កាន់ទូរស័ព្ទដៃ​និយាយពេល​បើកបរ ​អាចបង្ក​គ្រោះថ្នាក់​ចរាចរតាម​ផ្លូវ​សាធារណៈ

ការនិយាយ​ទូរស័ព្ទ ពេលបើកបរ​ត្រូវបាន​ហាមឃាត់​ដោយច្បាប់ នៅតាម​បណ្ដា​ប្រទេស​ជឿនលឿន។ តែអ្នក​បើកបរ​អាចនិយាយ​ដោយប្រើកាស​ស្ដាប់ ពោល​ចៀសវាង​ការប្រើដៃ​កាន់និយាយ។ ដោយឡែក​​​​នៅប្រទេសកម្ពុជាយើង មិនទាន់​ឃើញមាន​ការ​ហាមប្រាម​បែបនេះ​នៅឡើយទេ តើគួរតែ​មានឬ​យ៉ាងណា? តើគ្រោះថ្នាក់​ចរាចរ បង្កផល​វិបាក​អ្វីខ្លះ?

រូបភាពទស្សនាវដ្តីសុខភាពយើង

មនុស្សយើង​គ្រប់រូប​មិនមែន​ជាទេវតា ឬ អទិទេព​ឡើយ យើងមិន​អាចធ្វើ​រឿងពីរ បីក្នុងពេល​តែមួយទេ។ និយាយ​ទូរស័ព្ទ​ពេលបើកបរ បង្កគ្រោះថ្នាក់​ចរាចរ​ជាញឹកញាប់​បំផុត តាមផ្លូវ​សាធារណៈ និងបង្កការ​កកស្ទះ​ចរាចរ ទៀតផង។

ការអង្កេត​មួយដែល​បានធ្វើឡើង​នៅប្រទេស​អូស្ដ្រាលី​ទៅលើ អ្នកបើកបរ​ចំនួន ៤៥៦នាក់ ដែលប្រើ​ប្រាស់​ទូរស័ព្ទដៃ និងដែល​បានទទួល រងគ្រោះថ្នាក់​ចរាចរ​តាមផ្លូវ រហូតដល់​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ។ តាមរយៈ​ទិន្នន័យ​ដែលផ្ដល់​អោយដោយ​អ្នកទទួល​បន្ទុកស្ដង់ដារ​ទូរស័ព្ទការ ប្រើប្រាស់ ទូរស័ព្ទត្រូវបាន​វាយតំលៃ​មុន​គ្រោះថ្នាក់ បន្ដិច និងថ្ងៃ​បន្ទាប់ៗ មក​នៅលើ​ពេលម៉ោង​ដដែល។ អ្នកអង្កេត​ស្រាវជ្រាវ​បានបង្ហាញ​លទ្ធផល ថា ការប្រើប្រាស់​ទូរស័ព្ទដៃ​ រយៈពេល៥ ឬ ១០នាទី​មុនគ្រោះថ្នាក់​អាចបង្កើន​អត្រា​គ្រោះថ្នាក់​ចរាចរ​តាមផ្លូវដល់ ៤ដង​ឯណោះ។ គ្រោះថ្នាក់​ទាំងនេះ មិនបាន​រកឃើញ​អត្រាខុស​គ្នាទៅ​តាមភេទ ឬវ័យឡើយ។ ចំណុច​គួរអោយ​កត់សំគាល់​មួយទៀត​ត្រង់ថា ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ពេល​បើកបរទោះ បីអ្នក​បើកបរ​កាន់ទូរស័ព្ទ​នៅនឹង​ដៃក្ដី ឬ ប្រើកាស​ស្ដាប់មិន​កាន់នឹង​ដៃក្ដី ក៏អត្រា​គ្រោះថ្នាក់​មានកំរិត​ខ្ពស្ដ់ាប់​នៅនឹង​ដៃក្ដី ឬ ប្រើកាស​(ដោយប្រហាក់​ប្រហែលគ្នា។

ជាការ​សន្និដ្ឋាន ការប្រើកាស​មិនកាន់​ទូរស័ព្ទ​នឹងដៃ អាចបង្ក​គ្រោះថ្នាក់​ចរាចរ ដូចការ​កាន់​និយាយដែរ។ សូមបញ្ជាក់​ថា ការអង្កេត​នេះធ្វើ ឡើងចំពេល ដែលមាន​ការចេញ​ដំណើរ​កំសាន្ដច្រើន។ យើងសង្ឃឹម​ថាទិន្នន័យ​ទាំងនេះ អាច​ពញ្ញាក់​ស្មារតី​អ្នកបើកបរ​ម៉ូតូ និងរថយន្ដ​ទាំងឡាយឱ្យ ប្រុងប្រយ័ត្ន ប្រកាន់ខ្ជាប់​កាយវិការល្អ មិននិយាយ​ទូរស័ព្ទ ពេល​បើកបរ​តាមផ្លូវ​សាធារណៈ។ នេះជា​ស្មារតីមួយ ដែលអ្នក​បើកបរ​ទាំងឡាយ​ឱ្យ​គួរគិត អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ​និងអ្នកដទៃ។ បើអាច​ធ្វើបាន សូមបិទ​ទូរស័ព្ទ ហើយភ្ជាប់​ការប្រើ​សារ​អត្ថបទ សំលេង ឬ រូបភាព​ជំនួសវិញ។

ចំណែក​វិទ្យាស្ថានជាតិ​ស្រាវជ្រាវ​ការដឹកជញ្ជូន និងសន្ដិសុខ នៅប្រទេស​បារាំង បានបង្ហាញ​របាយការណ៍​ថា ការនិយាយ​ទូរស័ព្ទដៃ​ពេល បើកបរ​បង្កបង្កើន​អារម្មណ៍​អាក្រក់ ដល់ទៅ៥០​ភាគរយ។ អ្នកស្រាវជ្រាវ​បានបន្ដ​ទៀតថា អ្នកបើកបរ​មិនសូវ​សម្លឹងមើល​តាមបញ្ចក់​មើលក្រោយ ឬ ងាកមើល​ក្រោយទេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

យើងគ្រប់គ្នា​យល់ច្បាស់​លាស់ថា ការបើកបរ​ដោយប្រើ​ប្រអប់ដៃ​តែម្ខាង មិនអាចធានា​សុវត្ថិភាព​ពេញបរិបូរណ៍​ឡើយ។ ចាប់ពីពេល នេះទៅ ត្រូវតែទទួល​ស្គាល់ថា ការសន្ទនា​តាមទូរស័ព្ទ​បំបែក​ការប្រមូល​ផ្ដុំអារម្មណ៍ និងធ្វើឱ្យ​ស្មារតី​លែងនឹងហ្ន៎។ មនុស្សលោក​គ្មានសមត្ថភាព​គិតគូរ រឿងរ៉ាវ ឬទទួល​ព័ត៍មាន​លើសពី​មួយក្នុង​ពេលតែ​មួយឡើយ។ ទោះបីជា​ការសន្ទនា​ទូរស័ព្ទនោះ​ងាយស្រួល​ក៏ដោយ ក៏បានកាត់​បន្ថយកម្រិត​ប្រុងប្រយ័ត្ន ក្នុងការ​បើកបរ​ដែរ។ ជាអាទិ​អ្នកបើកបរ​សម្លឹងមើល​មុខក្រោយតិច ក្រឡេកមើល កញ្ចក់មើល​ក្រោយតិច ចងចាំ​ផ្លាកសញ្ញា​ចរាចរ​មិនបានល្អ បន្ដ ដំណើរ​លឿនស្លេវ​ដោយភ្លេច​គិតភ្លើង​ស្ដុប ភ្លេចឈប់ ពេល ឃើញគំនូស​អ្នកដើរ​ឆ្លងកាត់។ល។

ចំពោះ​កាសស្ដាប់​ត្រចៀកវិញ ទោះបី​ប្រអប់ដៃ​ទាំងពីរ​របស់លោក​អ្នកនៅ​កាន់ចង្កូតក្ដី វានៅ​តែបំបែក ឬកាត់​បន្ថយការ​ប្រុងប្រយ័ត្ន​បាន ដែរ។ ពេល​បើកបរ​ត្រូវតែ​ប្រុងប្រយ័ត្ន ឱ្យបាន​ពេញលេញ​បំផុត។

ការទទួល ឬលើក​ទូរស័ព្ទ​ពេល​បើកបរ រឹតតែ​មាន​គ្រោះថ្នាក់ ព្រោះថា​សំលេង​រោទ៍​ទូរស័ព្ទ បានធ្វើ​ឱ្យម្ចាស់​ទូស័ព្ទ ប្រញាប់​ប្រញាល់​ទទួល ឬលើក​ទូរស័ព្ទ ដើម្បី​ចុចឆ្លើយ ហើយការ​ប្រុងប្រយ័ត្ន​រក្សាសន្ដិសុខ​តាមផ្លូវ​សាធារណៈ ត្រូវបាត់បង់​ទាំងស្រុង។

ផលវិបាក​នៃគ្រោះថ្នាក់​ចរាចរ គឺជីវិត​ត្រូវបាត់បង់ ពិការភាព ទ្រពសម្បត្ដិ ថវិការ ពេលវេលា​ជាដើម។ ហេតុនេះ​ពេល​បើកបរ ចូរលោក អ្នកបិទ​ទូរស័ព្ទ​បើអាច​ធ្វើទៅបាន ព្រោះជីវិត​របស់​លោកអ្នក និងជីវិត​របស់អ្នក​ដទៃ ស្ថិតនៅ​ក្នុងកណ្ដាប់ ដៃលោកអ្នក។ តើគួរធ្វើ​យ៉ាងណា​ចំពោះការ ប្រើទូរស័ព្ទ​ពេល​បើកបរ? សូមបង​ប្អូនជន​រួមជាតិ មេត្ដាពិចារ​ណាតាម​ការគួរ។

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Google Analytics Alternative