ឆ្នាំ​២០​១៤​មាន​កូដ​ក​ម្ម​បាតុ​កម្ម​កើត​ឡើង​ចំ​នួន​ជិត​៦០០​លើក​

មន្ត្រី​អគ្គ​លេ​ខា​ធិ​ការ​ដ្ឋាន​នៃ​គណៈ​កម្ម​ការ​សំ​រាប់​ដោះ​ស្រា​យ​បញ្ហា​កូដ​កម្ម​បាតុ​កម្ម​នៅ​តាម​គ្រប់​មុខ​សញ្ញា​បាន​ឲ្យ​ដឹង​ថា​នៅ​ឆ្នាំ​២០​១៤​នេះ​សក​ម្ម​ភាព​ការ​ធ្វើ​កូដ​កម្ម​បាតុ​កម្ម​នៅ​ទូ​ទាំ​ង​ប្រ​​ទេស​បាន​កើត​ឡើង​ចំ​នួន​៥​៩​៤​លើក​ដែល​សកម្ម​ភាព​ទាំង​នេះ​ត្រូវ​បាន​គេ​​វាយ​តំ​លៃ​ថា​ភាគ​ច្រើន​ធ្វើ​ខុស​នី​តិ​វិ​ធី​ដែល​ច្បាប់​បាន​កំ​ណត់​។​

imagefលោក​ប្រាក់​ ចាន់​ធឿន ​អគ្គ​លេ​ខា​ធិ​ការ​នៃ​អគ្គ​លេ​ខា​ធិ​កា​រ​ដ្ឋាន​គណៈ​កម្ម​ការ​សំ​រាប់​ដោះ​ស្រាយ​បញ្ហា​កូដ​កម្ម​បាតុ​កម្ម​នៅ​តាម​គ្រប់​មុខ​សញ្ញា​(គ​.ក​.​ប​)​បាន​មាន​ប្រ​សា​សន៍​នៅ​ក្នុង​ពិ​ធី​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​«​ការព​ង្រឹង​សមត្ថ​ភាព​ការ​ដោះ​ស្រាយ​វិ​វាទ​ការ​ងារ​ការ​ទប់​ស្កាត់​និង​ការ​ដោះ​ស្រាយ​បញ្ហា​កូដ​កម្ម​បាតុ​កម្ម​កាល​ពី​ថ្ងៃ​ទី​៣០​ធ្នូ​នៅ​ភោ​ជ​នី​ដ្ឋាន​ទន្លេ​បា​សាក់​២​បាន​មាន​ប្រ​សា​សន៍​ថា​បញ្ហា​កូដ​កម្ម​បាតុក​ម្ម​តាម​រោង​ចក្រ​សហ​គ្រាស​ឆ្នាំ​២០​១៤​នេះ​ជា​បញ្ហា​មួយ​គួរ​ឲ្យ​គត់​សំ​គាល់​ក្នុង​នោះ​មាន​កូដ​កម្ម​ចំ​នួន​២៧​៦​រោង​​​ចក្រ​ស្មើ​នឹង​២៩​០​លើក​មាន​កូដ​ករ​ចំ​នួន​ប្រ​មាណ​១​២​៦​៥​២​៤​នាក់​ក្នុង​នោះ​ការ​បិទ​ផ្លូវ​មាន​ចំ​នួន​១៣​លើក​ហិ​ង្សា​៧​លើក​និង​ដង្ហែ​ក្បួន​មាន​២០​លើក​។​លោក​បាន​បន្ត​ថា​ចំ​ពោះបា​តុ​កម្ម​វិ​ញ​នៅ​ឆ្នាំ​២០​១៤​បាន​កើត​ឡើង​ចំ​នួន៣​០៤​លើក​។​

ប៉ុ​ន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សំ​គាល់​នោះ​បាតុ​ក​ម្ម​និង​កុប​កម្ម​ក្នុង​ខែ​មក​រា​ឆ្នាំ​២០​១៤​ដែល​បង្ក​ឡើង​ដោយ​មាន​ការ​ញុះ​ញង់​ពី​ជន​ខិល​ខូច​និង​អ្នក​នយោ​បាយ​ឪ​កាស​និ​យម​គឺ​ជា​សញ្ញា​ព្រ​មាន​ថ្មី​ឲ្យ​ឃើញ​ថា​ភាណ​វឹក​វរ​នៅ​ក្នុង​ទី​ផ្សារ​ការ​ងារ​អាច​បណ្តាល​ឲ្យ​បាត់​បង់​សណ្តាប់​ធ្នា​ប់​ស្ថិរ​ភាព​សង្គ​ម​ព្រម​ទាំង​ជំ​នឿ​ទុក​ចិត្ត​ពី​វិ​និ​យោគ​គិន​និង​អាច​ឈាន​ទៅ​បង្កើត​ឲ្យ​មាន​ឡើង​នូវ​បញ្ហា​សង្គម​ធ្ងន់​ធ្ងរ​សា​ជា​ថ្មី​ដែល​កម្ពុជា​ធ្លាប់​បាន​ឆ្លង​កាត់​យ៉ាង​ឈឺ​ចាប់​ក្នុង​អតី​ត​កាល​។

​លោក​ប្រាក់​ ចាន់​ធឿន ​បាន​ឲ្យ​ដឹង​ទៀត​ថា​ការ​ធ្វើ​កូដ​កម្ម​និង​បាតុ​ក​ម្ម​នេះ​បើធ្វើ​ដោយ​សន្តិ​វិ​ធី​និង​ស្រប​ច្បាប់​នោះ​វា​មិន​មាន​អ្វី​ប៉ះ​ពាល់​អ្វី​នោះ​ទេ។​ប៉ុ​ន្តែ​តាម​ការ​វាយ​តំ​លៃ​របស់​យើង​ក៏​ដូច​ជា​អង្គ​ការ​អន្ត​រ​ជាតិ​ខាង​ការ​ងារ​បាន​បង្ហាញ​ថា​ការ​ធ្វើ​កូ​ដ​កម្ម​និង​បាតុ​ក​ម្ម​មួយ​ចំ​នួន​កន្លង​មក​បាន​ធ្វើ​ឡើង​មិន​ស្រប​តាម​នី​តិ​វិ​ធី​ដែល​ច្បាប់​បាន​កំ​ណត់​ឡើយ។​លោក​បាន​បន្ថែម​ថា«​ការ​ធ្វើ​កូដ​កម្ម​និង​បាតុ​កម្ម​ដោយ​បិ​ទ​ផ្លូ​វ​និង​ដុត​កង់​ឡាន​មិន​មែន​ជា​វិ​ធី​ស្រប​ច្បាប់​នោះ​ទេ​»​។​ការ​ធ្វើ​កូដ​កម្ម​និង​បាតុ​កម្ម​ស្រប​តាម​នី​តិ​វិ​ធី​ច្បាប់​នោះ​គឺ​ត្រូវ​ធ្វើ​ការ​ដោះ​ស្រាយ​នៅ​កន្លែង​រវាង​និ​យោ​ជន​និង​និ​យោ​ជិត​បន្ទាប់​បើ​ដោះ​ស្រាយ​មិ​ន​ចេញ​ទេ​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រុម​ប្រឹ​ក្សា​អា​ជ្ញា​កណ្តាល​ឲ្យ​ជួយ​ដោះ​ស្រាយ​។ក្នុង​ករ​ណី​រ​យៈ​ពេល​៧​ថ្ងៃ​ក្រុម​ប្រឹ​ក្សា​អា​ជ្ញា​កណ្តាល​នៅ​តែ​ដោះ​ស្រា​យ​មិ​ន​បាន​ទៀត​នោះ​ទើប​ធ្វើ​កូដ​កម្ម​។​

ពាក់​ព័ន្ធ​ការ​ទប់​ស្កាត់​បញ្ហា​កូដ​កម្ម​និង​បាតុ​កម្ម​នេះ​ដែរ​លោក​ប្រាក់​ ចាន់​ធឿន​ បាន​មាន​ប្រ​សា​សន៍​ថា​ផ​ល​អវិ​ជ្ជមាន​ក្នុង​ករ​ណី​នេះ​គឺ​កើត​មក​ពី​សម​ត្ថ​ភាព​ការ​សហ​ការ​និង​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថា​ប័ន​ពាក់​ព័ន្ធ​នៅ​មា​ន​កំ​រិត​នៅ​ឡើយ​ធ្វើ​ឲ្យ​ការ​ដោះ​ស្រាយ​បញ្ហា​កូដ​កម្ម​បាតុ​កម្ម​ប្រៀប​ដូច​ជា​ការ​បក់​ផ្សែង​មិ​ន​អាច​កាត់​ផ្តាច់​ឬ​ស​គល់​ឬ​មិ​ន​ទាន់​បាន​អនុ​វត្ត​ច្បាប់​ឲ្យ​បាន​ជាក់​លាក់​នៅ​ឡើយ។​លោក​បាន​បញ្ជាក់​ថា​«​រាល់​ការ​ដោះ​ស្រាយ​បញ្ហា​កូ​ដ​កម្ម​បាតុ​កម្ម​គឺ​ជា​ការ​ងារ​រួម​មិន​អាច​ស្ថា​ប័ន​ណា​មួយ​ដោះ​ស្រាយ​តែ​ម្នាក់​ឯង​បាន​ឡើយ​ចាំ​​បាច់​ត្រូវ​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រួម​គ្នា​ដើ​ម្បី​ដោះ​ស្រា​យ​បញ្ហា​ទាំង​នេះ​តាំង​ពី​ចាប់​ផ្តើម​រហូត​ដល់​បញ្ចប់​ទទួល​បាន​ជោគ​ជ័យ»​។​លោក​បាន​បន្ត​ថា​«​ដូច​នេះ​ខុំ​ចាត់​ទុក​វគ្គ​បណ្តុះ​បណ្តាល​នេះ​ជា​វគ្គ​មួយ​ដ៏​​សំ​ខាន់​និង​មាន​អត្ថ​ន័យ​ចូល​រួម​ចំ​ណែក​ចែក​រំ​លែក​នូវ​បទ​ពិ​សោ​ធន៍​ចំ​ណេះ​ដឹ​ង​និង​វិ​ធី​សស្ត្រ​ផ្សេងៗ​ក្នុង​គោល​ដៅ​ជួយ​ឲ្យ​មន្ត្​រីគ​.​ក​.​ប​ដែល​ជា​អ្នក​ចុះ​អនុ​វត្ត​ផ្ទាល់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​កូដ​កម្ម​បាតុ​កម្ម​ឲ្យ​ចេះ​ពង្រឹង​សម​ត្ថ​ភាព​ផ្ទាល់​ខ្លួន​និង​ធ្វើ​ការ​ដោះ​ស្រាយ​វិ​វាទ​ទទួល​បាន​ជោគ​ជ័យ​»​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative