០​​០០​​នា​ក់​​​ត្រូវ​បា​​​ន​​​​ប៉ា​​ន់​​​ប្រ​​មា​ណ​​ថា​​មា​ន​ជំ​​ងឺ​​ឆ្កួ​ត​​ជ្រូក​​ ​ហើ​យ​​វា​​អា​ច​កើ​​ត​មា​​ន​ចំ​​ពោះ​​ម​នុស្ស​​គ្រ​​ប់​​វ័​យ​។​​រី​ឯ​នៅ​ក្នុង​​ពិ​ភព​លោក ​មាន​​អ្នក​ជំ​ងឺ​​ឆ្កួត​ជ្រូក ​ប្រ​ហែល​៧០​លាន​​នាក់​។​

ទោះ​​បីជា​​ប្រ​​កាច់​​អាច​​កើ​ត​មា​ន​បា​ន​​គ្រប់​​ពេល​​វេលា​ក៏​​ដោយ​​​កត្តា​​មួ​យ​ចំ​​នួ​ន​អា​ច​​បង្ក​​ឲ្យ​​មាន​​កា​​រ​​ប្រ​​​កា​​ច់​​ដូ​​ច​​ជា​ ​ភា​ព​​អ​ស់​ក​ម្លាំ​ង ​​មា​ន​ជំ​​ងឺ​​ឬ​​កា​រ​​ប្រើ​​ប្រា​ស់​ឱ​​ស​ថ​មិ​ន​​បា​ន​ត្រឹ​ម​​ត្រូ​វ​។​

លោក​​សាស្ត្រា​​ចា​រ្យ​ម​ហា​ប​រិញ្ញា​​​ច័ន្ទ​ ​សំ​​ឡេង​​​បន្ថែ​ម​​ថា​៖​​​“ជំ​​ងឺ​ឆ្កួត​​ជ្រូ​ក​អា​ច​​ព្យា​បា​ល​​បាន​។​​កា​រ​​មើ​ល​ថែ​​ខ្លួ​ន​ឯ​ង​ ​គឺ​​ជា​ភា​ព​​សំ​​ខាន់​​បំ​​ផុត​​ស​ម្រា​​ប់​គ្រ​ប់​គ្រ​ង​​ស្ថាន​​ភា​ព​​ជំ​ងឺ​​។​ ទាំ​ង​​អស់​​នោះ​​រួម​​មា​​ន​​កា​​​រ​​​ងា​រ​​​ដែ​​ល​​អ្ន​​​ក​ធ្វើ​​ប្រ​​​ចាំ​​​​ថ្ងៃ​​​ដើ​ម្បី​​​​ឲ្យ​​​មា​​ន​​​សុ​​ខ​​ភា​​​ព​​​ល្អ​​​​និ​​​ង​​​ព​ង្រឹ​​ង​​សុ​ខ​​ភា​​​ព​​រា​ង​​កា​​​យ​​និ​​ង​​សុ​ខ​​ភា​​ព​ផ្លូ​​វ​​​ចិ​​ត្ត​​​ទ​​ប់​​​ស្កា​ត់​​កុំ​​ឲ្យ​មា​​ន​​​ជំ​​ងឺ​ផ្សេ​​ង​​​ៗ​​​​ឬ​​​​គ្រោះ​​​​​ថ្នា​ក់​​​​​​ដោ​​​​យ​​​​​ចៃ​​​​​ដ​​ន្យ​​​​​​​​​​និ​​​​​ង​​ស​​​​​ម្រា​​ក​ឲ្យ​​បា​​​នស្រួ​​​ល​​”​​​​។​​

លោក​បាន​បញ្ជាក់​ថា​ជំ​​ងឺ​ឆ្កួ​ត​ជ្រូ​ក​ភា​គ​ច្រើ​ន​​អាច​​ធ្វើ​​កា​រ​​គ្រប់​​គ្រ​ង​ព្យា​​បាល​​បា​ន​​​​និង​​ព្យា​​បាល​​ដោ​យ​ជោ​គ​​ជ័​យ​ដោ​​យ​​ប្រើ​​​ឱ​​​​ស​ថ​​​ប្រ​​​ឆាំ​ង​​​នឹ​​ង​​​​ជំ​ងឺ​​​​ឆ្កួក​​​​ជ្រូ​​ក​​​​និ​​​​ង​​​ជ​ម្រើ​​ស​​​​នៃ​កា​​​រ​​​​រស់​​​​នៅ​ដ៏​​​​ល្អ​​​ប្រ​​​​សើ​រ​​​​។​​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative