គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​២៩​ធ្នូ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់​និង​របួស​១​៤​នាក់​

តាម​​របា​យ​កា​រណ៍ ​ពី​​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់​ នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​ នគរ​បាល​​ជាតិ​​នៅ​​ថ្ងៃ​ទី​​២៩​ ខែ​​ធ្នូ​ ឆ្នាំ​​២០​១៤​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូ​ទាំ​ង​​ប្រ​ទេស​​ចំ​នួន​ ១១​​លើក​ (​​យប់​ ០៧​​លើក​​)​ បណ្តាល​ឲ្យ​​មនុស្ស​ ស្លាប់​ ០៥​​នាក់​ (​​ប្រុស​​)​ របួស​ធ្ងន់​ ១១​​នាក់​ (​​ស្រី​ ០៤​​នាក់​​)​ និង​​របួស​ស្រាល​ ០៣​​នាក់​ (​​ប្រុស​​)​ ។​​

traffic23-2-29-December-2014-14-44-12-42046fក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​ ១១​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត យា​ន​យន្ត​​ស​រុប ​១៨​​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូ​តូ​​ចំ​នួន ​១៤​​គ្រឿង​ រថ​យន្ត​​ធុន​​តូច​​ចំ​នួន ​០៣​​គ្រឿង​​,​ រថ​យន្ត​​ធុ​ន​​ធំ​ ០១​​គ្រឿង​ និង​​ថ្មើរ​ជើង ​០២​​នាក់ ​។​​មូល​ហេតុ​​ដែល​​បណ្តាល​​ឲ្យ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​គឺ​​មក​ពី​​ល្មើស​​ល្បឿន​ ០៤​​លើក​​,​ មិន​​ប្រ​កាន់​​ស្តាំ ​០៣​​លើក​​, ​បត់​​គ្រោះ​ថ្នាក់​ ០១​​លើក​​,​ កត្តា​​យាន​យន្ត​ ០១​​លើក ​និង​​មនុស្ស​​រត់​​ឆ្លង​ផ្លូវ​​ចំ​នួន ​០២​​លើក​ ក្នុង​នោះ​​មាន​​អ្នក​ជិះ​​ម៉ូ​តូ ​គ្រោះ​ថ្នាក់​ ដោយ​​មិន​​បាន​​ពាក់​មួក​​សុវ​ត្ថិភា​ព ​១៥​​នាក់​ (​​យប់ ​០៧​​នាក់​​)​​​។​

ចំ​ពោះ​រ​ថ​យន្ត​​ដែល​​ត្រូវ​​ផាក​ពិ​ន័យ ​នៅ​​អង្គ​ភាព​​ប្រ​ចាំ​​ថ្ងៃ​​ទី​​២៩​ ខែ​​ធ្នូ​ ឆ្នាំ​​២០​១៤​​នេះ ​សរុ​ប​​ចំ​នួន ​៤៩​៥​​គ្រឿង ​ក្នុង​នោះ​​មាន​ រថ​យន្ត​​ទេស​ចរណ៍​​គ្រូ​​សារ​ ១១​៨​​គ្រឿង​​,​ រថ​យន្ត​​ដឹក​​អ្នក​ដំ​ណើរ​​ធុន​​តូច ​១​៥០​​គ្រឿង​​, ​រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​តូច​ ៨​២​​គ្រឿង​ និង​​រ​ថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​ធំ ​១៤​៥​​គ្រឿង​ ។​ រថ​យ​ន្ត​​ទាំង​អស់ ​ត្រូវ​បាន​​បង់​​ប្រា​ក់​​​ពិ​ន័យ​​រួច​រាល់ ​នៅ​អធិ​ការ​ដ្ឋាន​​នគរ​បាល​​ស្រុក​ ចំ​នួន ​៤៦​​គ្រឿង​​,​ នៅ​​ស្នង​ការ​ដ្ឋាន​​នគ​រ​បាល​​ខេត្ត​ ៤០​៣​​គ្រឿង​ និង​​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់​ ៤៦​​គ្រឿង​ ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative