នា​យក​រដ្ឋ​មន្ត្រី​កម្ពុ​ជា​សង្ឃឹម​ថាឆ្នាំ​ថ្មី​នេះ​នឹង​នាំមក​នូវ​វិ​បុល​ភាព​និង​កា​លា​នុ​វត្ត​ភាព​ថ្មីៗ​បន្ថែម​ទៀត​​សំ​រាប់​ព​ល​រដ្ឋក​ម្ពុជា​និង​ប្រ​ទេស​ជាតិ​

នៅ​ក្នុង​ឪ​កាស​អប​អរ​សាទ​រពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ស​កល​ឆ្នាំ​២០​១៥​នេះ​ប្រ​មុខ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​មាន​សង្ឃឹម​និង​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា​ឆ្នាំ​២០​១៥​នេះ​នឹង​នាំ​មក​នូវ​វិ​បុល​ភាព​វឌ្ឍន​ភាព​និង​កាល​នុ​វ​ត្ត​ភាព​ថ្មីៗ​បន្ថែម​ទៀត​ជួន​ដល់​ប្រ​ទេស​ជាតិ​និង​ប្រ​ជា​ជន​កម្ពុជា​។

រូបភាពបានមកពី គេហទំព័រ Google

រូបភាពបានមកពី គេហទំព័រ Google

នៅ​ក្នុង​សា​លិ​ខិ​ត​ចុះ​ថ្ងៃ​ទី​២៩​ធ្នូ​សម្តេច​តេ​ជោ​ហ៊ុន​សែន​បាន​មា​នប្រ​សាសន៍​ថា​រា​ជ​រដ្ឋា​ភិ​បាល​និង​ប្រ​ជា​ជន​កម្ពុជា​មាន​សេច​ក្តី​រីក​រាយ​ក្នុង​ការ​ចូល​រួម​កា​រ​ប្រា​រព្វ​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​សកល​២០​១៥​នេះ​ជា​មួយ​នឹង​ពិ​ភព​លោក​ទាំង​មូល​ហើយ​ក៏​សូម​យក​ឪ​កាស​នេះ​ដើ​ម្បី​អប​អរ​សាទ​រ​ចំ​ពោះ​ស​មិទ្ធ​ផល​នា​នា​ដែ​ល​សំ​រេច​បាន​តាម​រយៈ​កា​រ​ខិត​ខំ​ប្រឹ​ង​ប្រែ​ង​របស់​គ្រ​ប់​ភា​គី​ពាក់​ព័ន្ធ​ទាំង​រដ្ឋ​និង​ឯក​ជន​។​

សម្តេចបា​ន​លើក​ឡើង​ទៀត​ថា​ក្នុ​ង​ឆ្នាំ​២០​១៤​ដែល​នឹង​កន្ល​ង​ផុត​ទៅ​នា​ពេ​ល​បន្តិត​ទៀត​នេះ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​មាន​មោ​ទន​ភាព​ដោយ​បានអនុវ​ត្ត​និង​សំ​រេច​បាន​ប្រ​កប​ដោយ​ជោគ​ជ័យ​នូវ​ស​មិ​ទ្ធ​ផល​ធំៗ​ជា​ច្រើន​ជួន​ជាតិ​និង​ប្រ​ជា​ជន​ដោយ​រក្សា​បាន​នូវ​សុខ​សន្តិ​ភាព​ស្ថិ​រ​ភាព​សណ្តាប់​ធ្នាប់​សង្គម​ស្ថិ​រភាព​ហិរ​ញ្ញវ​ត្ថុ​និង​លំ​នឹង​ម៉ា​ក្រូ​សេ​ដ្ឋ​កិច្ច​ល្អ​ប្រ​សើរ​។​កម្ពុជា​ត្រូ​វ​ពិ​ភព​លោក​វាយ​តំ​លៃ​ថា​ជា​ប្រ​ទេស​ទី​១​១​លើ​ពិ​ភព​លោក​ដែល​សំរេច​បាន​កំ​ណើន​សេដ្ឋ​កិច្ច​ខ្ពស់​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​និង​ជា​ប្រ​ទេស​ទី​៥​ក្នុង​ចំ​ណោម​ប្រ​ទេស​កំ​ពុង​អភិ​វឌ្ឍ​ន៍​ដែល​អាច​សំ​រេច​បាន​នូវ​គោល​ដៅ​អភិ​វឌ្ឍន៍​សហ​សវត្សរ៍​ព្រ​ម​ទាំ​ង​ស្ថិត​នៅ​ក្នុង​ចំ​ណាត់​ថ្នាក់​ទី​១​នៅ​អា​ស៊ី​ប៉ា​ស៊ី​ហ្វិក​ដែល​សំ​រេច​បាន​នូវ​វឌ្ឍន៍​ភាព​ល្អ​ក្នុ​ង​កា​រ​កែ​លំ​អរ​សូច​នាក​រផ្នែក​សង្គម​កិច្ច​ពិ​សេស​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក្នុង​អត្រា​ជា​ង​១​ភាគ​រយ​ក្នុង​១​ឆ្នាំ​ដែល​បច្ចុ​ប្បន្ន​អត្រា​ភាព​ក្រី​ក្រ​នៅ​កម្ពុជា​នៅ​សល់​ក្រោម​១៨​ភាគ​រយ​។​

នៅ​ក្នុង​សា​លិ​ខិត​ដ​ដែល​នោះ​បាន​ឲ្យ​ដឹ​ង​ទៀត​ថា​ចាប់​តាំង​ពី​ឆ្នាំ​២០​១០​ដល់​ឆ្នាំ​២០​១៣​សេ​ដ្ឋ​កម្ពុជា​មា​ន​កំ​ណើន​មធ្យម​ប្រ​ចាំ​ឆ្នាំ​៧​ភា​គ​រយ​ហើយ​សំ​រាប់​ឆ្នាំ​២០​១៤​តាម​ការ​ប៉ាន់​ស្មាន​កំ​ណើន​សេដ្ឋ​កិច្ច​កម្ពុជា​អាច​សំ​រេច​បាន​ក្នុង​រង្វង់​៧​ភា​គ​រយ​ក្នុង​នោះ​វិ​ស័យ​ឧ​ស្សា​ហកម្ម​មាន​កំ​ណើន​៩,​៦​ភាគ​រយ​វិ​ស័យ​សេ​វាមាន​កំ​ណើន​៧​,​៥​ភាគ​រយ​និង​វិ​ស័យ​កសិ​កម្ម​មាន​កំ​ណើន​២,​៦​ភាគ​រយ​។​តាម​ការ​ព្យា​ករណ៍​នៅឆ្នាំ​២០​១៥​កម្ពុជា​នៅ​តែ​អាច​សំ​រេច​បាន​កំ​ណើន​ក្នុង​រង្វង់​៧​ភាគ​រយ​ទៀត។​សម្តេច​បាន​ឲ្យ​ដឹង​ទៀត​ថា​ឈ​រ​លើ​មូល​ដ្ឋាន​នៃ​កំ​ណើន​នេះ​ផលិត​ផល​ក្នុង​ស្រុ​ក​សរុប​គិត​ជា​មធ្យម​សំ​រាប់​មនុស្ស​ម្នា​ក់​បាន​កើន​ពី​៧​៦០​ដុ​ល្លា​នៅ​ឆ្នាំ​២០​០៨​ដល់​១១​៣០​នៅ​ឆ្នាំ​២០​១៤​នេះ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​អាច​នឹង​ចេញ​ផុត​ពី​ប្រ​ទេស​មាន​ចំ​ណូ​ល​ទា​បួ​ទៅ​ជា​ប្រ​ទេស​មាន​ចំ​ណូល​មធ្យ​ម​កំ​រិ​ត​ទា​ប​ក្នុង​ពេល​ដ៏​ខ្លី​ខា​ង​មុខ​នេះ។​

សារ​លិ​ខិត​ខាង​លើ​បា​ន​ឲ្យ​ដឹង​បន្ថែម​ថា​ឈរ​លើ​មូល​ដ្ឋា​ន​នៃ​ភាព​ជោគ​ជ័យ​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ​រាជ​រដ្ឋា​ភិ​បាល​នី​តែ​បន្ត​ខិត​ខំ​ថែ​រ​ក្សា​ការ​ពារ​សន្តិ​ភាព​ស្ថិរ​ភាព​សណ្តាប់​ធ្នា​ប់​សង្គម​ឲ្យ​បាន​កាន់​តែ​រឹង​មាំ​ដើ​ម្បី​ធា​នា​ដល់​ការ​អភិ​ឌ្ឍន៍​ប្រ​កប​ដោយ​និ​រន្ត​រភាព​និង​កា​រទទួល​ខុស​ត្រូវ​ជា​មួយ​នឹង​ការ​បន្ត​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​បាន​ទទួល​ផល​ប្រ​យោ​ជ​ន៍​ប្រ​កប​ដោយ​សម​ធម៌​ផ្តើ​ម​ចេញ​ពី​ការ​អភិ​វឌ្ឍ​សង្គម​ជាតិ​។​រាជ​រដ្ឋា​ភិ​បាល​នឹង​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​មូល​ដ្ឋាន​គ្រឹះ​​នៃ​កំ​​​​ណើន​ដែល​ជា​សសរ​ទ្រូង​ដ៏​សំ​ខាន់​នៃ​សេដ្ឋ​កិច្ច​កម្ពុជា​រួម​មាន​វិ​ស័យ​ក​សិ​កម្ម​​​វិ​ស័យ​ឧ​ស្សា​ហក​ម្ម​កាត់​ដេរ​វិ​ស័យ​ទេ​ស​ចរណ៍​និង​វិ​ស័យ​សំ​ណង់​។​ក្នុង​ន័យ​នេះ​យើង​ផ្តោត​សំ​ខាន់​លើ​ការ​ងារ​អា​ទិ​ភាព​ដូច​ជា​ការ​អភិ​វឌ្ឍ​ន៍​ធន​ធាន​មនុស្ស​ពិ​សេស​ការ​បណ្តាល​បណ្តាល​បច្ចេក​ទេស​វិ​ជ្ជា​ជីវ​ដល់​យុវ​ជ​ន​ការ​បន្ត​អភិ​វឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​រូប​វ័ន្ត​ការ​សំ​រួល​ពាណិ​ជ្ជ​កម្ម​ការ​ពង្រឹង​អភិ​បាល​កិច្ច​និង​សមត្ថ​ភាព​ស្ថាប័​ន​រដ្ឋ​និង​ការ​ពង្រីក​ប្រ​ព័ន្ធ​ធារា​សាស្ត្រ​តូច​ធំ​ជា​ដើម​។​

នៅ​ក្នុង​សារ​លិ​ខិត​នោះ​សម្តេ​ច​បាន​អំ​ពាវ​នាវ​ដល់​គ្រប់​ពាក់​ព័ន្ធ​ទាំង​អស់​និង​ជន​រួម​ជាតិ​មេត្តា​ជួយ​បន្ត​គាំ​ទ្រ​កម្ម​វិ​ធី​គោល​ន​យោ​បា​យ​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ដំ​នាក់​ទី​៣រ​​បស់​រា​ជ​រដ្ឋា​ភិ​បាល​ដោយ​ឈរ​លើ​គោ​ល​ការណ៍​សាម​គ្គី​ភាព​ឯក​ភាព​ជាតិ​និង​តំ​កល​ផល​ប្រ​យោ​ជ​ន៍​ជាតិ​និង​ប្រ​ជា​ជន​ជា​ធំ​ស្រ​ម​តាម​ឆន្ទៈ​និង​បំ​ណង​ប្រា​ថ្នា​របស់​ប្រ​ជា​ពល​រដ្ឋ​។ក្រៅ​ពី​នេះ​សម្តេច​ក៏​បាន​អញ្ជើញ​ដល់​ អន្ត​រ​ជាតិ​ពី​គ្រ​ប់​ទិ​ស​ទី​មក​ទស្ស​នា​កំ​សាន្ត​នៅ​ប្រ​ទេស​កម្ពុជា​ហើយ​សូម​អំ​ពាវ​នាវ​ដល់​ជន​រួម​ជាតិ​ឲ្យ​ចូល​រួម​គាំ​ទ្រ​សកម្ម​ភាព​ទេស​ចរណ៍​ដោយ​អញ្ជើញ​ដំ​ណើរ​កំ​សាន្ត​ទស្ស​នា​តំ​បន់​ទេស​ចរណ៍​នា​នា​នៅ​ទូ​ទាំង​ប្រ​ទេស​ដើ​ម្បី​ចូល​រួម​ចំ​ណែក​ជំ​រុញ​ការ​អភិ​វឌ្ឍ​វិ​ស័​យ​ទេស​ចរណ៍​ជំ​រុញ​សេដ្ឋ​កិច្ច​ផ្ទៃ​ក្នុង​ផង​និង​បង្កើន​ការ​ស្រ​លាញ់​ជា​តិ​មាតុ​ភូ​មិ​សាម​គ្គី​ភាព​មិត្ត​ភាព​និង​ចែក​រំ​លែក​ផល​ប្រ​យោ​ជ​ន៍​ជួន​ដល់​ប្រ​ជា​ជន​នៅ​មូល​ដ្ឋាន​ផ​ង​ពិ​សេស​ចូល​រួម​ជា​មួយ​រាជ​រដ្ឋា​ភិ​បាល​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative