គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​៣​០​ធ្នូ​ស្លាប់​ ០៧​នាក់ ​របួស​២០​នាក់​

តាម​​របាយ​ការណ៍ ​ពី​​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់​ នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​ នគរ​បាល​​ជាតិ​​នៅ​​ថ្ងៃទី​​​៣០​ ខែ​​ធ្នូ ​ឆ្នាំ​​២០​១៤​​នេះ​ មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូ​ទាំ​ង​​ប្រ​ទេស ​ចំ​នួន​១២​លើក​ យប់​ ០៧​លើក ​បណ្តាល​ឲ្យ​​មនុស្ស​ ស្លាប់​ ០៧​នាក់ ​(​​ស្រី​១នា​ក់​)​ របួស​ធ្ងន់​ ១៣​នាក់​ (​​ស្រី​ ០២​នា​ក់​​)​ និង​​របួស​ស្រាល​០៧​នាក់​(ស្រី​២​នាក់​)​។​​

Traffic-accident-fpm-14-03-14d2ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​ ១២​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​ យាន​យន្ត​​សរុប​២​២ ​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូ​តូ​​ចំ​នួន​១៥​គ្រឿង​​​,​រថ​យន្ត​​ធុន​​តូច​​ចំ​នួន០​៤​​គ្រឿង​​ ​,​រថ​យន្ត​ធុ​ន​ធំ​១​គ្រឿង​យាន​ផ្សេងៗ​២​គ្រឿង​​និង​ថ្មើរ​ជើង​១​នាក់​។​​

មូល​ហេតុ​​ដែល​​បណ្តាល​​ឲ្យ​ មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​គឺ​​ល្មើស​​ល្បឿន​ ០៣​លើក​​,​មិន​ប្រ​កាន់​ស្តាំ​៣​​លើក,ប្រ​ជែង​គ្រោះ​ថ្នាក់​២​លើក​,​កត្តា​យាន​យន្ត​១​លើក,​ ​ស្រ​វឹង​២​លើក​,​កត្តា​ផ្លូវ​១​លើ​ក​និង​កត្តា​យាន​យន្ត​១​លើក​ ក្នុង​នោះ​​មា​ន​​អ្ន​ក​ជិះ​​ម៉ូ​តូ ​គ្រោះ​ថ្នាក់​​ដោយ​​មិ​ន​​បា​ន​​ពាក់​មួក​​សុវ​ត្ថិ​ភាព​២០​នាក់​(​យប់​១៣​នាក់​​​)​។​​

រថ​យន្ត​ ​ដែល​​ត្រូវ​​ផាក​ពិ​ន័យ​ នៅ​​អង្គ​ភាព​​ប្រ​ចាំ​​ថ្ងៃ​​ទី​​៣០​ ខែ​​ធ្នូ​ ឆ្នាំ​​២០​១៤​​នេះ ​សរុ​ប​​ចំនួន ​៥៧​៥គ្រឿ​ង​ ក្នុង​នោះ​​មាន​ រថ​យន្ត​​ទេស​ចរណ៍​​គ្រូ​​សារ ​១០​៣​​គ្រឿង​​,​ រថ​យន្ត​​ដឹក​​អ្ន​ក​ដំ​ណើរ​​ធុន​​តូច​១៩​០​គ្រឿង​​,​រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​តូច​១០​២​គ្រឿង​ និង​​រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​ធំ ​១៨​០គ្រឿ​ង​ ។​ រថ​យន្ត​​ទាំង​អស់ ​ត្រូវ​បាន​​បង់​​ប្រាក់​​ពិ​ន័យ​​រួច​រាល់ ​នៅ​​អធិ​កា​រ​ដ្ឋាន​​នគរ​បាល​​ស្រុក ​ចំ​នួន ​៤១​គ្រឿង​​,​ នៅ​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត​ ៥​៣៤​គ្រឿង​ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative